Asian cuisine in

{:kh}ធ្វើឲ្យ Date របស់អ្នកកាន់តែមានន័យជាមួយនឹងអាហារ និងបរិយាកាសយ៉ាងប្រណីតនៅអារម្មណ៍{:}{:en}Luxuriate in Ambience and Great Dishes at Arom Restaurant{:}

{:kh}ធ្វើឲ្យ Date របស់អ្នកកាន់តែមានន័យជាមួយនឹងអាហារ និងបរិយាកាសយ៉ាងប្រណីតនៅអារម្មណ៍{:}{:en}Luxuriate in Ambience and Great Dishes at Arom Restaurant{:}

{:kh}អ្នកណាមិនដឹងថាម្ដុំបឹងកេងកងគឺប្រជុំទៅដោយហាងអាហារល្បីៗជាច្រើន។ ស្ថិតនៅតាមបណ្ដោយផ្លូវ 288 ក្នុងចំណោមភោជនីយដ្ឋានល្បីៗជាច្រើនទាំងនោះ ភោជនីយដ្ឋានអារម្មណ៍ឈរយ៉ាងស្រស់សង្ហាជាមួយនឹងការតុបតែងអគារពណ៍សមិនឆើតឆាយស្រទន់ស្រស់ស្រាយទៅតាមអារម្មណ៍ដូចទៅនឹងឈ្មោះរបស់ភោជនីយដ្ឋាន។ គ្រាន់តែដើរចូលក្នុងភោជនីយដ្ឋាននេះ អ្នកនឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ នេះជាអ្វីដែលអ្នកកំពុងតែរកសម្រាប់អាហារក្រៅមួយពេលយ៉ាងពិសេសមែនទេ? រឹតតែឥតខ្ចោះជាមួយនឹងការតុបតែងយ៉ាងប្រណីតបំពាក់ដោយភ្លើងអំពូលស្រទន់ និងស្ងប់ស្ងាត់ល្អសម្រាប់ការណាត់ជួបទទួលទានអាហារមួយពេលជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក។ តែក្នុងពេលតែមួយ អ្នកនឹងមិនបាច់បារម្ភពីការខ្វះពន្លឺធម្មជាតិដោយអារម្មណ៍រៀបចំឲ្យមានពន្លឺធម្មជាតិគ្រប់គ្រាន់សម្រាប់អាហារទាំងបីពេលតែម្ដង ជាពិសេសអាហារពេលល្ងាចក្រោមពន្លឹចន្ទកាន់តែរ៉ូមែនទិច។ អារម្មណ៍មានមុខម្ហូបជាច្រើនហូរហែដល់ទៅរាប់សិបមុខទាំងអាហារអាស៊ី និងអាហារបស្ចឹមប្រទេសសម្រាប់អាហារទាំងបីពេល។ គុយទាវ ជាអាហារពេលព្រឹកញ៉ាំជាប្រចាំហើយមែនទេ? គុយទាវគ្រឿងសមុទ្ររបស់អារម្មណ៍ប្រាកដជាត្រូវចិត្តអ្នកចូលចិត្តគ្រុំសមុទ្រដោយក្នុងមួយចានៗ អារម្មណ៍ប្រើប្រាស់គ្រឿងសមុទ្រស្រស់ៗ ជាពិសេសគ្រុំសមុទ្រមានរសជាតិផ្អែមឆ្ងាញ់ស៊ីគ្នាជាមួយនឹងទឹកស៊ុប និងទឹកជ្រលក់ Guinness beer ប្រចាំហាង។ ចង់ញ៉ាំជាគុយទាវក៏បាន ឬជាមីក៏បាន ដោយសរសៃមីរបស់អារម្មណ៍ត្រូវបានធ្វើផ្ទាល់ពីចុងភៅ។ មិនចង់ញ៉ាំជាអាហារអាស៊ី អាចសាកអាហារលោកខាងលិចដូចជា ជម្រើសនៃការចម្អិនពងមាន់ និង ត្រីសាលម៉ុនជាមួយនំប៉័ងបេហ្គល់។ ជម្រើសនៃការចម្អិនពងមាន់ដែលអ្នកអាចរើសបានជាពងមាន់ចៀន ក្រឡុក omelet ឬ poach ជាមួយនឹងបេខន សាច់ក្រកអ៊ីតាលីធ្វើផ្ទាល់ប្រចាំហាង និងគ្រឿងផ្សំពិសេសៗជាច្រើនធ្វើឲ្យមួយចាននេះមានគ្រប់រសជាតិ។ តែប្រសិនបើចូលចិត្តបេហ្គល់ ត្រីសាលម៉ុនជាមួយនំប៉័ងបេហ្គល់ដែលត្រូវបានលាយគ្រឿងជាមួយទឹក mayonnaise និង sriracha ធ្វើឲ្យរសជាតិត្រីសាលម៉ុនក្នុងនំប៉័ងបេហ្គល់កាន់តែពិសេស។ សាឡាត់បេខន និងផ្លែប័រសម្រាប់អាហារពេលព្រឹកកាន់តែល្អចំពោះសុខភាព។ បន្លែបៃតង… Read More

