asia in

JeJe Café & Ice-Cream:ទិញការ៉េមមួយ បានពីរ

បើនិយាយអំពីអាកាសធាតុវិញគឺម្តងក្តៅ ម្តងត្រជាក់ អ្នកខ្លះចង់ញុំាស៊ុប ខ្លះចង់បានអីត្រជាក់ៗដូចជា ការ៉េមជាដើម។   ចឹង FoodBuzz ចង់ប្រាប់ថានៅហាង JeJe Café & Ice-Cream ដែលមានទីតាំងនៅក្រោយភោជណីយដ្ឋានទន្លេបាសាក់ទី1  មានPromotion ទិញមួយថែមមួយចំពោះការ៉េមខ្មៅ និងរសជាតិផ្សេងទៀត។ ការលក់នេះគិតចាប់ពីថ្ងៃទី 24 ធ្នូ 2017 រហូតដល់ថ្ងៃទី 08 មករា 2018។   កុំអោយគេថាទៅញុំាតែឯង ហៅមិត្តភក្តិទៅផង ក្រែងបានញុំាការ៉េមបណ្តើរ លាយត្រាវបណ្តើរ XD LOL   ទីតាំង៖ ក្រោយភោជណីយដ្ឋានទន្លេបាសាក់1 |Google map  បើក៖6:30AM-9:30PM តម្លៃ៖ $2 up

តើមានប្រូម៉ូសិនអីខ្លះសម្រាប់  Christmas ឆ្នាំនេះ?

ដឹងស្រាប់ហើយថានៅសល់តែ ២អាទិត្យទៀតទេ ថ្ងៃ Christmas នឹងមកដល់ហើយ។ តែទន្ទឹមមុនថ្ងៃហ្នឹង មានដឹងអត់ថាហាងជាច្រើនកំពុងតែមានប្រូម៉ូសិនពិសេសៗសម្រាប់រដូវ Christmas លើកនេះ!   #1 Wink Wink Herb drink & Sweet   មានការបញ្ចុះតម្លៃ ៥០% សម្រាប់ភេសជ្ជៈគ្រប់មុខពីថ្ងៃនេះរហូតដល់ដាច់ខែធ្នូ។  ម៉ោងបើក៖ 8AM – 10PM តម្លៃ៖ ចាប់ពី ៥៥០០ រៀល ទីតាំង៖ ផ្ទះលេខ ១៤, ផ្លូវលេខ ៥១, សង្កាត់បឹងកេងកង១   #2 MAMA’s Coffee   មានការបញ្ចុះតម្លៃ ៥០% ទៅលើភេសជ្ជៈទី ២ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ។ ម៉ោងបើក៖ 7AM – 10PM តម្លៃ៖ ចាប់ពី $1.6 ទីតាំង៖ ផ្លូវ 95 កែវផ្លូវ 432 សង្កាត់បឹងត្របែក ខណ្ឌចំការមន (ជិះតាមស្តុបបូកគោត្រង់ បត់ស្ដាំតាមផ្លូវទល់មុខក្រុមហ៊ុន Mazda) | Google Map   #3 Aun Café   ទិញភេសជ្ជៈខ្នាតធំមួយនឹងទទួលបាន Mini… Read More

