Asian Fusion in

{:kh}Miam៖ ភោជនីយដ្ឋានបារាំងកាត់អាស៊ីនៅទីក្រុងភ្នំពេញដែលអ្នកមិនគួរមើលរំលង{:}{:en}Miam: Authentic French Eatery with an Asian Twist You Don’t Wanna Miss{:}

{:kh}សម្រាប់ប្រិយមិត្ត FoodBuzz ដែលស្វែងរកអាហារបារាំងដែលមានរសជាតិដើមពិតៗ ហើយមានលក្ខណៈកាត់អាស៊ីតិចៗទៀតនោះ Miam គឺជាទិសដៅបន្ទាប់របស់លោកអ្នក! Miam ជាភោជនីយដ្ឋានបារាំងមួយដែលមានផ្តល់ជូននូវអាហារបារាំងជាច្រើនជម្រើស ហើយអាចបម្រើជារបៀបការញុំាបែបបារាំងទៀតផង ដែលក្នុងនោះមានការបែងចែកជាផ្នែកអាហារដំបូងដែលហៅថា Starter ផ្នែកចម្បងដែលហៅថា Main Course និង បង្អែម។ ប្រសិនបើលោកអ្នកចង់ញុំាតែផ្នែកណាមួយ លោកអ្នកក៏អាចកុម្ម៉ងញុំាបានតាមតម្រូវការផងដែរ ដោយសារមួយផ្នែកៗមាននូវអាហារខុសៗគ្នា និង ជម្រើសសាច់ជាច្រើនមុខ សុទ្ធសឹងតែបានចម្អិនដោយចុងភៅជំនាញជនជាតិបារាំងផ្ទាល់ ជាមួយនឹងអនាម័យខ្ពស់រួមទាំងរសជាតិឆ្ងាញ់។ អ្វីដែលប្លែកនៅទីនេះគឺ ការចម្អិនម្ហូបបែបបារាំងដោយប្រើប្រាស់គ្រឿងទេសបែបអាស៊ីមួយចំនួនដែលធ្វើឲ្យរស់ជាតិប្លែកជាកូនកាត់បែបបារាំងអាស៊ី។ នៅ Miam លោកអ្នកមិនត្រឹមតែទទួលបានបរិយាកាសល្អដោយសារកន្លែងអង្គុយមានភាពទូលាយនោះទេ ទីនេះក៏មានការដាំជារុក្ខជាតិតូចៗនៅមុខហាងដើម្បីលម្អទៀតផង ផ្តល់នូវអារម្មណ៍ធម្មជាតិ ស្រស់បំព្រងតែម្តង។ ចំណុចពិសេសរបស់អាហារនៅ Miam គឺអាហារគ្រប់មុខត្រូវបានចម្អិនដោយប្រើគ្រឿងទេសស្រស់ៗជាច្រើនមុខ ដែលធ្វើឲ្យអាហារមួយមុខមានលក្ខណៈខុសពីអាហារមួយមុខទៀតដាច់ដោយឡែក ប៉ុន្តែនៅតែរក្សាភាពដើមនៃរសជាតិអាហារបារាំង។ ការរៀបចំអាហារក៏មានសោភ័ណភាពខ្ពស់ អាហារឈ្ងុយគ្រាន់តែលើកមកដាក់លើតុក៏លេបទឹកមាត់ភ្លាម។ ផ្នែក Starter មាននូវមុខម្ហូបច្រើនមុខ លោកអ្នកអាចកុម្ម៉ងញុំានូវ Slow Cooked Pork Belly ដែលជាលក្ខណៈដុំសាច់ជ្រូកដែលត្រូវបានចម្អិនដោយប្រើរយៈពេលយូរ ជាមួយនឹងដុំសាច់ជ្រូកបីជាន់បំពងជាដុំ និង គ្រឿងទេសមួយចំនួនផ្សេងទៀតដូចជា… Read More

ពិព័រណ៍ម្ហូបអាហារអាស៊ានត្រលប់មកវិញសារជាថ្មី

កម្មវិធីពិព័រណ៍ម្ហូបអាហារអាស៊ាន គឺជាកម្មវិធីមួយដែលបានរៀបចំឡើងដោយអង្គការ PSE ជាច្រើនឆ្នាំជាប់ៗគ្នា ក្នុងគោលបំណងរៃអង្គាសថវិការដែលប្រមូលបានពីកម្មវិធីទៅជួយកុមារក្រីក្រដែលបច្ចុប្បន្នស្នាក់នៅក្នុងអង្គការនោះ។   នៅឆ្នាំនេះ កម្មវិធីពិព័រណ៍ម្ហូបអាហារអាស៊ាននឹងប្រារព្ធឡើងនៅថ្ងៃទី 1 និង 2 ខែមេសាខាងមុខនេះ ចាប់ពីម៉ោង 5 ល្ងាចដល់អធ្រាត្រ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកដូចទៅនឹងឆ្នាំមុនៗដែរ។ ក្នុងតម្លៃសំបុត្រចូល 3 ដុល្លារ ប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចចូលរួមក្នុងកម្មវិធីបានដែលមានម្ហូបច្រើនជាង 70 មុខពី 10 ប្រទេសផ្សេងៗក្នុងអាស៊ានដែលមានដូចជា៖ កម្ពុជា  ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ សូមបញ្ជាក់ថា តម្លៃ 3ដុល្លារ នោះត្រឹមតែជាសំបុត្រចូលរួមប៉ុណ្ណោះ ការញ៉ាំម្ហូបផ្សេងៗក្នុងកម្មវិធីគឺជាការចំណាយផ្ទាល់ខ្លួន។ ការដើរញ៉ាំអាហារនេះមិនមែនជាភាពសប្បាយតែម្យ៉ាងរបស់កម្មវិធីនេះទេ។ នៅក្នុងកម្មវិធីនោះនឹងមានការសម្តែងសិល្បៈពីបណ្តាប្រទេសក្នុងអាស៊ាន ក្នុងអត្ថន័យនៃការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។ តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកទាំងអស់គ្នាអាចរីករាយជាមួយការញ៉ាំអាហារឆ្ងាញ់ៗប្លែកៗ និងការសម្តែងនានា ហើយក្នុងពេលជាមួយគ្នានោះ អាចចូលរួមឧបត្ថម្ភកុមារក្រីក្រទាំងឡាយជាមួយនឹងប្រាក់ដែលអ្នកទាំងអស់គ្នាបានចំណាយនៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអាស៊ាននេះ។ តោះនៅចាំអីទៀត? ពួកយើងនាំគ្នាទៅចូលរួមកម្មវិធីនេះទាំងអស់គ្នា… Read More

ASEAN Cuisine Festival is Coming Back Again This Year!

ASEAN Cuisine Festival or Charity Party is a food festival which has been organized by PSE, a non-profit organization, for many years consecutively in the purpose of taking funds from the event tosupport the children in the organization. This year, ASEAN Cuisine Festival will be held on the 1st –… Read More