{:kh}ពេលសែនចូលឆ្នាំប្រពៃណីចិន អ្នកគួរតែប្រយ័ត្នអាហារទាំងនេះ{:}{:en}Top 6 Bad Luck Foods You Should Avoid on Chinese New Year{:}

{:kh}បន្ទាប់ពីថ្ងៃឆ្លងឆ្នាំថ្មី ពិធីបុណ្យចូលឆ្នាំចិនក៏ឈានមកដល់! ប្រជាជនក្នុងទ្វីបអាស៊ីជាច្រើនធ្វើការប្រារព្ធពីធីបុណ្យចូលឆ្នាំចិននេះរួមមានប្រជាជនកម្ពុជាផងដែរ។ ប៉ុន្ដែពេលរៀបពិធីសែនជូនដល់កុងម៉ាម្ដងៗ តើមានដឹងថាមានចំណីអាហារខ្លះដែលមិនគួរដាក់សែន ឬបរិភោគក្នុងថ្ងៃចូលឆ្នាំចិននេះ? តោះ អញ្ចឹងថ្ងៃនេះក្រុមការងារ FoodBuzz នឹងណែនាំអាហារខ្លះៗដែលអ្នកគួរតែចៀសវាងក្នុងថ្ងៃបុណ្យសែនចូលឆ្នាំចិន។ #1 បបរ បបរត្រូវបានហាមឃាត់ជាដាច់ខាតក្នុងថ្ងៃចូលឆ្នាំដំបូង ជាពិសេសគឺពេលព្រឹក ដោយសារតែបបរជាតំណាងឲ្យភាពក្រីក្រធ្វើឲ្យប្រជាជនគិតថាការហូបបបរនៅពេលព្រឹកថ្ងៃចូលឆ្នាំចិនហាក់បីដូចជានាំភាពក្រីក្រចូលផ្ទះ។ #2 ចំណីអាហារពណ៍ស ចំណីអាហារអ្វីក៏ដោយឲ្យតែពណ៍ស អ្នកគួរចៀសវាង ព្រោះជាតំណាងនៃភាពទុកសោក។ តាមទំនៀមទំលាប់ប្រពៃណីប្រជាជនចិន ពណ៍សជាពណ៍កាន់ទុក្ខបុណ្យសពនរណាម្នាក់។ #3 សាច់ ការទទួលទានសាច់សម្រាប់អាហារពេលព្រឹកនៅថ្ងៃចូលឆ្នាំចិនដំបូង ជាទង្វើដែលអ្នកមិនគួរធ្វើសម្រាប់ពុទ្ធបរិស័ទដែលគោរពព្រះពុទ្ធ/ទេវតា និងមានជំនឿលើការសំលាប់សត្វបាប ដោយសារតែថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិនពេលព្រឹកជាពេលវេលាដែលទេវតា/ព្រះជួបជុំគ្នា និងជូនពរឆ្នាំថ្មីទៅកាន់គ្នាទៅវិញទៅមក។ #4 ផ្លៃសារី ផ្លៃសារី ភាសាចិនមានន័យថាការបែកបាក់។ ដូច្នេះហើយបើចៀសបានចៀសទៅណា ជាពិសេស ហាមដាច់ខាតជូនផ្លែសារីទៅនរណាម្នាក់! #5 ផ្លែត្របែក ផ្លែត្របែក ប្រជាជនខ្មែរត្រូវបានហាមឃាត់ប្រើប្រាស់នៅក្នុងកម្មវិធីនានា ដោយសារតែឈ្មោះរបស់វាមានន័យថាបែកបាក់។ #6 ងាវ ឬលៀស ទាំងងាវ ទាំងលៀស សុទ្ធតែរបស់់ឆ្ងាញ់! តែមានដឹងទេថា ប្រជាជនខ្មែរមានជំនឿថាការដាក់សែនលៀស និងងាវធ្វើឲ្យបងប្អូនឈ្លោះគ្នាទៅវិញ?… Read More

