banh mi in

{:kh}ទៅញ៉ាំនំប៉័ងសាច់ប៉ាតេរាល់ដង តិចអត់ស្គាល់ប៉ាតេជាសាច់មួយណា!{:}{:en}Num Pang Sach Samki: the first handmade-offal-Pate shop in town{:}

{:kh}ហត់នឿយពីការងារ ឫការរកស៊ីលក់ដូរ តែងតែទៅរកអ្វីងាយស្រួលញ៉ាំដូចជានំប៉័ងសាច់ជាដើមមែនទេ? ថ្វីត្បិតតែងាយស្រួល ប៉ុន្ដែជ្រើសរើសកន្លែងញ៉ាំនំប៉័ងសាច់ប្រកបដោយផាសុកភាពមិនងាយស្រួលរកទេ។ FoodBuzz នឹងប្រាប់កន្លែងដែលញ៉ាំដោយមានផាសុកភាពទាំងការធ្វើ និងការវេចខ្ចប់។ នំប៉័ងសាច់សាមគ្គី ជាហាងនំប៉័ងសាច់ប៉ាតេដែលលក់ដាច់ជាងគេនៅម្ដុំផ្សារបឹងឈូក ព្រោះហាងនំប៉័ងនេះមិនត្រឹមតែធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្ដែត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ទៅលើអនាម័យសុខភាពទៀតផង។ ចាប់តាំងពីគ្រឿងផ្សំ រហូតដល់ជ្រក់ ម្ចាស់ហាងជាអ្នកធ្វើផ្ទាល់តែម្ដង។ សាច់ប៉ាតេ ដែលប្រិយមិត្តប្រហែលជាច្រលំនឹងសាច់ប្រហិតសរបន្ទះដាក់ក្នុងនំប៉័ង ដែលតាមពិតជាសាច់ចញ្រ្ចាំគ្រប់គ្នាតែងតែហៅ គឺត្រូវបានធ្វើពីថ្លើមជ្រូក និងថ្លើមមាន់សុទ្ធដោយម្ចាស់ហាងផ្ទាល់ដៃតែម្ដង។ មិនតែប៉ុណ្ណោះ ម៉ាយ៉ូណេស (Mayonnaise) ដែលត្រូវបាននិយមហៅថាប័រ ក៏ម្ចាស់ហាងធ្វើផ្ទាល់ដៃដែរ។ សម្រាប់ការជ្រើសរើសគ្រឿងផ្សំ ម្ចាស់ហាងជ្រើសរើសសាច់ បន្លែ និងគ្រឿងផ្សំដែលថ្មី ហើយស្រស់មកធ្វើជូនអតិថិជនរបស់ហាងនំប៉័ងសាមគ្គី។ ចំណែកឯការវេចខ្ចប់ ម្ចាស់ហាងជៀសវាងការប្រើប្រាស់ប្លាស្ទិចដែលប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា និងជ្រើសរើសនូវថង់ក្រដាស ប្រអប់ដាក់ជ្រក់ និងថង់ប្លាស្ទិចដែលធានាដល់សុខភាពរបស់អ្នកញ៉ាំ។ ជាពិសេសទៅទៀតនោះ ការរៀបចំទុកដាក់នំប៉័ង និងគ្រឿងផ្សំផ្សេងៗដោយមានអនាម័យក្នុងទូរ ក្របយ៉ាងជិតមិនឲ្យមានរុយរោមនោះទេ។ ចំណែកឯនំប៉ុងត្រូវបានដាក់កំដៅក្នុងឡក្នុងកំដៅ 100 អង្សាសេ រយះពេល 5 នាទីទើបអាចយកមកដាក់សាច់ និងគ្រឿងផ្សំផ្សេងៗជូនអតិថិជនបាន។ ក្រុមការងារ FoodBuzz ធានាថាញ៉ាំដល់គូទនំប៉័ង ស្រួយឆ្ងាញ់ មិនរឹងពិបាកញ៉ាំ។ បើប្រិយមិត្តចូលចិត្តញ៉ាំត្រីខរ… Read More

Num Pang Sach Samki: the first handmade-offal-Pate shop in town

Exhausted from work or study, you probably grab a quick thing to eat including Banh Mi (Pate Baguette Sandwich). However, choosing a place where you can eat safe and clean is quite hard. Today, FoodBuzz will take you there. Num Pang Sach Samaki has gained its reputation recently around Chhouk… Read More

ទៅញ៉ាំនំប៉័ងសាច់ប៉ាតេរាល់ដង តិចអត់ស្គាល់ប៉ាតេជាសាច់មួយណា!

