Asian buffet in

{:kh}ក្រោម $20 ប៉ុណ្ណោះ អ្នកអាចមកញ៉ាំអាហារប៊ុហ្វេថ្ងៃត្រង់ថ្ងៃអាទិត្យយ៉ាងឆ្ងាញ់នៅណាហ្គាវើលដ៍{:}{:en}Revel in a Family-friendly Brunch Buffet of Diverse Cuisines For Under $20{:}

{:kh}ថ្ងៃអាទិត្យ គឺជាថ្ងៃឈប់សម្រាកតែមួយគត់ដែលអ្នកទាំងអស់គ្នាអាចចំណាយពេលជាមួយអ្នកជាទីស្រឡាញ់របស់អ្នក។ អីចឹង ហេតុអ្វីមិនមកញ៉ាំអាហារដ៏ប្រណីតជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកនៅភោជនីយដ្ឋាន 2Pangea ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ទៅ? អាហារថ្ងៃត្រង់រៀងរាល់ថ្ងៃអាទិត្យរបស់ណាហ្គាវើលដ៍ មានចាប់ពីម៉ោង 11:30 ព្រឹករហូតដល់ម៉ោង 3:30 រសៀលដែលមានម្ហូបបែបអឺរ៉ុប និងអាស៊ីជាច្រើនជម្រើសដែលអ្នកអាចរីករាយញ៉ាំតាមចិត្ត ខណៈហាងនេះក៏មានផ្តល់ជូននូវការកម្សាន្តនៅពេលភ្ញៀវកំពុងញ៉ាំផងដែរ! សម្រាប់គ្រឿងសមុទ្រ ហាងនេះមានរាប់ចាប់ពីក្តាម បង្កង អយស្ទ័រ លៀសសមុទ្រ បង្គា និងមឹក ជាដើម។ អត់ចូលចិត្តគ្រឿងសមុទ្រមែនទេ? 2Pangea មានផ្តល់ជូននូវសាច់ផុយអាំង និងហាន់ភ្លាមៗដោយមេចុងភៅជំនាញប្រចាំហាងនេះដោយផ្ទាល់។ អាហារក្លាស៊ីកបែបលោកខាងលិចផ្សេងទៀត រួមមាន ស៊ុតដុតលាយជាមួយសាច់ហ៊ែម និងទឹកជ្រលក់ខាប់ក្តៅៗ នំដុត នំឈីស និងអាហារជាច្រើនមុខទៀត។ ប្រសិនបើចង់សាកម្ហូបបែបអាស៊ី 2Pangea បានត្រៀមរួចជាស្រេចផងដែរជាមួយ ស៊ូស៊ីជប៉ុន ម្ហូបវៀតណាម ឌីមសាំបែបចិន និងម្ហូបខ្មែរ ធានាថាពិតជាឆ្ងាញ់។ ជាចុងក្រោយ ភោជនីយដ្ឋានប្រណីត 2Pangea ក៏មានបង្អែមឆ្ងាញ់ៗ និងភេសជ្ជៈជាច្រើនមុខផងដែរ! FoodBuzz សូមរៀបរាប់មួយចំនួន ដូចជា… Read More