{:kh}ភោជនីយដ្ឋានទាំង 10 ដែលមានពិន្ទុខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញនៅលើវេបសាយ TripAdvisor{:}{:en}Top 10 Rated Restaurants In Phnom Penh On TripAdvisor{:}

{:kh}កាលពីសប្ដាហ៍មុននេះ  FoodBuzz បានចុះផ្សាយអត្ថបទទាក់ទងនឹងភោជនីយដ្ឋានជាប់លំដាប់លេខ​ 1 លើវេបសាយ TripAdvisor ដែលទទួលបានការគាំទ្រយ៉ាងច្រើន ហើយក៏មានប្រិយមិត្តមួយចំនួនចង់ឲ្យពួកយើងធ្វើអត្ថបទលើភោជនីយដ្ឋានទាំង 10 ដែលមានលំដាប់ខ្ពស់ជាងគេនៅលើវេបសាយនេះ។ អញ្ចឹងថ្ងៃនេះ. FoodBuzz ជូនតាមសំណូមពរ ហើយថ្ងៃមុនយើងដឹងលេខ 1 ហើយ ឥឡូវប្រិយមិត្តសាកទាយពីលេខ 2 ដល់លេខ10 ម្ដងមើលមានអ្វីខ្លះ! #1 – Namaste India Restaurant BKK  ដូចប្រិយមិត្តដឹងស្រាប់ហើយ លំដាប់ទី 1 នោះគឺភោជនីយដ្ឋាន Namaste ដែលមានបម្រើជាម្ហូបឥណ្ឌា បែប Fine-dining ដែលទាក់ទាញភ្ញៀវទេសចរណ៍ ជនបរទេស និងប្រជាជនកម្ពុជាជាច្រើន។ ទីតាំង៖ ផ្លូវ 63 កែងនឹងផ្លូវ 294 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  #2 –… Read More

{:kh}ខ្ជិលចេញក្រៅទិញអាហារ តើអាចកុម្ម៉ង់អាហារតាមណាគេដឹកមកដល់ផ្ទះឲ្យហ្មងបាន?{:}{:en}No More Empty Stomach With These 6 Delivery Services In Phnom Penh{:}

{:kh}រវល់ការងារ ហើយខ្ជិលចេញទៅទិញអីញ៉ាំមែនហ្អេ? App ទាំង 6 ខាងក្រោមនេះមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងក្នុងទីក្រុងភ្នំពេញ។ (លេខរៀងមិនតាមលំដាប់) #1 NHAM24 NHAM24 ផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារជាច្រើនដូចជាម្ហូបខ្មែរ ម្ហូបជប៉ុន ហ្វឺរ ចេកអាំងខ្ទិះដូងជាដើម។ ទីតាំង៖ #149 ផ្លូវ 63 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap  ម៉ោងដឹកជញ្ជូន៖ 7:30AM – 9PM Tel៖ 015 642 624 / 011 642 624 Facebook #2 Instafoodkh ចំណែកឯ Instafoodkh ក៏សំបូរអាហារច្រើនបែបដែរ ដូចជាបាយស្រូប សាច់គោអាំង បាញ់ឆែវ ពងទាកូន ខ្ចៅជាដើម។ រកសេវាដឹកអាហារបែប Street food, Instafoodkh នឹកត្រូវរបស់របស់ប្រិយមិត្ត។ ម៉ោងដឹកជញ្ជូន៖ 7AM… Read More

{:kh}ទទួលអារម្មណ៍​បែបធម្មជាតិ តែស៊ីវីល័យពី Lot 369{:}{:en}Lot 369 Brings Modern Café Vibe in TTP & BKK{:}

