Asian Clam in

{:kh}ពេលសែនចូលឆ្នាំប្រពៃណីចិន អ្នកគួរតែប្រយ័ត្នអាហារទាំងនេះ{:}{:en}Top 6 Bad Luck Foods You Should Avoid on Chinese New Year{:}

{:kh}បន្ទាប់ពីថ្ងៃឆ្លងឆ្នាំថ្មី ពិធីបុណ្យចូលឆ្នាំចិនក៏ឈានមកដល់! ប្រជាជនក្នុងទ្វីបអាស៊ីជាច្រើនធ្វើការប្រារព្ធពីធីបុណ្យចូលឆ្នាំចិននេះរួមមានប្រជាជនកម្ពុជាផងដែរ។ ប៉ុន្ដែពេលរៀបពិធីសែនជូនដល់កុងម៉ាម្ដងៗ តើមានដឹងថាមានចំណីអាហារខ្លះដែលមិនគួរដាក់សែន ឬបរិភោគក្នុងថ្ងៃចូលឆ្នាំចិននេះ? តោះ អញ្ចឹងថ្ងៃនេះក្រុមការងារ FoodBuzz នឹងណែនាំអាហារខ្លះៗដែលអ្នកគួរតែចៀសវាងក្នុងថ្ងៃបុណ្យសែនចូលឆ្នាំចិន។ #1 បបរ បបរត្រូវបានហាមឃាត់ជាដាច់ខាតក្នុងថ្ងៃចូលឆ្នាំដំបូង ជាពិសេសគឺពេលព្រឹក ដោយសារតែបបរជាតំណាងឲ្យភាពក្រីក្រធ្វើឲ្យប្រជាជនគិតថាការហូបបបរនៅពេលព្រឹកថ្ងៃចូលឆ្នាំចិនហាក់បីដូចជានាំភាពក្រីក្រចូលផ្ទះ។ #2 ចំណីអាហារពណ៍ស ចំណីអាហារអ្វីក៏ដោយឲ្យតែពណ៍ស អ្នកគួរចៀសវាង ព្រោះជាតំណាងនៃភាពទុកសោក។ តាមទំនៀមទំលាប់ប្រពៃណីប្រជាជនចិន ពណ៍សជាពណ៍កាន់ទុក្ខបុណ្យសពនរណាម្នាក់។ #3 សាច់ ការទទួលទានសាច់សម្រាប់អាហារពេលព្រឹកនៅថ្ងៃចូលឆ្នាំចិនដំបូង ជាទង្វើដែលអ្នកមិនគួរធ្វើសម្រាប់ពុទ្ធបរិស័ទដែលគោរពព្រះពុទ្ធ/ទេវតា និងមានជំនឿលើការសំលាប់សត្វបាប ដោយសារតែថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិនពេលព្រឹកជាពេលវេលាដែលទេវតា/ព្រះជួបជុំគ្នា និងជូនពរឆ្នាំថ្មីទៅកាន់គ្នាទៅវិញទៅមក។ #4 ផ្លៃសារី ផ្លៃសារី ភាសាចិនមានន័យថាការបែកបាក់។ ដូច្នេះហើយបើចៀសបានចៀសទៅណា ជាពិសេស ហាមដាច់ខាតជូនផ្លែសារីទៅនរណាម្នាក់! #5 ផ្លែត្របែក ផ្លែត្របែក ប្រជាជនខ្មែរត្រូវបានហាមឃាត់ប្រើប្រាស់នៅក្នុងកម្មវិធីនានា ដោយសារតែឈ្មោះរបស់វាមានន័យថាបែកបាក់។ #6 ងាវ ឬលៀស ទាំងងាវ ទាំងលៀស សុទ្ធតែរបស់់ឆ្ងាញ់! តែមានដឹងទេថា ប្រជាជនខ្មែរមានជំនឿថាការដាក់សែនលៀស និងងាវធ្វើឲ្យបងប្អូនឈ្លោះគ្នាទៅវិញ?… Read More