authentic in

{:kh}អត់បាច់ទៅដល់ម៉ិចស៊ីកូ ក៏អាចញ៉ាំ Taco រសជាតិដើមនៅភ្នំពេញបានដែរ{:}{:en}Al’s Tacos: the authentic Mexican taco in Phnom Penh{:}

{:kh}តើអ្នកចង់សាកនំ Taco ដ៏ល្បីល្បាញរបស់ប្រទេសម៉ិចស៊ីកូដែរឬទេ ប៉ុន្តែគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីទៅដល់ប្រទេសនោះផ្ទាល់ ឥឡូវ Foodbuzz មានដំណោះស្រាយសម្រាប់លោកអ្នកហើយ។ មានហាងមួយដែលទើបតែរកឃើញហើយពួកយើងគិតថាជាកន្លែងដែលនឹងអាចបំពេញក្តីប្រាថ្នាមួយនោះបាន។ Al’s Tacos ជាកន្លែងដែលមានលក់នំ Tacos ជូនដល់ប្រជាជនកម្ពុជា។ រសជាតិប្រចាំហាងគឺរសជាតិ “SoCal” កំពុងតែទទួលការចាប់អារម្មណ៍ជាច្រើន។ Menu របស់ Al’s Tacos មានជម្រើស Taco បន្លែសុទ្ធសម្រាប់អ្នកដែលមិនញ៉ាំសាច់។ ក្រៅពី Tacos អ្នកត្រូវតែសាក Delux Nachos ផង។ អ្វីដែលពិសេសនេះ អ្នកអាចសាកផ្សំ Taco ខ្លួនឯងដោយរើសសំបក Taco ស្នូល និងទឹកជ្រលក់។ អានហើយ បើចង់សាក អាចទៅសាកតាមរយៈអាស័យដ្ឋានខាងក្រោមនេះ! ទីតាំង៖ ផ្ទះលេខ 97C ផ្លូវលេខ 590 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ភ្នំពេញ | Googlemap … Read More

{:kh}ធ្លាប់លឺពីមុខម្ហូប ខ្នប់ប្រហុកបាត់ដំបងទេ? អាចទៅសាកផ្ទះអ្នកបាត់ដំបងសាខាទួលគោកបាន{:}{:en}A Taste of Khmer Traditional Dish, “Knob Prohok Battambang”{:}

{:kh}បើចង់ញ៉ាំម្ហូបបែបអ្នកស្រុកបាត់ដំបងអី ប្រិយមិត្ត FoodBuzz អាចទៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកបាន។ នៅទីនេះមានម្ហូបជាច្រើនមុខដូចជា សម្លរម្ជូរត្រកួនពងត្រី ឆាឆ្អឹងជំនីជ្រូកជូរអែម ត្រីដុត មាន់ដុត បុកមាន់ បុកត្រីឆ្អើរ អាម៉ុកខ្យង និងអាហារច្រើនមុខទៀតដែលសុទ្ធតែជាម្ហូបខ្មែរសុទ្ធសាធ មិនងាយបានញ៉ាំរាល់ថ្ងៃទេ។ ចំណែកឯបាយមាន 2 ប្រភេទគឺ បាយស និងបាយអង្ករសំរូប។ ពិសេសជាងនេះទៅទៀត ផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកទើបតែថែមមុខម្ហូបថ្មីមួយទៀតគឺ ខ្នប់ប្រហុកបាត់ដំបង ដែលក្នុងនោះមានគ្រឿងផ្សំពិសេសៗជាច្រើន ហើយវារឹតតែឆ្ងាញ់ពេលផ្ទាប់ជាមួយនឹងអន្លក់ស្រស់ៗ។ ម្ហូបទាំងអស់សុទ្ធតែដាក់នៅក្នុងឆ្នាំងដី និងកញ្ច្រែងដែលមើលទៅដូចយើងញ៉ាំម្ហូបនៅសម័យបុរាណអញ្ចឹង។ ក្រៅពីតុអាហារ នៅទីនេះមានតូបអង្គុយញ៉ាំអាហារទៀតផងបន្ថែមបរិយាកាសកាន់តែពិសេស រីឯចុងភៅវិញ គឺជាអ្នកបាត់ដំបងពិតៗ។ អាហារថ្ងៃត្រង់ដូចជា ម្ហូប បាយ សម្លរ មានតែនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកតែប៉ុណ្ណោះ។ រីឯពេលល្ងាចមានលក់បន្ថែមនូវឈុតសាច់អាំង និងស៊ុប។ អញ្ចឹងណាត់គ្នាបាយថ្ងៃនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកហ្មងទៅ! ទីតាំង:ផ្ទះលេខ 8 ផ្លូវ 548 សង្កាត់បឹងកក់1 ខណ្ឌទួលគោក ភ្នំពេញ (ក្រោយសាលាទួលគោក) | GoogleMap តម្លៃ: ចាប់ពី… Read More