{:kh}ជិះក្នុងភ្នំពេញ ក្រឡែកទៅណាក៏ឃើញហាងកាហ្វេដដែលគ្មានអ្វីប្លែក តែថ្ងៃនេះ FoodBuzz សូមណែនាំហាងកាហ្វេមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែរីករាយក្នុងការអង្គុយញ៉ាំកាហ្វេ និងអាហារក្នុងហាងនេះ។   គ្រាន់តែដើរចូលក្នុងហាង អ្នកនឹងចាប់អារម្មណ៍ការតុបតែងបែបស៊ីវីល័យ និងភាពស្រស់ថ្លាជាមួយផ្កាដែលដាំលំអរក្នុងហាង Lot 369  សម្បីតែបុគ្គលិកក៏រួសរាយរាក់ទាក់ធ្វើឲ្យអ្នកចង់អង្គុយនៅយូរដែរ។ Lot 369 មានដល់ទៅ 2 សាខា – សាខាបឹងកេងកង និងសាខាទួលទំពូង – ប្រិយមិត្តទៅមួយណាក៏បាន ព្រោះថាពិសេសដូចគ្នានោះអី។ នៅទីនេះមានបម្រើតាំងពីកាហ្វេ តែ ទឹកផ្លែឈើស្រស់ ទឹកផ្លែឈើក្រឡុក ទឹកក្រឡុកជាលក្ខណៈ Milkshake និងភេសជ្ជៈសុខភាពទៀតផង។ ប្រិយមិត្តគួរតែសាក Avocado Smoothie ប្រចាំហាងនេះ ព្រោះថាភេសជ្ជៈមួយនេះមិនត្រឹមតែជាផ្លែប៊ឺរក្រឡុកនោះទេ តែលាយជាមួយនឹង Expresso ចំនួនមួយស៊តទៀតផង។ ពេលដែលញ៉ាំវាចូលក្នុងមាត់ ប្រិយមិត្តនឹងទទួលបានរសជាតិផ្អែមពីប៊ឺរ និងកាហ្វេដ៏ឈ្ងុយគ្រប់ម៉ាត់ដែលអ្នកលេបវាចូល។ មិនតែប៉ុណ្ណោះ Lot 369 មិនមែនមានតែភេសជ្ជៈនោះទេ មានទាំងអាហារអ៊ឺរ៉ុប និងអាស៊ី ហើយពេលដែលទៅដល់ហាងនេះ ប្រិយមិត្តកុំភ្លេចសាកនូវអាហារពីរបីមុខដែល FoodBuzz នឹងណែនាំជាបន្ដបន្ទាប់នេះ។… Read More

{:kh}មកដល់ថ្មីទៀតហើយ សម្រាប់អ្នកចូលចិត្តមាន់បំពងកូរ៉េកុំភ្លេចមកសាកនៅ Ssal Chicken{:}{:en}Find Everything-Authentic-Korean Chicken at Ssal Chicken{:}

