An cha in

An cha: ហាងតែទឹកដោះគោពេញនិយមពង្រីកខ្លួន 6 សាខាក្នុងរយៈពេលមិនដល់មួយឆ្នាំ 

ច្បាស់ណាស់អ្នកដែលចូលចិត្តញ៉ាំតែទឹកដោះគោហើយមិនស្គាល់ឬមិនជាប់ស្នេហ៍ An cha គឺគ្មានទេ ព្រោះថាឲតែសាកម្ដងគឺដឹងតែជាប់ចិត្តហើយ។ ពួកយើងក៏ធ្លាប់ចុះផ្សាយអត្ថបទពី An cha ម្ដងដែរគឺអំពីតែទឹកដោះគោដាក់កំទេចមាសដំបូងបង្អស់និងថ្លៃជាងគេនៅប្រទេសកម្ពុជាដែលប្រិយមិត្តអាចអានបាននៅទីនេះ ប៉ុន្ដែថ្ងៃនេះពួកយើងចង់ណែនាំអ្វីដែលថ្មីប្លែកខុសពីអត្ថបទមុន អញ្ចឹងតោះ! ប្រិយមិត្តៗណាដែលជាហ្វេន An cha ស្រាប់ប្រហែលជាដឹងពីមូលហេតុដែលធ្វើឲហាងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារហូតជំរុញឲពង្រីកខ្លួនបានដល់ទៅ 6 សាខាក្នុងរយៈពេលតិចជាងមួយឆ្នាំគិតពីពេលបើកសាខាដំបូងកាលពីចុងឆ្នាំ 2018 នោះក៏ដោយសារការគូបផ្សំរវាង ការផ្ដល់ជូនជាភេសជ្ជបែបតែទឹកដោះគោ និងតែផ្សេងៗយ៉ាងច្រើនសម្បូរបែប ប្លែកៗខុសពីហាងដទៃ និងការយកចិត្តទុកដាក់លើសេវាកម្ម  គុណភាព រសជាតិ និងការច្នៃភេសជ្ជៈថ្មីៗរបស់ An cha។ និយាយរឿងភេសជ្ជៈអញ្ចឹងចង់ស្គាល់ Signature Drinks ភេសជ្ជៈប្រចាំហាងរបស់ An cha ដែល FoodBuzz បានញ៉ាំទេ? ពួកយើងបានភ្លក្សភេសជ្ជៈ 3 មុខដែលក្នុងនោះពីរគឺជាភេសជ្ជៈពេញនិយមប្រចាំហាង លក់ដាច់បំផុតគឺ Purple Sweet Potato Black Pearl Fresh Milk តែទឹកដោះគោស្រស់លាយដំឡូងផ្អែមពណ៌ស្វាយ និង… Read More