តែ 13.80$ ក្នុងម្នាក់ញ៉ាំប៊ូហ្វេ និង បង្កងអាំងគ្មានកំណត់

និយាយពីហាងប៊ូហ្វេ ភ្នំពេញឥឡូវរីកដូចផ្សិត។  តំលៃប៉ុន្មានក៏មាន ប្លែកយ៉ាងម៉េចក៏មាន។ តែហាងប៊ូហ្វេដែលមានម្ហូបច្រើនមុខសមស្របនឹងតំលៃនោះគឺមិនទាន់ឃើញមាននោះទេ។ ហាង Mini Garden BBQ & Soup Buffet ស្ថិតនៅលើកោះពេជ្រនៅទល់មុខនឹងសាលមហោស្រពកោះពេជ្រ ជាហាងប៊ូហ្វេដែលមានកន្លែងធំល្អ ហើយតំលៃសមនឹងម្ហូបដែលមានជាច្រើនមុខសំរាប់អតិថិជន។ ជាមួយនឹងកន្លែងចតយានយន្តធំទូលាយ FoodBuzz និងក្រុមការងារក៏បានសាកញ៉ាំប៊ូហ្វេនៅ Mini Garden ហើយក៏ភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងជំរើសម្ហូបដ៏ច្រើននៅហាងនេះ។ ក្នុងតំលៃ 13.80$ នៅ Mini Garden មិនត្រឹមតែមានប៊ូហ្វេសាច់អាំងនិងស៊ុប ប៉ុណ្ណោះទេ ថែមទាំងមានការញ៉ាំបង្កងអាំងដោយសេរីទៀតផង។ អ្វីដែលធ្វើអោយ Mini Garden កាន់តែពិសេសនោះគឺ ការផ្ដល់ជូនម្ហូបជាច្រើនប្រភេទទៀតដូចជា ស្រាបៀរ ស្តេក សាឡាដ សូស៊ី ទឹកកកឈូស កូកាកូឡាព្រឹល និងម្ហូបដូចជាបាយឆា មីឆា ស្លាបមាន់អាំងនិងបុកល្ហុង ខុសប្លែកពីប៊ូហ្វេនៅកន្លែងដទៃ។ ក្រៅពីមានទីតាំងយ៉ាងអំណោយផល ការរៀបចំហាងខាងក្នុងមានភាពធំទូលាយសំរាប់ការដើរទៅចាប់ម្ហូប មិនអាចនឹងដើរបុកគ្នាឬចង្អៀត។ ក្រៅពីនេះ Mini Garden ក៏មានម៉ាស៊ីនដាក់ម្ហួបជាជួរទៅតាមតុសំរាប់អ្នកញ៉ាំមិនចាំបាច់ដើរទៅវិញទៅមកទៀតផង។ អ្វីដែល FoodBuzz ចាប់អារម្មណ៏ជាងគេគឺជំរើសទឹកជ្រលក់ដែលមានដល់ទៅ ៧ មុខសំរាប់អ្នកជ្រើសរើស។ សំរាប់កូនក្មេង Mini Garden មានតំលៃត្រឹមតែ 6.8$ ថែមទាំងមាន កន្លែងសំរាប់ក្មេងលេងដ៏ធំទៀតផង។ ក្រៅពីនេះ Mini Garden ជាជំរើសដ៏ល្អ មួយសំរាប់ការជួបជុំមិនថាជាលក្ខណៈគ្រួសារឬមិត្តភក្តិ។ ទីតាំង៖ ស្ថិតនៅកោះពេជ្រ នៅទល់មុខសាលមហោស្រពកោះពេជ្រ |Googlemap  តំលៃ៖ សំរាប់អាហារពេលយប់ 13.8$ សំរាប់មនុស្សធំ និង 6.8$ សំរាប់ក្មេង… Read More

នំពងទាញ័រៗ ទន់ល្មើយមកពីតៃវ៉ាន់នៅ Le Castella

ធ្លាប់តែឃើញល្បីនំពងទាញ័រៗ និងមើលទៅយ៉ាងទន់ល្មើយ គួរឲ្យចង់ញ៉ាំនេះនៅលើ Facebook និង Instagram មែនទេ?   ចង់ភ្លក្សម្ដងណាស់ ប៉ុន្ដែមើលទៅសុទ្ធតែនៅក្រៅប្រទេសត្រូវទេ? លែងមានបញ្ហាហ្នឹងទៀតហើយ ព្រោះថាប្រ៊េននំពងទានេះបានធ្វើដំនើរមកដល់ប្រទេសកម្ពុជាហើយ!   នំពងទាទន់ល្មើយ និង គួរឲ្យស្រក់ទឹកមាត់នេះគឺ មានលក់នៅ Le Castella ដែលជាប្រ៊េនមកពីតៃវ៉ាន់ ហើយទើបតែបើកសាខានៅទីក្រុងភ្នំពេញពីម្សិលមិញនេះ។ សំរាប់រសជាតិនំវិញ មានបីរសជាតិ រសជាតិដើម រសជាតិឈីស និង សូកូឡា ដែលឆ្ងាញ់ម្យ៉ាងៗម្នាក់តាមចំណង់ចំណូលអ្នកញ៉ាំ ហើយនំមួយដុំៗគឺសុទ្ធតែដុតថ្មី ក្ដៅៗចេញពីឡភ្លាមៗ តែម្ដង។   ទីតាំង៖ អគារ Vanda Tower ជាន់ផ្ទាល់ដី  មហាវិថីកម្ពុជាក្រោម (ទល់មុខភោជនីយដ្ឋាន ថ្មដា) |Google Map  តម្លៃ: $6.99/មួយដុំ សម្រាប់រសជាតិដើម និង $8.99 សម្រាប់រសជាតិឈីស