{:kh}អ្នកចូលចិត្តញុំាសាច់មាន់កូរ៉េប្រាកដជាពេញចិត្តនឹងដំណឹងនេះមិនខាន! Ssal Chicken គឺជាហាងសាច់មាន់ដែលមានប្រភពមកពីប្រទេសកូរ៉េផ្ទាល់តែម្តង ដូច្នេះហើយគ្រឿងផ្សំរបស់ពួកគេសឹងតែទាំងអស់ត្រូវបាននាំចូលមកពីប្រទេសកូរ៉េដើម្បីធានានូវគុណភាព និង រសជាតិដើម។ នៅទីនេះ លោកអ្នកមានជម្រើសអាចញុំាសាច់មាន់ចម្រុះមុខ មិនថាសាច់មាន់បំពង មាន់អាំង មាន់ខ្វៃ មាន់បំពងប្រឡាក់គ្រឿង ឬ មាន់បំពងឆាគ្រឿង លោកអ្នកអាចហៅញុំាបានទាំងអស់។ សាច់មាន់បំពងឈីស និង សាច់មាន់បំពងទឹកស៊ីអ៊ីវ ផ្សំពីសាច់មាន់បំពងដែលត្រូវបានបំពងដោយប្រើប្រាស់នូវម្សៅអង្គរដែលរក្សាភាពស្រួយរបស់សាច់មាន់បានយូរជាងម្សៅមីធម្មតា។ សាច់មាន់បំពងឈីស មានរសជាតិប្រៃផ្អែមតិចៗដោយសារតែម្សៅឈីសរោយពីលើ ហើយរីឯសាច់មាន់បំពងទឹកស៊ីអ៉ីវវិញមានរសជាតិប្រៃហិរតិចៗដោយសារត្រូវបានឆាជាមួយទឹកស៊ីអ៉ីវនិងម្ទេស។ សម្រាប់អ្នកចូលចិត្តញុំាសាច់មាន់គ្មានឆ្អឹងវិញ លោកអ្នកក៏អាចកុម្ម៉ងជាមួយនឹង សាច់មាន់បំពងផ្អែមហិរដែលត្រូវបានបំពងហើយឆាជាមួយគ្រឿងយ៉ាងឥតខ្ចោះ ហើយមានរសជាតិផ្អែមលើសរសជាតិហិរ។ ចំណែក មាន់ខ្វៃគ្មានឆ្អឹង វិញ ត្រូវបានផ្សំពីមាន់ដែលបានខ្វៃយ៉ាងសម្រិតសម្រាងសម្រាប់លោកអ្នកខ្ចប់ជាមួយនឹងសំបកគួងព្រមទាំងបន្លែមួយចំនួន។ ហើយប្រសិនបើលោកអ្នកចង់ញុំាមាន់ខ្វៃជាមួយបាយ លោកអ្នកក៏អាចកុម្ម៉ងញុំាបាននូវ បាយឆាគ្រឿងសមុទ្រជាមួយនឹងមាន់ខ្វៃ ដែលលោកអ្នកនឹងពេញចិត្តទាំងបាយឆាទាំងមាន់ខ្វៃ ដោយសារតែទាំងសាច់មាន់និងគ្រឿងសមុទ្រសុទ្ធសឹងតែចម្អិនយ៉ាងស្រស់ល្អ។ ក្រៅពីនេះ អ្វីដែលពិសេសជាងនេះទៀតដែលលោកអ្នកមិនងាយរកបាននៅហាងសាច់មាន់កូរ៉េផ្សេងៗគឺម្ហូបក្រៅបន្ថែមដែលលោកអ្នកទទួលបានដោយឥតគិតថ្លៃជាច្រើនមុខ។ នៅ Ssal Chicken លោកអ្នកនឹងទទួលបាននូវ គីមឈី ជ្រក់ត្រសក់ និង ជ្រក់ឆៃថាវ។ ហើយកុំភ្លេច ញុំាសាច់មាន់ដ៏ឈ្ងុយឆ្ងាញ់របស់លោកអ្នកជាមួយនឹងស្រាសកូរ៉េទៀតណា ដើម្បីទទួលបានរសជាតិកូរ៉េដើមពិតៗ។ មិនមែនមានតែស្រាសកូរ៉េទេណា បើមិនចង់ញុំាស្រាក៏អាចញុំាកូកាកូឡា… Read More

{:kh}តោះ! ល្ងាចឡើងត្រជាក់ៗ ហុតស៊ុបម្រះបញ្ចេញជាតិពុលម្តងអី!{:}{:en}Hot Bitter Melon Soup for the Cold Evenings{:}

{:kh}រដូវវស្សាខែត្រជាក់នេះ ពេលល្ងាចឡើងធ្លាក់ខ្យល់ត្រជាក់ស្រួល។ តែបើបានតែញ៉ាំស៊ុបក្ដៅៗវិញមិនដឹងជាល្អយ៉ាងណា។ បើនិយាយពីស៊ុបវិញ ស៊ុបម្រះកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ថ្ងៃនេះ FoodBuzz សូមណែនាំហាងលក់ស៊ុបម្រះមួយចំនួនដែលអ្នកទាំងអស់គ្នាគួរសាក! (លេខរៀងមិនតាមលំដាប់) #1 ស៊ុបម្រះសមុទ្ររីករាយ (PMK) ស៊ុបម្រះសមុទ្ររីករាយមានលក់ស៊ុប និងម្ហូបជាច្រើនមុខតែអ្វីដែលគឺចាប់អារម្មណ៏ជាងគេនោះគឺ ស៊ុបម្រះ។ ស៊ុបម្រះនៅទីនេះគឺថាឆ្ងាញ់តែម្តង ហើយមានច្រើនរសជាតិទៀត ចំណែកឯតំលៃក៏សមរម្យផងដែរ ។ នៅទីនេះក៏មានទទួលកក់កន្លែងធ្វើខួបកំណើត និង ជប់លៀងផ្សេងៗ។ បើកលក់: 9AM – 10PM តំលៃ: ចាប់ពី 15000 រៀល ទីតាំង: ផ្ទះលេខ 7 ផ្លូវលេខ 336 សង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap  #2 សមុទ្រថ្មីស៊ុបម្រះ លឺតែឈ្មោះហាងក៏ដឹងបាត់ហើយថាម្ហូបល្បីប្រចាំហាងនេះ គឺស៊ុបម្រះ។ តែមិនមែនមានតែស៊ុបប៉ុណ្ណោះទេ នៅមានម្ហូបជាច្រើនមុខទៀត ហើយក៏មានបំរើនូវអាហារពេលព្រឹក ថ្ងៃត្រង់… Read More

