asia food in

{:kh}ប៊ូហ្វេស៊ូស៊ី ញ៉ាំមួយសេរីរៀងរាល់ថ្ងៃសៅរ៍នៅ Hachi{:}{:en}Enjoy Saturday ALL-YOU-CAN-EAT Sushi Buffet At Hachi{:}

{:kh}តើប្រិយមិត្តទាំងអស់គ្នាចូលចិត្តស៊ូស៊ីអត់? បើចូលចិត្ត ហើយចង់ញ៉ាំបានច្រើនមុខ អាចមកសាកប៊ូហ្វេស៊ូស៊ីនៅ Hachi ម្តងឲ្យប្លែកអារម្មណ៍! ភោជនីយដ្ឋានជប៉ុន Hachi មានទីតាំងស្ថិតនៅសណ្ឋាគារសូហ្វីតែលជាន់ផ្ទាល់ដី ដែលមានលក់អាហារជប៉ុនជាច្រើនប្រភេទដូចជា Sushi, Sashimi, Maki, Nigiri, Temaki, Uramaki, Tempura, និង Robatayaki ជាដើមដែលចម្អិនដោយចុងភៅមកពីប្រទេសជប៉ុន។ អ្វីដែលពិសេសនោះគឺ ត្រីធូណា និង សាច់ផ្សេងៗទៀតសុទ្ធសឹងតែនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្តង។ ម្យ៉ាងទៀត Hachi បម្រើជូននូវអាហារដែលមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព ដែលគោរពតាមស្តង់តា HACCP ។ សំរាប់អាហារថ្ងៃត្រង់រៀងរាល់ថ្ងៃសោរ៍ ប្រិយមិត្តអាចមកញ៉ាំប៊ូហ្វេស៊ូស៊ីជាច្រើនប្រភេទដែលធ្វើភ្លាមៗ សាច់បំពងក្តៅៗ ស៊ុប បាយ បង្អែម និងភេសជ្ជ:ទៀតផង។ ដាក់ម៉ាតឹងពោះតែម្តង! FoodBuzz បានសាករួចហើយ ឃើញថាសាច់ត្រី និងបង្គានៅទីនេះស្រស់ៗ ហើយស៊ូស៊ីទាំងអស់ត្រូវគ្នាជាមួយនឹងទឹកស៊ីអ៊ីវតែម្តង។ បើប្រិយមិត្តចូលចិត្តរសជាតិបែបហឹរ អាចបន្ថែម wasabi បាន។ រីឯសាច់ជ្រូកបំពងវិញក៏ឆ្ងាញ់ដែរ ព្រោះវានៅក្តៅៗ និងផុយ។… Read More

{:kh}ម្ហូបអាហារនិងកន្លែងញ៉ាំអីដែលពេញនិយមជ្រុលក្នុងឆ្នាំ 2017 {:}{:en}2017’s Overrated Food Trends {:}

{:kh}ពីមួយឆ្នាំទៅមួយឆ្នាំ ចំនីអាហារនិងកន្លែងញ៉ាំអីពេញនិយមតែងតែមានថ្មីៗ ប្លែកៗនិងផ្លាស់ប្ដូរទៅតាមរដូវកាលជានិច្ច។ ក្នុងឆ្នាំ 2017 នេះក៏មិនខុសពីឆ្នាំមុនៗប៉ុន្មានដែរ ព្រោះថាក៏មានចំនីអាហារនិងកន្លែងញ៉ាំអីដែលបង្ហាញមុខថ្មីៗយ៉ាងច្រើនដែលខ្លះទៅក៏ល្បីល្បាញ បានពង្រីកសាខាយ៉ាងច្រើនពាសពេញទីក្រុង ហើយខ្លះទៀតក៏បានសាបទៅវិញ ដូចជាកាលពីប៉ុន្មានឆ្នាំមុនដែលគេពេញនិយមគុុយទាវទូកមួយចាន 2500៛ អញ្ចឹងឥឡូវបាត់មុខឈឹងអស់រលីងតែម្ដង។ ដូច្នេះហើយស្របពេលពេលឆ្នាំ 2017 នេះជិតដាច់ FoodBuzz បានធ្វើការស្ទាបស្ទង់មតិពីប្រិយមិត្តតាមរយៈទំព័រ Facebook ពួកយើងថាតើម្ហូបអាហារនិងកន្លែងណាខ្លះដែលពេញនិយមជ្រុលក្នុងឆ្នាំនេះ អញ្ចឹងតោះមកមើលលទ្ធផលទាំងអស់គ្នា! #6 ស្លាបមាន់ក្រឡុក ជាប់លេខរៀងចុងក្រោយគេនេះគឺ ស្លាបមាន់ក្រឡុក ដែលទើបតែបង្ហាញមុខនឹងពេញនិយមក្រោយគេដែរក្នុងចំនោមជំរើសទាំង 6 នេះ។ សង្ឃឹមថាឆ្នាំក្រោយនឹងអាចទទូួលបានលេខល្អជាងនេះទៅចុះ។ #5 ផ្សារកុងទីន័រ ផ្សារកុងទីន័រនេះគឹកំពុងពេញនិយមហើយរីកដូចផ្សិតអញ្ចឹងក្នុងឆ្នាំ 2017 នេះ។ ទៅណាក៏លឺតែផ្សារកុងទីន័រដែរឆ្នាំនេះ! #4 ស៊ុបចង្កាក់ មួយរយៈចុងក្រោយនេះហាងស៊ុបចង្កាក់នេះក៏មានកំពុងមានសន្ទុះខ្លាំង និងមានការពង្រីកសាខាច្រើនគួរសមដែរ។ #3 ជ្រក់ជើងមាន់ មួយមុខនេះពេញនិយមស្ទើតែសាបទៅវិញទៅហើយ ហើយទោះបីភាគច្រើនមិនមានជាហាងអ្វីនៅក្រៅក៏ដោយ ប៉ុន្ដែឲតែបើក Facebook ម្ដងណាធានាថាគឺពេញ Newsfeed សុទ្ធតែជ្រក់ជើងមាន់ Online។ #2 Amazon… Read More

