Apsara Cafe in

{:kh}ម៉ោះ សាកភេសជ្ជៈ និងចំណីអាហារប្លែកៗប្រចាំហាងកាហ្វេ Apsara Café{:}{:en}Unique Snacks and Drinks Recipe from Apsara Café{:}

{:kh}អ្នកណាមិនស្គាល់ម្ដុំទួលទំពូងប្រជុំទៅដោយភោជនីយដ្ឋាន និងហាងកាហ្វេជាច្រើន។ ចង់រកអ្វីញ៉ាំក៏មានដែរ មានសព្វគ្រប់ រំលងម្ដុំហ្នឹងមិនបានតែម្ដង បើប្រិយមិត្តកំពុងស្វែងរកកន្លែងអង្គុយញ៉ាំកាហ្វេមួយកែវពីរ។ ក្នុងនោះក៏មាន Apsara Café មួយដែរ។ បើជិះពីផ្សារតម្រង់មករកស្តុបទួលទំពូងហើយហួសតិចនៅក្រោយភោជនីយដ្ឋានទន្លេបាសាក់នឹងឃើញប្លុកមួយដែលមានលក់របស់ជាច្រើនមុខ។ Apsara Café ស្ថិតនៅក្នុងប្លុកហ្នឹងដូចគ្នា។ Apsara Cafe ខុសពីហាងទូទៅបន្តិចត្រង់ថាជាហាងខ្មែរសុទ្ធសាធ តែមានបម្រើភេសជ្ជ:ជាច្រើនប្រភេទតាមតម្រូវការភ្ញៀវ មិនចាញ់ហាងកាហ្វេដទៃឡើយ។ ក្រុមការងារ FoodBuzz ក៏បានទៅភ្លក្សភេសជ្ជៈ 2-3 មុខ ហើយថ្ងៃនេះនឹងរៀបរាប់ឲ្យប្រិយមិត្តស្គាល់។ ភេសជ្ជៈទី 1 ដែលក្រុមការងារ FoodBuzz បានសាកនោះគឺ Matcha-Coffee Fusion។ ញ៉ាំតែកាហ្វេសុទ្ធម៉េចស្ទាវ អញ្ចឹងអាចមកសាកភេសជ្ជៈកាហ្វេ លាយជាមួយតែបៃតងម្ដងទៅ។ ពីរមុខប្រសើរជាងមួយមុខមែនអត់? ព្រោះ Matcha-Coffee Fusion នេះនឹងត្រូវចិត្តអ្នកដែលចង់សាកផឹកកាហ្វេជាលើកដំបូង ឬចូលចិត្តកាហ្វេស្ដើង។ កាហ្វេពេលលាយបញ្ចូលគ្នាជាមួយនឹងម្សៅតែបៃតង និងក្រែម មានជារសជាតិផ្អែម និងចត់តិចៗ ហើយស្អាតទៀត។ ថតរូបផុស IG សិនមុនផឹក! បន្ទាប់មកមានប៊្លូប៊ឺរីសូដា។… Read More