{:kh}ហាងគុយទាវឆ្ងាញ់ៗដែលអ្នកតែងកំដរប៉ាម៉ាក់ទៅជាមួយ{:}{:en}8 Popular Chinese Noodle Soup in Phnom Penh{:}

{:kh}តើអ្នកធ្លាប់មកហាងទាំងអស់នេះជាមួយប៉ាម៉ាក់ជាញឹកញាប់អត់? FoodBuzz ជឿជាក់ថាមានប្រិយមិត្តខ្លះគឺជាហ្វេនរបស់ហាងណាមួយដែលខាង FoodBuzz បានលើកឡើងមកនេះ។ តោះ មើលមើសថាមានហាងរបស់អ្នកទៅជាប្រចាំហ្នឹងអត់! (លេខរៀងមិនតាមលំដាប់)   គុយទាវឆ្ងាញ់ក្រោយវិទ្យាល័យសន្ធរម៉ុក គុយទាវមានច្រើនមុខនៅទីនេះ រួមមានទាំងគុយទាវគ្រឿងសមុទ្រ គ្រឿងក្នុង សាច់គោ សាច់ស្រួយ សាច់ត្រី សាច់ជ្រូក ។ល។ ឯតម្លៃក៏សមរម្យ ពី 8000៛ ឡើងទៅអាស្រ័យលើការកុម្មង់ ។ ទីតាំង៖  ផ្លូវលេខ 253 សង្កាត់ទឹកល្អក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap   ហាងគុយទាវ កំពង់ត្រាំ នៅទីនេះ ជឿថាអ្នកណាក៏ធ្លាប់មកសាកដែរ យ៉ាងហោចណាស់ក៏បានម្តងដែរ។ សាច់គុយទាវគឺថាទន់ ឯទឹកស៊ុបឈ្ងុយឆ្ងាញ់ជាប់មាត់តែម្តង។ ហាងគុយទាវកំពង់ត្រាំ ក៏មានឈ្មោះល្បីខ្លាំងដែរ និងមានបើកជាច្រើនសាខាទៀតផង ។ ទីតាំងដើម៖ សាខាកម្ពុជាក្រោម ផ្ទះលេខ  716-718 មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់… Read More

{:kh}ទាំងសេវាកម្មល្អ​ ទាំងរសជាតិឆ្ងាញ់​​ មាននៅភោជនីយដ្ឋានម្ហូបខ្មែរ​និងថៃមួយនៅម្តុំទួលគោក ​តោះមកស្គាល់តិចមើល!​​{:}{:en}Lmut Tum, an authentic Khmer-Thai restaurant in Toul Kork{:}

