Banh Cuon in

{:kh}គុយទាវកាត់ 555 ផ្លូវសុកហុកអូរឫស្សីល្បី អ្នកណាមិនស្គាល់!{:}{:en}A Taste of Freshly Handmade Banh Cuon at Kuy Teav Kat 555{:}

{:kh}ប្រិយមិត្តរស់នៅម្ដុំអូរឫស្សីប្រាកដជាស្គាល់ច្បាស់គុយទាវកាត់ដ៏ល្បីនៅផ្លូវសុកហុកហ្នឹងមិនខាន។ ប៉ុន្ដែសម្រាប់ប្រិយមិត្តដែលមិនទាន់ស្គាល់ FoodBuzz ថ្ងៃនេះនឹងបង្ហាញអ្នកនូវហាងគុយទាវកាត់ឆ្ងាញ់ដែលមានកេរ្ដិ៍ឈ្មោះ និងមានអតិថិជនយ៉ាងច្រើនកុះករមួយនេះ។ អតិថិជនមិនមែនមានតែក្នុងហាងទេណា មានទាំងខ្ចប់ទៅគេហដ្ឋាន សំខាន់ខ្ចប់ទៅដល់ខេត្តទៀត។ គុយទាវកាត់ 555 ជាគុយទាវកាត់បែបវៀតណាមលាយជាមួយប៉ាតេធ្វើឲ្យរសជាតិកាន់តែពិសេស។ មិនតែប៉ុណ្ណោះ គុយទាវកាត់នៅទីនេះធ្វើភ្លាមៗក្ដៅៗឲ្យអតិថិជនហ្មង់។ ចំណែកឯតម្លៃវិញ ត្រឹមតែ 6000 រៀលក្នុងមួយចាន ប៉ុន្ដែបើញ៉ាំអត់ឆ្អែតអាចហៅបន្ថែមសាច់ប៉ាតេក៏បាន បន្ថែមគុយទាវក៏បាន។ ពិសេសទៅទៀតនោះ ប្រិយមិត្តដែលអត់ចេះញ៉ាំស្នូលក្នុងគុយទាវកាត់ អស់បារម្មណ៍ ព្រោះនៅទីនេះក៏អាចកុម្ម៉ង់អត់ស្នូលបានផងដែរ។ តម្លៃ៖ ចាប់ពី 6000 រៀលឡើងទៅ ទឹតាំង៖ #83AEo ផ្លូវសុកហុក (107) សង្កាត់អូរឫស្សី 4 ខណ្ឌ 7 មករា ភ្នំពេញ | Googlemap {:}{:en}In Orussey area, you probably have a lot of thoughts in which… Read More