Aqua S in

{:kh}Aqua S៖ ការ៉េមល្បីរបស់អូស្រ្តាលីមកដល់កម្ពុជាហើយ{:}{:en}Aqua S: Australian Ice Cream Brand is Now in Phnom Penh{:}

{:kh}ធ្លាប់តែឃើញមិត្តភក្តិបងប្អូននៅអូស្រ្តាលីគេទិញញុំាហើយថតបង្ហោះលើប្រព័ន្ធបណ្តាញសង្គមមែនទេ? ឥឡូវបានភ្លក្សដែរហើយ ព្រោះ Aqua S ទើបតែបើកដំនើរការថ្មីៗនេះនៅក្នុងផ្សារទំនើប AEON Mall។ Aqua S គឺជាការ៉េមប្រភេទ Soft Serve ដែលមានដើមកំណើតមកពីប្រទេសអូស្រ្តាលី ហើយមានរសជាតិប្លែកៗនិងរូបរាងទាក់ភ្នែកស្រស់ស្អាត។ រសជាតិដែលពិសេសជាងគេនៅហាង Aqua S គឺ ការ៉េមរសជាតិអំបិលសមុទ្រ (Sea Salt) ដែលលោកអ្នកធានាថានឹងប្លែកមាត់។ ហើយលើសពីនេះទៅទៀត ពួកគេក៏មាននូវរសជាតិផ្សេងៗជាច្រើនទៀតផងដែរដូចជា៖ Tiramisu និង Strawberry Cheesecake ជាដើម។ ប្រសិនបើលោកអ្នកចូលចិត្តដាក់គ្រឿងបន្ថែមពីលើ (Topping) ពួកគេក៏មានជាច្រើនមុខដូចគ្នាផងដែរដូចជា ពោតលីង ស្ករសំទ្បីទៀតផង។   កុំភ្លេចទៅសាកញុំាទាំងអស់គ្នាណា ការ៉េមស្អាតហើយឆ្ងាញ់ទៀត។ ទីតាំង៖ នៅជាន់ផ្ទាល់ដី AEON Mall តម្លៃ៖ ចាប់ពី $2.00 ឡើងទៅ{:}{:en}Jealous of your Aussie friends’… Read More