{:kh}ភោជនីយដ្ឋានល្មុតទុំមានទីតាំងស្ថិតនៅខណ្ឌទួលគោក។ ល្មុតទុំជាភោជនីយដ្ឋានធំមួយដែលមានការតុបតែងយ៉ាងច្រើនស្អាតប្លែកបែបប្រពៃណីខ្មែរ។ ការតុបតែងបែបប្រពៃណីខ្មែរនេះនឹងផ្តល់អោយអ្នកនូវបទពិសោធន៏មួយដ៏ល្អនិងប្រកបដោយផាសុខភាព។ នៅទីនេះមានលក់នូវម្ហូបខ្មែរគ្រប់មុខ និង ម្ហូបថៃជាច្រើនមុខសំរាប់បំរើដល់អតិថិជនពេលថ្ងៃត្រង់និងពេលល្ងាច។ គ្រប់ម្ហូបនៅទីនេះមិនថាម្ហូបខ្មែររឺថៃ សុទ្ធតែត្រូវបានចំអិនដោយមេចុងភៅដែលមានស្នាដៃនិងបទពិសោធន៏យូរឆ្នាំ ចឹងហើយទាំងរសជាតិ ទាំងការរៀបចំ ទាំងសេវាកម្មមិនខុសពីក្នុងសណ្ឋាគារលំដាប់ផ្កាយ5ប៉ុន្មានទេ។ សរសេរអត្ថបទនេះបណ្តើរនឹងឃើញដល់ ទឹកគ្រឿងបន្លែគ្រប់មុខ និងអាម៉ុកសាច់ត្រីដូងខ្ចីទៀតហើយព្រោះថារសជាតិវាឆ្ងាញ់បែបរសជាតិដើមហើយក្លិនវិញឈ្ងុយជាប់ច្រមុះតែម្តង។ មិនមែនតែ 2 មុខនឹងទេណាដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបនេះ គឺថាគ្រប់មុខតែម្តងទាំងម្ហូបខ្មែរនិងថៃ។ បន្ថែមពីលើនេះ នៅភោជនីយដ្ឋានល្មុតទុំក៏មានការប្រគុំតន្រ្តីកំដរបរិយាកាសសំរាប់អាហារពេលល្ងាច ហើយកាន់តែពិសេសទៅទៀតនោះល្មុតទុំក៏មានទទួលរៀបចំពិធីខួបកំណើត កម្មវិធីជប់លៀង និងសិក្ខាសាលាផ្សេងៗក្នុងបន្ទប់វីអាយភីផងដែរ។ ទាំងសេវាកម្ម ទាំងគុណភាព ទាំងបរិយាកាស សំរាប់អ្នកចូលចិត្តគាំទ្រម្ហូបខ្មែរយើង ភោជនីយដ្ឋានល្មុតទុំពិតជាមិនខុសបំណងទេសំរាប់លោកអ្នក។ ចាប់បើកពីម៉ោង: 9:30 ព្រឹក ដល់ 10:30 យប់ តំលៃ: ចាប់ពី 12000 រៀលឡើងទៅ ទីតាំង: ផ្ទះលេខ 26 ផ្លូវលេខ606 ខណ្ឌទួលគោក ភ្នំពេញ | Googlemap {:}{:en}Are you a fan of Khmer… Read More

{:kh}ចង់ញុំាសម្លរខ្មែរបែបស្រុកស្រែនៅភ្នំពេញ ទៅហាងមាតុភូមិ{:}{:en}Meatophum Restaurant: A Heaven of Khmer Traditional Dishes{:}

{:kh}រកកន្លែងញុំាសម្លរខ្មែរច្រើនប្រភេទនៅភ្នំពេញពិបាកណាស់មែនទេ? អស់បារម្ភហើយ នៅមាតុភូមិ លោកអ្នកអាចកុម្ម៉ងញុំានូវម្ហូបខ្មែរជាច្រើនមុខ។ ភោជនីយដ្ឋាន មាតុភូមិ មានបម្រើអាហារប្រភេទជាសម្លរខ្មែរទាំង 3 ពេលទាំង ព្រឹក ថ្ងៃ និង ពេលល្ងាច។ អ្វីដែលពិសេសនៅ មាតុភូមិ គឺបញ្ជីអាហារដែលមាននូវសម្លរជាច្រើនមុខដូចជា ប្រហុក សម្លរកកូរ សម្លរម្ជូរ ទឹកគ្រឿង ត្រីអាំង និង សម្លរជាច្រើនមុខទៀត ដែលលោកអ្នកអាចធ្វើការកុម៉្មងញុំាបានតាមតម្រូវការ។ សម្រាប់បាយវិញ លោកអ្នកអាចជ្រើសរើសបានរវាង បាយអង្ករសម្រូប និង អង្ករសធម្មតា។ ហើយក្រោយញុំា លោកអ្នកក៏អាចញុំានូវបង្អែមដើម្បីលាងមាត់ ដោយអាចជ្រើសរើសបានពីបញ្ជីអាហាររបស់ពួកគេ។ កុំភ្លេចណា បើចង់ញុំាសម្លរខ្មែរឆ្ងាញ់ហើយមានផាសុកភាព កុំភ្លេច មាតុភូមិ។ តម្លៃ៖ ចាប់ពី 10,000៛ ឡើងទៅសម្រាប់មួយមុខ ទីតាំង៖ សាខាផ្សារ TK ( អង់តែនទួលគោក) : #5Bផ្លូវ 337 សង្កាត់ បឹងកក់១… Read More