{:kh}ញុំាសាច់មាន់ Bonchon នៅថ្ងៃណូអែលដើម្បីទទួលបានការបញ្ចុះតម្លៃ{:}{:en}Get 15% Off From Bonchon This Christmas{:}

{:kh}ជិតដល់ថ្ងៃបុណ្យណូអែលហើយ មានគម្រោងនៅញុំាអីនៅឯណាខ្លះ? បើមិនទាន់មានគម្រោងច្បាស់លាស់នោះទេ អាចទៅញុំាសាច់មាន់បែបកូរ៉េនៅ Bonchon បានណា៎!   សម្រាប់ថ្ងៃទី 24-25 ខែ ធ្នូ ខាងមុខនេះ Bonchon នឹងផ្តល់ជូនការបញ្ចុះតម្លៃ 15% លើគ្រប់អាហារនៅក្នុងម៉ឺនុយរបស់ពួកគេ។ កម្មវិធីពិសេសនេះនឹងដាក់ដំណើរការនៅគ្រប់សាខា Bonchon ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។   កុំនៅរង់ចាំណា ញុំាសាច់មាន់ក្តៅៗជាមួយមិត្តភក្តិ ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់នៅក្នុងថ្ងៃបុណ្យណូអែលខាងមុខទាំងអស់គ្នា!   បញ្ជាក់៖ សម្រាប់តែការញុំាហាងប៉ុណ្ណោះ។   តម្លៃ៖ ចាប់ពី $3.00 ឡើងទៅ ទីតាំង៖ AEON Mall (ជាន់ផ្ទាល់ដី), PPC, BKK, TK Avenue, AEON MaxValu Express, and Riverside.{:}{:en}Any plan for this Christmas,… Read More

{:kh}អាហារ 6 មុខដែលមិនគួររំលងនៅម្តុំផ្សារអូរឫស្សី{:}{:en}6 Dishes That Should Not Be Missed Around Oreussey Market{:}

{:kh}ម្តុំផ្សារអូរឫស្សីមានរបស់ញ៉ាំច្រើនណាស់ដែលឆ្លើយតបនឹងរសនិយមរបស់មនុស្សផ្សេងៗគ្នា។ កាលពីប៉ុន្មានសប្តាហ៌មុន FoodBuzz បានទៅសាកអាហារពេលរសៀលចំនួន6មុខនៅជុំវិញផ្សារអូរឫស្សី។ ចង់ដឹងថាមានអីខ្លះ? ចាំ FoodBuzz រៀបរាប់ម្តងមួយ ព្រមទាំងធ្វើការដាក់ពិន្ទុផងដែរ! #1 នំបញ្ចុកវៀតណាម នំបញ្ចុកវៀតណាមមួយចាននេះគឺសំរាប់មួយចម្អែតតែម្តង ដោយមានតៅហ៊ូចៀន សាច់ និងបន្លែ ហើយវាស៊ីគ្នាជាមួយនឹងទឹកកាពិលាយទឹកងាំង៉ូវដាក់ម្ទេសហឹរតិចៗ។ បើទៅថ្ងៃសៅរ៌ អាទិត្យ ដឹងតែមនុស្សច្រើនហើយព្រោះគាត់លក់រយ:ពេល15ឆ្នាំហើយ។ ចំពោះរសជាតិនំបញ្ចុកវៀតណាមនេះ FoodBuzz ឲ្យពិន្ទុ3/5។ ទីតាំង: ខាងជើងផ្សារអូរឫស្សី | Googlemap តម្លៃ: 6000៛ បើកម៉ោង: 7am-5pm #2 សាច់គោអាំង នៅទីនេះមានលក់សាច់គោអាំង កោះគោអាំង ថ្លើមគោអាំង និងពងទាកូនរយ:ពេល20ឆ្នាំហើយ។ ក្នុងមួយថ្ងៃៗ គេលក់អស់សាច់30kg និង ពងទាកូនដល់ទៅ300គ្រាប់ឯណោះ។ FoodBuzz បានភ្លក្សសាច់គោ កោះ និង ថ្លើមគោអាំងដែលគេអាំងឲ្យភ្លាមៗបន្ទាប់ពីកុម្មង់រួច ឃើញថាសាច់ប្រលាក់ល្មម ចូលជាតិឆ្ងាញ់ដូចគេល្បីមែន ហើយរឹតតែពិសេសពេលផ្ទាប់ជាមួយជ្រក់ និងនំបុ័ងប័រ។ បើនិយាយពីពិន្ទុវិញ… Read More