Attwood in

{:kh}គុយទាវឡាវរសជាតិយ៉ាងណា មកសាកនៅកន្លែងនេះដឹងហើយ{:}{:en}Laos Noodle Soup at Origin Coffee, Attwood Branch{:}

{:kh}FoodBuzz ដឹងថា FoodBuzz-ers ភាគច្រើនច្បាស់ជាស្គាល់កន្លែងលក់បាយស្រូប បាយឆា មីឆា នំបញ្ចុក គុយទាវ ជាច្រើនផ្សេងៗគ្នា។ បើនិយាយពីគុយទាវដែលមានប្រភពពីប្រទេសជិតខាងវិញ គឺមាន ដូចជា ហ្វើ (PHO) ដែលជាប្រភេទគុយទាវវៀតណាម និង គុយទាវទូកដែលជាប្រភេទគុយទាវថៃ។ អញ្ចឹងហើយ ថ្ងៃនេះ FoodBuzz នឹងខ្សឹបប្រាប់ពីគុយទាវដែលមានប្រភពពីប្រទេសឡាវដែលលាក់ខ្លួននៅ Origin Coffee សាខាអគារពាណិជ្ជកម្មអ៊ែតវ៉ូត (Attwood Business Center) ម្តង។ សួរថាគុយទាវឡាវហ្នឹងយ៉ាងម៉េចទៅ? បើនិយាយឲ្យស្រួលស្ដាប់ទៅ គឺរសជាតិវាប្លែកខុសពីគុយទាវធម្មតាដែល FoodBuzz ធ្លាប់ភ្លក្ស។ ទឹកស៊ុបរបស់គុយទាវឡាវមានរសជាតិស្រាលជាងគុយទាវទូក ហើយនៅក្នុងគុយទាវមួយចាននឹងមានសាច់គោ ប្រហិតសាច់គោ និង ត្រកួនដែលគេហាន់តូចៗ អមជាមួយនឹងទឹកម្ទេសលាយទឹកសៀងផងដែរ។ ដាក់មួយចានហ្នឹងហើយ ដឹងតែតឹងពោះតែម្តង! ក្រៅពីគុយទាវឡាវដែលជាម្ហូបប្រចាំហាង Origin Coffee ក៏មានម្ហូបផ្សេងៗទៀតដូចជាបាយ គុយទាវ និង អាហារសំរន់ រួមមាន សាច់ក្រកឥសាន្ត… Read More