Auntie Anne’s in

Auntie Anne’s ពង្រីកខ្លួនបើកសាខាទី 4 នៅ AEON MALL

បន្ទាប់ពីដំណើរការនៅប្រទេសកម្ពុជាបានត្រឹមតែមួយឆ្នាំជាងប៉ុណ្ណោះ Auntie Anne’s បានពង្រីកខ្លួនរហូតដល់ទៅ 4 សាខាទៅហើយដែលមានទីតាំងនៅផ្សារទំនើបពេញនិយមៗ ដូចជា Sorya Centre Point, TK Avenue, AEON សែនសុខ ហើយសាខាចុងក្រោយគេនេះគឺនៅផ្សារទំនើប AEON Mall។ ស្របនឹងការបើកសាខាថ្មីនេះ Auntie Anne’s ក៏បានបញ្ចេញជានំ Mini Pretzel Dogs ដែលជានំហតដកចំណិតតូចៗ ស្រួលញ៉ាំ មួយម៉ាត់អស់ទុកជាចំណីកំដរមាត់ ហើយ FoodBuzz ជឿជាក់ថាទោះជាហ្វេន Auntie Anne’s ស្រាប់ដែលបានទន្ទឹងរង់ចាំយូរក៏ដោយ ឬក៏ជាហ្វេនថ្មីថ្មោងមិនទាន់បានសាកក៏ដោយគឺដឹងតែពេញចិត្ត ញ៉ាំឆ្ងាញ់លិតមាត់ដូចៗគ្នាតែម្ដង។ អ្វីដែលពិសេសបំផុតនៅ Auntie Anne’s គឺនំទាំងអស់សុទ្ធតែធ្វើដោយដៃ និង ដុតថ្មីៗជារៀងរាល់ថ្ងៃ ហើយក៏មានជាជំរើសច្រើនសំរាប់ឲប្រិយមិត្តជ្រើសរើសផងដែរ។ អូ៎! ហើយក៏មានប្រូម៉សិនបញ្ចុះតម្លៃ 30% ទៅលើនំប្រេតហ្សល Pepperoni នៅសាខា AEON Mall… Read More

សាកនំប្រេតហ្សេលជាលើកដំបូងក្នុងភ្នំពេញនៅ Auntie Anne’s

បើសិនជាអ្នកដើរនៅជាន់ផ្ទាល់ដីផ្សារទំនើបសូរិយ៉ា ដែលទើបនឹងជួសជុលហើយនោះ អ្នកប្រាកដជាធំក្លិនឈ្ងុយនំ ដែលទើបនឹងបំពងស្រួយៗមិនខាន។ មិនបាច់នៅឆ្ងល់ទេ ក្លិនឈ្ងុយនោះចេញពីនំរបស់ហាង Auntie Anne’s ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក ហើយនឹងចាប់បើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ Auntie Anne’s ជាហាងលក់នំប្រេតហ្សេលដែលមានរាងកោង ផលិតថ្មីៗនៅក្នុងហាងផ្ទាល់រាល់ម៉ោង ក្ដៅៗ ស្រួយខាងក្រៅទន់ខាងក្នុង និងមានច្រើនជំរើស ជាមួយនឹងតម្លៃយ៉ាងសមរម្យចាប់ពី 4000R ទ្បើងទៅសម្រាប់នំប្រេតហ្សេលមួយ។ មិនឲ្យចាំយូរ FoodBuzz បានធ្វើការភ្លក្សនំប្រេតហ្សេលស្ទើរគ្រប់រសជាតិទាំងអស់របស់ Auntie Anne’s។ នំប្រេតហ្សេលនៅទីនេះមាន 4 រសជាតិ៖ ទីមួយគឺរសជាតិដើម ផ្អែមប្រៃល្មមដោយមិនមានការបន្ថែមគ្រឿង ទីពីរគឺរសជាតិល្ង ដែលមានក្លិនឈ្ងុយពីគ្រាប់ល្ងស្រោបពីលើរសជាតិដើម ទីបីគឺរសជាតិអាល់ម៉ុន ដែលគ្រាប់អាល់ម៉ុនបានបន្ថែមភាពផ្អែមទៅលើប្រេតហ្សេលនោះ និងទីបួនគឺរសជាតិផេភឺរននី ដែលមានចំណិតសាច់ក្រកនៅពីលើ។ អ្វីដែល FoodBuzz ចូលចិត្តជាងគេនោះគឺ រសជាតិអាល់ម៉ុនដែលមានរសជាតិផ្អែមបន្តិចសំរាប់អ្នកនិយមញ៉ាំនំផ្អែម ប៉ុន្តែរសជាតិផ្អែមដែលចេញពី អាល់ម៉ុន ស៊ីគ្នាជាមួយនឹងរសជាតិសាច់នំតែម្តង។ ក្រៅពីនំប្រេតហ្សេល ពួកយើងក៏បានភ្លក្សនំផ្សេងៗ ដែលមានរសជាតិដូចទៅនឹងប្រេតហ្សេលដែរ ដូចជា Pretzel Nugget ដែលជាដុំនំតូចៗស្រួយៗ និង Pretzel Stix ដែលមានប្រវែងប្រហែលនឹងម្រាមដៃ។ លើសពីនេះ Auntie Anne’s ក៏មាននំរសជាតិស៊ីណាម៉ុនដែលមានក្លិនប្រហើរញ៉ាំជក់មាត់។ ប្រសិនបើអ្នកមិនចង់ញ៉ាំតែនំប្រេតហ្សេលទទេទេនោះ Auntie Anne’s ក៏មាន Pretzel Dogs ដែលមានសាច់នំរុំជុំវិញហតដក។ ពួកយើងក៏សុំណែនាំអ្នកទាំងអស់គ្នាឲ្យសាកនូវ Pretzel Dogs នេះ ដោយសារតែសាច់នំដ៏ទន់ និង… Read More