ហត់នឿយពីការងារ ឫការរកស៊ីលក់ដូរ តែងតែទៅរកអ្វីងាយស្រួលញ៉ាំដូចជានំប៉័ងសាច់ជាដើមមែនទេ? ថ្វីត្បិតតែងាយស្រួល ប៉ុន្ដែជ្រើសរើសកន្លែងញ៉ាំនំប៉័ងសាច់ប្រកបដោយផាសុកភាពមិនងាយស្រួលរកទេ។ FoodBuzz នឹងប្រាប់កន្លែងដែលញ៉ាំដោយមានផាសុកភាពទាំងការធ្វើ និងការវេចខ្ចប់។ នំប៉័ងសាច់សាមគ្គី ជាហាងនំប៉័ងសាច់ប៉ាតេដែលលក់ដាច់ជាងគេនៅម្ដុំផ្សារបឹងឈូក ព្រោះហាងនំប៉័ងនេះមិនត្រឹមតែធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្ដែត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ទៅលើអនាម័យសុខភាពទៀតផង។ ចាប់តាំងពីគ្រឿងផ្សំ រហូតដល់ជ្រក់ ម្ចាស់ហាងជាអ្នកធ្វើផ្ទាល់តែម្ដង។ សាច់ប៉ាតេ ដែលប្រិយមិត្តប្រហែលជាច្រលំនឹងសាច់ប្រហិតសរបន្ទះដាក់ក្នុងនំប៉័ង ដែលតាមពិតជាសាច់ចញ្រ្ចាំគ្រប់គ្នាតែងតែហៅ គឺត្រូវបានធ្វើពីថ្លើមជ្រូក និងថ្លើមមាន់សុទ្ធដោយម្ចាស់ហាងផ្ទាល់ដៃតែម្ដង។ មិនតែប៉ុណ្ណោះ ម៉ាយ៉ូណេស (Mayonnaise) ដែលត្រូវបាននិយមហៅថាប័រ ក៏ម្ចាស់ហាងធ្វើផ្ទាល់ដៃដែរ។ សម្រាប់ការជ្រើសរើសគ្រឿងផ្សំ ម្ចាស់ហាងជ្រើសរើសសាច់ បន្លែ និងគ្រឿងផ្សំដែលថ្មី ហើយស្រស់មកធ្វើជូនអតិថិជនរបស់ហាងនំប៉័ងសាមគ្គី។ ចំណែកឯការវេចខ្ចប់ ម្ចាស់ហាងជៀសវាងការប្រើប្រាស់ប្លាស្ទិចដែលប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា និងជ្រើសរើសនូវថង់ក្រដាស ប្រអប់ដាក់ជ្រក់ និងថង់ប្លាស្ទិចដែលធានាដល់សុខភាពរបស់អ្នកញ៉ាំ។ ជាពិសេសទៅទៀតនោះ ការរៀបចំទុកដាក់នំប៉័ង និងគ្រឿងផ្សំផ្សេងៗដោយមានអនាម័យក្នុងទូរ ក្របយ៉ាងជិតមិនឲ្យមានរុយរោមនោះទេ។ ចំណែកឯនំប៉ុងត្រូវបានដាក់កំដៅក្នុងឡក្នុងកំដៅ 100 អង្សាសេ រយះពេល 5 នាទីទើបអាចយកមកដាក់សាច់ និងគ្រឿងផ្សំផ្សេងៗជូនអតិថិជនបាន។ ក្រុមការងារ FoodBuzz ធានាថាញ៉ាំដល់គូទនំប៉័ង ស្រួយឆ្ងាញ់ មិនរឹងពិបាកញ៉ាំ។… Read More

{:kh}បាននំប៉័ងសាច់ហ្រ្វីៗពី MOJO Pub & Restaurant{:}{:en}MOJO Pub & Restaurant Is Hosting Bánh Mì Giveaway Tomorrow{:}