{:kh}ហាងហ្វើទាំង 6 ដែលរសជាតិហ្វើឆ្ងាញ់មិនចាញ់នៅប្រទេសដើម{:}{:en}Where To Find Your Pho-ever Love!{:}

{:kh}ហ្វើជាគុយទាវស៊ុបរបស់ជនជាតិវៀតណាមដែលត្រូវបានគេពេញនិយមទូទាំងពិភពលោក។ នៅភ្នំពេញយើងនេះ ហ្វើមានលក់ស្ទើរតែគ្រប់តំបន់។ ប៉ុន្តែហ្វើនៅហាងណាដែលឆ្ងាញ់ខ្លះ? ចំណាំ៖ តារាងនៅខាងក្រោមនេះគឺជាហាងហ្វើដែលខ្ញុំចូលចិត្តទៅ។   Pho Cali បើកកាលពីឆ្នាំមុនហាងនេះមានដល់ទៅ 3 សាខា និងមានឈ្មោះល្បីដោយសារតែសាច់គោដែលគេប្រើគឺសាច់គោអូស្រ្តាលី។ តម្លៃ: 3.8 – 6$ ទីតាំង: ទួលគោក  ផ្សារថ្មី  បឹងកេងកង   Seven Diamond Noodle House ស្ថិតនៅខាងជើងនៃក្រុងភ្នំពេញហាងនេះមានលក់ស៊ុបជាច្រើនប្រភេទដែលក្នុងនោះក៏មានហ្វើផងដែរ។ ក្នុងតំលៃ 5 ដុល្លារ អ្នកអាចញ៉ាំបានចានតូចល្មមមួយចម្អែត តែបើសិនជាថែមតែ 50 សេនទៀត អ្នកនឹងទទួលបានមួយចានធំដែលស្ទើតែគុណនឹង 2របស់ចានតូច។ តម្លៃ: 4 – 5$ ទីតាំង: កាំកូស៊ីធី | Google Map Pho Town ហាងនេះទើបតែនឹងបើកប៉ុន្តែហ្វើរបស់គេមានរសជាតិមិនចាញ់អ្នកមុនៗ។ តម្លៃ: 3.8$ – 5$ ទីតាំង: ជាន់ផ្ទាល់ដីរបស់ Eastland tower, ផ្លូវសម្ដេចប៉ាន | Googlemap 53 Central… Read More

{:kh}ញ៉ាំស៊ុបប៊ុហ្វេនៅ YamYam អស់តែ$​5ទេ{:}{:en}Enjoy $5 Buffet at YamYam Vattanac Hotpot{:}

{:kh}មេឃរាងត្រជាក់អញ្ចឹង FoodBuzz ដឹងថាប្រិយមិត្តច្បាស់ជាឃ្លានស៊ុបក្តៅៗ ហឹរៗ ហុយៗ ហើយ! FoodBuzz-ers មានដឹងហ្អេថានៅ YamYam សាខាអាគារវឌ្ឍន: កំពុងតែផ្តល់ប្រូម៉ូសិនពិសេសទៀតហើយ!   កម្មវិធីពិសេសនោះគឺ យ៉ាំយ៉ាំស៊ុបប៊ូហ្វេមានការបញ្ចុះតម្លៃ 25% ហើយនៅត្រឹមតែ $5 ប៉ុណ្ណោះ។ ប្រូម៉ូសិននេះចាប់ពីថ្ងៃទី 27 ខែវិច្ឆិកា តទៅ។   កុំភ្លេចណាត់មិត្តភក្តិទៅទាំងអស់គ្នា ព្រោះអីដាក់ម៉ាឆ្អែតអស់តែ $5 ទេ!   ទីតាំង: ផ្សារទំនើប វឌ្ឍន: កាពីតាល់ ជាន់ក្រោមដីទី1 | Google Map  តម្លៃ: $5 សំរាប់ប្រូម៉ូសិនស៊ុបប៊ូហ្វេ បើកម៉ោង: 4pm-9pm{:}{:en}As the weather is getting cooler, FoodBuzz-ers must be craving… Read More