Atlas Grill House in

{:kh}ចង់ស្គាល់សាច់ចំអិនបែប “Grill” ត្រូវតែស្គាល់ Atlas Grill House{:}{:en}Atlas Grill House: Get Your Grill Fix Without Breaking the Bank{:}

{:kh}ប្រសិនជាប្រិយមិត្តឧស្សាហ៍ធ្វើដំនើរកាត់ម្ដុំទួលទំពូង ប្រហែលជាធ្លាប់ប្រទះភ្នែកឃើញភោជនីយដ្ឋានបែប outdoor មួយបែបធម្មជាតិៗពណ៌បៃតងស្រស់ស្អាតយ៉ាងទាក់ភ្នែកមួយនេះរួចទៅហើយ។ ភោជនីយដ្ឋាន fine-dining បែបសាមញ្ញមួយនេះគឺមានឈ្មោះថា Atlas Grill House ដែលដូចឈ្មោះអញ្ចឹងគឺជាឯកទេសផ្នែកសាច់អាំងនិងស្ទេកតែម្ដង ប៉ុន្ដែខុសពីសាច់អាំងប្រភេទបាប៊ីឃ្យូចម្អិនដោយខ្លួនឯង នេះគឹជាសាច់អាំងប្រភេទ grill ដែលពេញនិយមនៅប្រទេសអាមេរិក និងមានដើមកំណើតចេញពីប៉ែក Caribbean។ និយាយពីការចំអិនសាច់បែប grill នេះវិញគឺគេប្រើប្រាស់គ្រឿងផ្សំនិងទឹកជ្រលក់ច្រើនយ៉ាងដើម្បីប្រលាក់សាច់នេះឲ្យមានជាតិ ហើយជាទូទៅគេចូលចិត្តយកសាច់ជាប់ឆ្អឹងទៅចំអិន ហើយជាដុំធំៗតែម្ដង ដូចជាឆ្អឹងជំនីជ្រូកជាដើម។ ថ្មីត្បិតតែសាច់មួយដុំៗធំៗ តែត្រូវបានចម្អិនរហូតដល់សាច់ទុនផុយឆ្ងាញ់។ ចង់ដឹងថាផុយឆ្ងាញ់ប៉ុណ្ណា គ្រាន់តែមើលរូបឆ្អឹងជំនីជ្រូក​ ចំអិនតាមបែបទីក្រុង Chicago ដែល FoodBuzz ភ្លក្សនេះទៅដឹងហើយ! សាច់ផុយឆ្ងាញ់បូកផ្សំនឹងទឹកជ្រលក់ BBQ ដែលជាប់នៅលើឆ្អឹងជំនីជ្រូកនេះ ពេលនឹកស្រមៃដល់រសជាតិពេលណា ស្ទើរតែទប់ទឹកមាត់មិនបានទៅហើយ! ប្រិយមិត្តដែលចង់ស្គាល់រសជាតិ grill គឺគួរតែសាកប្រភេទឆ្អឹងជំនីជ្រូកនេះកុំខានឡើយ! ក្រៅពីនេះក៏នៅមានជា grill សាច់មាន់ និងចៀម និងស្ទេកសាច់គោអូស្រ្ដាលី និងអាមេរិកផងដែរ។ បើផ្នែក Burger វិញ Atlas… Read More