ញ៉ាំម្ហូបអ្នកស្រុកតាមបណ្ដោយទន្លេមេគង្គនៅ La’Baab

{:kh}ភោជនីយដ្ឋានម្ហូបបែបខ្មែរមានច្រើនគួរសមដែរ ប៉ុន្តែតើមានកន្លែងណាដែលមានម្ហូបឆ្ងាញ់ រសជាតិខ្មែរចំៗ ហើយមានការតុបតែងហាងបែបខ្មែរបុរាណពិតៗទៀតនោះ? បើអ្នកកំពុងរកតែស្វែងរកភោជនីយដ្ឋានបែបនេះ កុំរលងទៅភ្លក្សម្ហូបខ្មែរនៅ La’Baab ឲ្យសោះ! La’Baab ឬ បើអានជាខេមរភាសាថា ”ល្បាប់“ គឺជាភោជនីយដ្ឋានបម្រើម្ហូបតាមបណ្ដោយទន្លេមេគង្គ ដែលទើបតែបើកដំនើរការពីពេលថ្មីៗនេះ។ ភោជនីយដ្ឋាន La’Baab មានបំរើជាម្ហូបខ្មែរ និង រៀតណាមជាច្រើនមុខ ចំអិនថ្មីៗដោយចុងភៅយ៉ាងចំណាន ដែលរួមមានដូចជា ខ្យងចំហុយសាច់ជ្រូកចិញ្រុំលាយគល់ស្លឹកគ្រៃ ប្រហុកខ្ទិះ ការីខៀវគ្រឿងសមុទ្រ កួងបង្គារ ណែមណឿង ជាដើមដែលសុទ្ធតែឆ្ងាញ់ៗនិងគួរឲ្យចង់ថតបង្ហោះតាមបណ្ដាញសង្គមអួតមិត្តភក្ដិតែម្ដង។ បើនិយាយពីការតុបតែងហាងវិញគឺធានាថាប្លែកភ្នែក  មិនដូចអ្វីដែលអ្នកមិនដែលប្រទះពីមុនឡើយ។ ពេលដែលអ្នកឈានចូលLa’Baab អ្នកនឹងមានអារម្មណ៍ហាក់ដូចជាអ្នកបានហោះទៅកាន់អតីតកាល ទៅសម័យបុរាណ ត្រលប់ទៅរស់នៅក្នុងផ្ទះឈើវិញអញ្ចឹង។ ក្រៅពីតុបតែងបែបខ្មែរពិត និង លំអដោយក្រមារ រូបថត ឧបករណ៍នេសាទខ្មែរនៅបិរវេណខាងក្នុងហាងនេះហើយ ទេសភាពពេលដែលអ្នកក្រលេកមើលចេញទៅក្រៅបង្អួចក៏ស្អាតម្យ៉ាងដែរ ព្រោះថាហាង La’Baab នេះគឺនៅជាន់ទីពីរ ដូច្នេះអ្នកអាចទស្សនានិងថតរូបចរាចរណ៍យ៉ាងមមាញឹក និង ទេសភាពអគារខ្ពស់ៗដូចជា Vattanac Tower និង Canadia Tower… Read More

[PROMO] Get 14% Off from Mo-Mo-Paradise on Valentine’s Day

Have you got any places in mind for the upcoming date on Valentine’s Day? Just to make sure that, it’s either a couple date, a family gathering or a friend date, all are possible and can be solved with a great deal offer from Mo-Mo-Paradise.   Get 14% discount for… Read More

4 Great Vietnamese Restaurants to Drop By!

Have you ever been through a situation when you want to go for Vietnamese food, but then you can’t find to seem a good place to go or you just go completely blank whenever it is time for Decision? Well, we have all been there. But! Good news, if you… Read More