Asian Kitchen in

{:kh}ហាងទាខ្វៃឆ្ងាញ់ទាំង 6 កន្លែង ញ៉ាំហើយចង់ញាំទៀត{:}{:en}Where to Eat Peking Duck in Phnom Penh: 6 Restaurants You Should Try{:}

{:kh}ពេលវេលាល្អបែបនេះ​ តើអ្នកទាំងអស់គ្នា​​ ជ្រើសរើសម្ហូបបែបណាដើម្បីសាកសមនោះ?​ តោះសាកទាខ្វៃម្តងមើល​។ ចង់ញាំទាខ្វៃ ទៅទិញនៅណាឆ្ងាញ់? លែងបារម្ភទៀតហើយ​ ថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកគ្រប់គ្នាអោយស្គាល់ហាងលក់ទាខ្វៃពិសេសៗចំនួន៦កន្លែង។​ ធានាថាដឹងតែចាប់ចិត្តតែម្តង។ #1 Village Roast Duck Village Roast Duck គឺជាហាងម្ហូបចិនមួយកន្លែង​ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង​​ក្នុងចំណោមហាងចិនដទៃទៀត។​​ នៅទីនេះមានមុខម្ហូបចិនជាច្រើន​ក្នុងការជ្រើសរើស​ មុខម្ហូបដែលមានឈ្មោះបោះសំលេងប្រចាំហាងនោះគឺ​ ទ្វាខ្វៃ។ សាច់ទ្វាខ្វៃដ៍ផុយ​ ជាមួយនឹងស្បែកស្រួយខ្ញោក​​​ អប់ជាមួយទឹកឃ្មុំ ពិតជាផ្តល់នូវរសជាតិដ៏ឆ្ងាញ់ពិសា។​ អ្វីដែលពិសេសនោះគឺរបៀបនៃការខ្វៃពិតជាមានអនាម័យ​ ដោយមិនអោយមានក្លិនឆ្អាបរបស់ទានោះទេ។ បើលោកអ្នកចង់ញ៉ាំបាយថ្ងៃ​ ចន្លោះម៉ោង ​១២ ដល់ ១ នោះ Village Roast Duck នឹងរៀបចំអាហារហើយស្រាច់មិនចាំបាច់អោយលោកអ្នករង់ចាំយូរនោះទេ។ តំលៃ៖ ចាប់ពី 7.60$ បើក៖  10AM – 9PM ទីតាំង៖ ស្ថិតក្នុងអាគារ Raintree, ជាន់ផ្ទាល់ដី ពីក្រោយអាគារកាណាឌីយ៉ា… Read More