Auntie Anne’s បើកសាខាដំបូងនៅកម្ពុជាឆាប់ៗនេះហើយ

ក្រោយពីលឺល្ហិចល្ហៀងថា អ្នកមីងម្នាក់នេះនឹងមកដល់ស្រុកខ្មែរក្នុងពេលឆាប់ៗនេះហើយ ដូច្នេះ FoodBuzz នឹងលើកយកពត៌មានត្រួសពី Auntie Anne’s មុននឹងហាងនេះបើកលក់។ Auntie Anne’s ជាឈ្មោះហាងដែលមានដើមកំណើតនៅអាមេរិច និងមានសាខាជាង១៥០០ នៅជុំវិញពិភពលោក។ Auntie Anne’s មានភាពល្បីល្បាញដោយសារតែ នំប្រេតហ្សេល និងនំដុតរបៀប homemade ផ្សេងៗរបស់ហាងនេះ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ (ហេតុអីបានពួកយើងដឹង? ព្រោះពួកយើងធ្លាប់បានភ្លក់នៅក្រៅប្រទេសហើយៗ) នំរបស់ Auntie Anne’s មានរសជាតិជាច្រើនសំរាប់ឲ្យអ្នកជ្រើសរើស រសជាតិដើម ស៊ីណាម៉ុន អាល់ម៉ុន  រសជាតិជូរ រសជាតិឈីស រសជាតិភីហ្សា រឺក៏ញ៉ាំជាប្រភេទដុំតូចៗក៏បាន។   ប្រសិនបើមិនចង់ញ៉ាំប្រេតហ្សេល លោកអ្នកក៏អាចរើសយកប្រេតហ្សេលដក ដែលជាប្រភេទហតដកដែលមាននំរុំជុំវិញ និងមានច្រើនរសជាតិ។ អ្វីដែលធ្វើឲ្យនំរបស់ Auntie Anne’s កាន់តែពិសេសនោះ គឺទឹកជ្រលក់ប្រចាំហាងដែលមានដល់ទៅ៨មុខខុសៗគ្នា។ ហើយជាចុងក្រោយ FoodBuzz ក៏ចង់ខ្សឹបប្រាប់ថា Auntie Anne’s នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ប៉ុន្តែសុំលាក់កន្លែងសិនណា! ប្រសិនបើអ្នកចូលចិត្តនំដុតថ្មីៗ ទឹកជ្រលក់ពិសេស ស្រួយឆ្ងាញ់! កុំភ្លេចរង់ចាំ Auntie Anne’s ណា!