Bak Ku Teh in

{:kh}មិនបាច់ទៅដល់ម៉ាទ្បេស៊ី ភ្លក្ស ”បាគូតេ” នៅណានយ៉ាងមុន្នីវង្សក៏មានដែរ{:}{:en}Get A Traditional Taste of Bak Kut Teh at Nan Yang{:}

{:kh}បាគូតេជាប្រភេទស៊ុបឆ្អឹងជំនីជ្រូក ដែលគេដាក់រំងាស់ជាមួយនឹងស៊ុបថ្នាំ និង គ្រឿងទេសចិនជាច្រើនមុខ បានមកនូវជារសជាតិខ្លាំងបែបចិនសែ។ ទោះជាយ៉ាងណា បាគូតេត្រូវបានគេនិយមញ៉ាំច្រើននៅប្រទេសម៉ាឡេស៊ី និង សិង្ហបុរី។ ដោយឡែក នៅភ្នំពេញយើងនេះ ហាងលក់ម្ហូបម៉ាឡេស៊ី រឺ សិង្ហបុរីភាគច្រើនមិនមានលក់បាគូតេនោះឡើយ។ ពេលនេះ FoodBuzz មានឱកាសបានទៅភ្លក្សម្ហូបនៅភោជនីយដ្ឋានណានយ៉ាងបាគូតេ ដែលមានចុងភៅជាជនជាតិម៉ាឡេស៊ីផ្ទាល់ គាត់បានចំអិនបាគូតេ និង ម្ហូបប្រចាំហាងមួយចំនួនដែលមានរសជាតិដើមពិតៗ ដោយមិនចាំបាច់យើងជិះយន្តហោះទៅញ៉ាំនៅស្រុកក្រៅនោះទេ។ អ្វីដែលពួកយើងពេញចិត្តបំផុតនោះគឺ បាគូតេដែលមានតំលៃតែ ៥$ តែមានបរិមាណសមរម្យសំរាប់ញ៉ាំមួយចំអែត។ ថ្វីត្បិតតែបាគូតេមានលក់នៅកន្លែងផ្សេងៗ បាគូតេនៅណានយ៉ាងមានលក្ខណៈប្លែកពីគេត្រង់ ក្លិនថ្នាំចិនដ៏ខ្លាំងបែបប្រហើរ តែបែរជាមានរសជាតិល្មមមិនខ្លាំងដូចក្លិននោះឡើយ។ ក្នុងទឹកស៊ុបក្ដៅៗ សាច់ជ្រូកបីជាន់ និង ឆ្អឹងជំនីជ្រូកត្រូវបានគេរំងាស់ឲ្យចូលជាតិ និង ផុយងាយស្រួលពិសារ។ ម្ហូបពិសេសមួយទៀតប្រចាំហាងនោះគឺ ឆាក្ដៅបាគូតេ ដែលចុងភៅបានយកសាច់បីជាន់បាគូតេ ទៅឆាជាមួយនឹងគ្រឿងទេសផ្សេងៗដូចជា ទឹកស៊ីអ៊ីវខាប់ ប្រេងខ្យង ស្រាសរ ហើយអ្វីដែលប្លែកនោះ គឺគាត់បានឆាជាមួយនឹងកំទេចមឹកក្រៀមត្រាំក្នុងប្រេង ដែលធ្វើឲ្យឆាក្ដៅនេះមានក្លិនមុតបែបគ្រឿងសមុទ្រ ញ៉ាំជាមួយបាយសរក្តៅៗ និយាយពីថាឆ្ងាញ់។ លើសពីនេះ ពោតបារាំងស្រួយៗក៏មាននៅក្នុងនោះដែរ។ មួយមុខទៀតគឺ គីមហាំងឡាឡា។ តែកុំទាន់ភ្ញាក់គ្រាន់តែលឺឈ្មោះ បើនិយាយឲ្យសាមញ្ញទៅគឺ លាសសមុទ្រឆាសាតេ។ ដូចដែលបានប្រាប់ចឹង គេយកលាសទៅស្រុះឲ្យឆ្អិនរួច យកទៅឆាជាមួយនឹងប្រេងខ្យង និងសាតេប្រចាំហាង។ ធ្លាប់តែញ៉ាំសាច់មាន់ចង្កាក់សាតេ ដល់តែលាសសមុទ្រសាតេចឹងក៏ប្លែកម៉្យាង។ ក្រៅពីបាគូតេ និង ម្ហូបទាំងនេះ ណានយ៉ាងជាកន្លែងដែលអ្នកគួរតែទៅសាកប្រសិនបើអ្នកប្រាថ្នាចង់ប្តូររសជាតិទៅសាកម្ហូបម៉ាឡេស៊ី។ ម្ហូបក្ដៅៗ បាយសរ ចាក់តែ ជល់ពែង គ្រាន់តែគិតក៏សប្បាយ។ ស្ថិតនៅលើផ្លូវមុនីវង្សដ៏មមារញឹក ភោជនីយដ្ឋានណានយ៉ាងបាគូតេមានចង្ក្រានចំអិនម្ហូបនៅនឹងមុខហាងដែលបង្ហុយក្លិនឈ្ងុយពីម៉ោង ១១ព្រឹក ដល់ម៉ោង ១០យប់។ នៅណានយ៉ាង សំរាប់រាល់ការហៅម្ហូបណាមួយ ភ្ញៀវម្នាក់ៗនឹងទទួលបានបាយសរ ២ចាន ដោយឥតគិតថ្លៃទៀតផង។ ទីតាំង៖ ផ្ទះលេខ៥១៩ ផ្លូវមុនីវង្ស នៅខាងស្តាំដៃ តាមបណ្ដោយផ្លូវក្នុងទិសដៅពីស្តុបពេទ្យចិនទៅច្បារអំពៅ (មុនស្តុបបត់ទៅផ្លូវ 310) | Googlemap  តំលៃ៖ 5$-8$ ក្នុងមួយមុខ បើកពីម៉ោង៖ 11AM – 10PM{:}{:en}Bak… Read More