April Cafe in

{:kh}មេឃភ្លឺជាហាងកាហ្វេ មេឃងងឹតជាកន្លែងផឹកបែបសំណង់ចាស់ ប្លែកកប់!{:}{:en}Place That You Can Enjoy a Cafe Shop in the Morning and a Pub at Night{:}

{:kh}ហាងកាហ្វេជាច្រើនហូរហែរាប់សឹងតែមិនអស់ក្នុងរាជធានីភ្នំពេញ តែក៏ភាគច្រើនជាប្រភេទហាងកាហ្វស៊ីវិល័យស្រដៀងគ្នា។ មកមើលហាងកាហ្វេបើកថ្មី ជាមួយនឹងការឌីស្សាញប្លែកភ្នែកពីហាងដទៃ ដែលអ្នកមិនធ្លាប់ឃើញជាញឹកញាប់។ អ្វីទៅពិសេសម្ល៉េះ? April Cafe ជាហាងកាហ្វេតុបតែងបែបសំណង់ចាស់ៗ ចម្រុះពណ៌ឆើតឆាយប្លែកភ្នែកដែលមានទីធ្លាអង្គុយខាងក្រៅធំទូលាយ ក្រោមពន្លឺព្រះអាទិត្យ ក្នុងធម្មជាតិបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ កុំភ្លេចត្រៀមទូរស័ព្ទ ឬកាមេរ៉ាដើម្បីផ្ដិតយករូបភាពស្អាតៗនៅទីនោះ។ អគារចាស់ និងការតុបតែងបែប vintage នេះ មិនមែនត្រឹមតែជាហាងកាហ្វេនោះទេ តែក៏ជាកន្លែងផឹកមួយដ៏ពិសេសមួយដែរ ដែលមានឈ្មោះថា Color Cup Cambodia។ ទីនេះ មានបម្រើជាអាហារ ភេសជ្ជៈ ស្រាក្រឡុក និងស្រាបៀរជាច្រើនប្រភេទសម្រាប់ការរំសាយអារម្មណ៍ជាមួយមិត្តភក្ដិ ។ ស្ថិតនៅក្រោយអគារ Cellcard អ្នកនឹងឃើញអគារចាស់ដែលជាហាងកាហ្វេនៅពេលថ្ងៃ និងកន្លែងផឹកនៅពេលយប់។ ម៉ោងបើក៖ April Cafe: 6AM – 5:30PM Color Cup Cambodia: 5PM – 12AM ទីតាំង៖ ផ្លូវ 254… Read More