Art’s Container in

Highlandss Coffee: ហាងកាហ្វេថ្មីនៅបឹងកក់ សំបូរភេសជ្ជៈប្លែកៗ អាហារឆ្ងាញ់

សំរាប់អ្នករស់នៅភ្នំពេញគឺសុទ្ធតែដឹងស្រាប់ហើយថាតំបន់ដែលជាអតីតបឹងកក់ប៉ុន្មានឆ្នាំមុននេះ ឥឡូវនេះត្រូវបានគេអភិវឌ្ឍនិងកែប្រែមុខមាត់ទៅជាកន្លែងដើរលេង រស់នៅដ៏ពេញនិយមមួយសំរាប់យុវវ័យ និង មនុស្សពេញវ័យផងដែរ។ Highlandss Coffee ដែលជាប្រ៊េនហាងកាហ្វេដ៏ល្បីល្បាញនៅប្រទេសអ៊ីតាលីក៏បានបង្ហាញមុខមាត់ជាសាខាទី 1 ដំបូងគេបំផុតនៅក្នុងតំបន់នេះដែរ។ កាលពីសប្ដាហ៍មុននេះ FoodBuzz មានឱកាសបានទៅភ្លក្សភេសជ្ជៈ និង អាហារជាច្រើនមុខនៅហាងកាហេ្វប្រ៊េនក្រៅប្រទេសដ៏ថ្មីស្រឡាងនេះ ដែលភេសជ្ជៈ និង អាហារមួយមុខៗ សុទ្ធតែឆ្ងាញ់ៗ និង រសជាតិប្លែកៗ គួរឲជាប់ចិត្តតែម្ដង។ ដំបូងគេនេះគឺជាឈុត Highlandss Special Breakfast ដែលជាអាហារពេលព្រឹកបែបអឺរ៉ុប ដែលមានជានំប៉័ងបន្ទះ សាច់ក្រក ស៊ុតចៀន និងសាច់ជ្រូក bacon ចៀនជាដើម ហើយថែមទាំងមានអមដោយផ្លែឈើស្រស់មួយចានមកទៀងផង។ មុចម្ហូបបែបអឺរ៉ុបមួយទៀតដែលយើងភ្លក្សនោះគឺ មីអ៊ីតាលី Spaghetti Cabornara ដែលគឺថាឆ្ងាញ់ជាប់ចិត្តតែម្ដងព្រោះថាសុទ្ធតែឈីស ឡើង creamy តែម្ដង។ ក្រៅពីម្ហូបបែបអឺរ៉ុបក៏មានម្ហូបបែបខ្មែរដូចជា ឈុតអាម៉ុកត្រីជាមួយបាយសរនេះដែល FoodBuzz ពេញចិត្តជាងគេព្រោះថាចំអិនដោយដាក់ខ្ទិះដូងយ៉ាងច្រើនដែលរឹតតែបន្ថែមឱជារសដ៏ឈ្ងុយឆ្ងាញ់ដល់សាច់ត្រី រីឯមួយមុខទៀតវិញគឺឈុយឆាគ្រឿងសមុទ្រជាមួយនឹងបាយសរដែលក៏ឆ្ងាញ់ម្យ៉ាងដែរ សំរាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រ។ ប៉ុន្ដែបើថាមិនចង់ញ៉ាំច្រើនពេក ក៏មានជាអាហារសំរន់ដែលល្មមទុកញ៉ាំលេងៗកំដរមាត់… Read More

ផ្សារកុងទីន័រថ្មី Art’s Container ចាប់់បើកហើយ

មួយរយៈចុងក្រោយនេះឃើញថាហាង និង ផ្សារសង់ប្រើប្រាស់កុងទីន័រកំពុងតែពេញនិយមខ្លាំងបំផុត ងាកទៅណាក៏លឺតែពាក្យកុងទីន័រហ្នឹងដែរ! ថ្មីច្រើនពេកស្ទើរតែទៅសាកមិនទាន់ សូម្បីតែ FoodBuzz ក៏ដោយ។ ឥឡូវនេះមានថ្មីមួយទៀតហើយ គឺArt’s Container ដែលជាផ្សារកុនទីន័រថ្មីស្រឡាងដែលទើបតែបើកដំនើរការកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ Art’s Container នេះនឹងក្លាយជាឋានសួគ៌អាហារសំរាប់អ្នកដែលចូលចិត្តម្ហូបនិងភេសជ្ជៈដែលឆ្ងាញ់ ហើយមានសោភ័ណភាពស្រស់បំព្រង ព្រោះថាខុសប្លែកពីផ្សារកុងទីន័រដទៃទៀតដោយ Art’s Container នេះគឺផ្ដោតទៅលើការលក់ចំនីអាហារសុទ្ធតែម្ដង។ លើសពីនេះទៀត នៅទីនេះគឺមានការតុបតែងហាងនិមួយៗ ប្លែកពីគ្នាតាមរយៈគ្រឿងតុបតែងលំអ និង រូបគំនូរបែប graffiti ផ្សេងៗទៀតផង និយាយទៅមិនត្រឹមតែប្លែកមាត់ នឹងម្ហូបភេសជ្ជៈថ្មីទេ ប្លែកភ្នែកនឹងការតុបតែងទៀត! ហើយនៅមានការបញ្ចុះតម្លៃ 30% សំរាប់ស្រាបៀរទៀតផង! ប្រិយមិត្តក៏នឹងបានរីករាយ ស្ដាប់តន្រ្ដីផ្ទាល់ពីតារាចម្រៀងយ៉ាងច្រើន និងញុំាភេសជ្ជៈម្ហូប brand ក្នុងស្រុកដូចជាUrban Beer House និង brand ក្រៅប្រទេសដូចជា Bear Bread  ដែលមកពីទីក្រុងហុងកុងផងដែរ។ កុំភ្លេចទៅសាកហើយថតរូបបង្ហោះណា បើគេសួរថានៅណា ប្រាប់ថានៅក្រៅប្រទេសក៏គេជឿដែរ បើឡូយអញ្ចឹង!… Read More