ញ៉ាំស៊ុបប៊ុហ្វេនៅ YamYam អស់តែ$​5ទេ

មេឃរាងត្រជាក់អញ្ចឹង FoodBuzz ដឹងថាប្រិយមិត្តច្បាស់ជាឃ្លានស៊ុបក្តៅៗ ហឹរៗ ហុយៗ ហើយ! FoodBuzz-ers មានដឹងហ្អេថានៅ YamYam សាខាអាគារវឌ្ឍន: កំពុងតែផ្តល់ប្រូម៉ូសិនពិសេសទៀតហើយ!   កម្មវិធីពិសេសនោះគឺ យ៉ាំយ៉ាំស៊ុបប៊ូហ្វេមានការបញ្ចុះតម្លៃ 25% ហើយនៅត្រឹមតែ $5 ប៉ុណ្ណោះ។ ប្រូម៉ូសិននេះចាប់ពីថ្ងៃទី 27 ខែវិច្ឆិកា តទៅ។   កុំភ្លេចណាត់មិត្តភក្តិទៅទាំងអស់គ្នា ព្រោះអីដាក់ម៉ាឆ្អែតអស់តែ $5 ទេ!   ទីតាំង: ផ្សារទំនើប វឌ្ឍន: កាពីតាល់ ជាន់ក្រោមដីទី1 | Google Map  តម្លៃ: $5 សំរាប់ប្រូម៉ូសិនស៊ុបប៊ូហ្វេ បើកម៉ោង: 4pm-9pm

Xiao Ban Soya សាខាម៉ៅសេទុងមានប្រូម៉ូសិនពិសេស

ចង់ញ៉ាំនំWaffleក្តៅៗ តៅហ៊ូ និងទឹកសណ្តែកអី កុំភ្លេចទៅសាកនៅXiao Ban Soyaសាខាម៉ៅសេទុងដែលទើបតែបើក ទាន់គេមានប្រូម៉ូសិនពិសេស! តើមានការថែមជូនអីខ្លះទៅ? ចាំFoodBuzzប្រាប់! ដើម្បីអបអរសាទរការបើកសាខាទី2, Xiao Ban Soyaសាខាម៉ៅសេទុងនឹងថែមជូននំWaffleបែបClassicចំនួន1 បន្ទាប់ពីការទិញនំWaffle រឺតៅហ៊ូ រឺទឹកសណ្តែកចំនួន2។ និយាយរួមគឺ ទិញ2ថែមClassic Waffleចំនួន1។ មិនតែប៉ុណ្ណោះ គេមានដាក់លក់តៅហ៊ូរសជាតិថ្មីទៀតផង! កម្មវិធីប្រូម៉ូសិននេះចាប់ពីថ្ងៃទី4ដល់ថ្ងៃទី14 ខែធ្នូ ឆ្នាំ2017។ ប្រញាប់ឡើងកនយើង! ទីតាំង: ផ្ទះលេខ33A ផ្លូវ193 ខណ្ឌចំការមន ភ្នំពេញ តម្លៃ: $1.8 ឡើងទៅ បើកម៉ោង: 7am-8pm

[Review] ញ៉ាំគ្រឿងសមុទ្រគ្រប់មុខស្រស់ៗនៅTipsy Seafood

ណាគេ Fan គ្រឿងសមុទ្រខ្លះ? ធ្លាប់ញ៉ាំគ្រឿងសមុទ្រនៅ Tipsy Seafood នៅ? បើនៅ ចាំ FoodBuzz រៀបរាប់ឲ្យស្តាប់ថានៅហ្នឹងមានលក់អីឆ្ងាញ់ៗខ្លះ! ម្ហូបនៅទីនេះសំបូរបែបណាស់ ដូចជា បង្គាអាំង ងាវអប់ ក្តាមឆា លៀសហូលឆា ត្រីសាបាក់ ភ្លាក្តាម បបែល មឹកអប់ ព្រុយត្រីអាំងអំបិលម្ទេសជាដើម ព្រមទាំងបាយឆា បាយស និង ភេសជ្ជ:គ្រប់ប្រភេទ។ ពិសេសជាងនេះទៅទៀត ម្ហូបត្រូវបានចំអិនភ្លាមៗបន្ទាប់ពីកុម្ម៉ង់រួច។ ចំណែករសជាតិវិញឆ្ងាញ់ជាប់ចិត្ត ហើយបើកុម្មង់ហឹរ គឺហឹរម៉ាកប់តែម្តង។ FoodBuzz បានសាកម្ហូបមួយចំនួនដូចជាឆាមឹកដែលមានឆាលាយម្រេចខ្ចី និងខ្ទឹមបារាំង។ ចំណែកព្រុយត្រីអាំងអំបិលម្ទេសក៏ឆ្ងាញ់ដែរ ព្រោះគេអាំងឡើងក្រៀម ប្រឡាក់គ្រឿងល្មម និងហឹរតិចៗ។ មួយមុខទៀតគឺត្រីសាបាក់អាំងដែលស៊ីគ្នាជាមួយទឹកត្រីបុក។ សំរាប់អ្នកអត់សូវចេះញ៉ាំហឹរអាចប្រាប់គេឲ្យបន្ថយកម្រិតហឹរបានលើគ្រប់ម្ហូបទាំងអស់។ រីឯបរិយាកាសវិញ មានភាពប្លែកគ្នាទាំង3សាខា ដោយ Tipsy Seafood សាខាកោះពេជ្រ ជាហាងធម្មតាដែលបែរមុខទៅមាត់ទន្លេ ឯសាខា Aeon តុបតែងជាកប៉ាល់… Read More