Appertizer in

[Feature] 7 កន្លែងដែលមានដំឡូងបារាំងបំពងឆ្ងាញ់ជាងគេ

អាហារសម្រន់ដែលឆ្ងាញ់ហើយមានតម្លៃធូរថ្លៃនោះ គឺដំឡូងបារាំងបំពង។ អ្នកណាក៏ចូលចិត្តវាដែរ ត្រូវអត់? ឃ្លាន? ដំឡូងបារាំងជួយបាន។ សប្បាយចិត្ត? ដំឡូងបារាំងជួយបាន។ សេដ? ដំឡូងបារាំងជួយបាន។ នេះគឺជាហាងទាំង 7 ដែលមានដំឡូងបារាំងឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ (មិនតាមលំដាប់នៃលេខរៀងទេ)   #1 Lucky Burger សម្រាប់អ្នកដែលចូលចិត្តដំឡូងបារាំងធម្មតាជ្រលក់ជាមួយទឹកប៉េងប៉ោះ គឺអាចរកបាននៅ Lucky Burger នេះឯង។ តម្លៃ៖ $1 – $2 ទីតាំង៖ ផ្សារទំនើបស៊ីធីម៉ល, ផ្សារទំនើបសុវណ្ណា, TK Avenue, កោះពេជ្រ   #2 Potato Corner ហាងមួយទើបតែបើកថ្មីនៅផ្សារទំនើបអ៊ីអនទេ តែយើងឃើញថាហាងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យផងដែរ ព្រោះដោយសារសំបូរទៅដោយដំឡួងបារាំងឆ្ងាញ់ៗ ថែមទាំងមានរសជាតិច្រើន ហើយប្លែកៗនោះអី។ តម្លៃ៖ $2 – $3.8 ទីតាំង៖ ផ្សារទំនើបអ៊ីអន   #3 Mike’s Burger House ដំឡូងបារាំង Animal Fries នៅហាងនេះមានលាយផ្សាំជាមួយខ្ទឹមបារាំងអាំង ឈីសជាច្រើនប្រភេទ និងម្ទេសដែលធ្វើឲ្យមានរសជាតិឆ្ងាញ់ដូចឋានសួគ៌អញ្ចឹង។ តម្លៃ៖ $1.5 – $4 ទីតាំង៖ មហាវិថីសហព័ន្ធរុស្សី ក្បែរផ្លូវចូលវត្តនាគវន្ត (Google Map), មហាវិថីអង្គរ កាមកូស៊ីធី (Google Map), Block 11   #4 Fatboy’s The Burger Bar… Read More