{:kh} អ្នកណាមិនចូលចិត្តរបស់ហ្រ្វី? នៅថ្ងៃទី 27 ខែ មេសា ខាងមុខនេះ អតិថិជន 60 នាក់ដំបូងរបស់ MOJO Pub & Restaurant នឹងទទួលបាននំប៉័ងសាច់ដោយឥតគិតថ្លៃពីពួកគេ ដោយគ្រាន់តែដើរចូលមកក្នុងហាងរបស់ពួកគេតែប៉ុណ្ណោះ។ ប្រញាប់ឡើងណា ដោយសារចំនួនមានកំណត់! ដល់ម៉ោងហាងបើកភ្លាមមកភ្លាមមកទើបទាន់ណា៎! បាននំប៉័សាច់ញុំាអត់គិតថ្លៃហើយ បរិយាកាសល្អទៀត មិនងាយមានទេណា៎! បញ្ជាក់៖ អតិថិជនម្នាក់ទទួលបាននំប៉័ងមួយដើមតែប៉ុណ្ណោះ! ទីតាំង៖ នៅតាមបណ្តោយផ្លូវលេខ 118 (នៅក្រោយ Domino Pizza IFL) ចាប់បើកពីម៉ោង៖ 7AM-11PM {:}{:en}Who doesn’t love free food? MOJO Pub & Restaurant is giving away 60 Bánh mì this April… Read More

{:kh}នំបុ័ងសាច់ជ្រូកបីជាន់ល្បីនៅស្ដាតអូឡាំពិក មិនសាកមិនដឹង{:}{:en}A Must-Try Snack At The Olympic Stadium: Caramelized Pork Belly Banh Mi {:}

{:kh}មានអ្នកណាដឹងខ្លះ? ប្រហែលជាមិនសូវមានទេ ព្រោះថាទាល់តែអ្នកដែលធ្លាប់ទៅហាត់ប្រាណនៅស្ដាតអូឡាំពិក ឬ រស់នៅម្ដុំនេះទើបស្គាល់ ព្រោះថាទោះបីជាទីនេះជាទីតាំងដែលគេប្រមូលផ្ដុំគ្នាហាត់ប្រាណដើម្បីសុខភាពក៏ដោយ ការពិតទៅក៏កន្លែងសំបូរទៅដោយចំនីអាហារញ៉ាំផ្សេងដែលអ្នកប្រហែលជាមិនទាន់ដឹងទេ ហើយនំបុ័ងសាច់ជ្រូកបីជាន់នេះគឺរំលងមិនបានតែម្ដង។ នំបុ័ងសាច់ជ្រូកបីជាន់នៅស្ដាតអូឡាំពិកនេះគឺ ល្បីឈ្មោះ 10 ឆ្នាំមកហើយ ហើយលក់ដាច់ណាស់ តែពេលល្ងាចៗឡើងម៉ោង5-6ល្ងាចអីហ្នឹងគឺថាមនុស្សរោមរទេះនេះឈរទិញនំបុ័ងនេះហើយ តែទៅយឺតជាងគេបន្ដិចគឺដឹងតែអត់ញ៉ាំហ្មង! ចំនុចពិសេសដែលធ្វើឲនំបុ័ងសាច់នេះពេញនិយមអញ្ចឹងគឺដោយសារតម្លៃសមរម្យមួយកំណាត់ត្រឹមតែ 2500៛ ប៉ុណ្ណោះហើយមានសាច់ឡើងច្រើន គឺសាច់ជ្រូកបីជាន់ហើយថែមត្រីខទៀតផង បូកផ្សំនឹងជ្រក់ដ៏ឆ្ងាញ់ ស្រូបទឹកខនិងម្ទេសហិរតិចៗ គឺចាប់មាត់ជក់ចិត្តពិតៗតែម្ដង ញ៉ាំមួយកំណាត់ហើយចង់ញ៉ាំមួយកំណាត់ទៀត។ ជិះកាត់ឬទៅហាត់ប្រាណនៅស្ដាតអូឡាំពិកលើកក្រោយកុំភ្លេចសាកឲសោះណា! ទីតាំង៖ ក្នុងបរិវេណស្ដាតអូឡាំពិក នៅជិតកន្លែងហាត់តៃខ្វាន់ដូ (ចូលតាមច្រកទល់មុខវត្ដមហាមន្រ្ដី) លក់ពីម៉ោង: 4:30PM  តម្លៃ៖ 5000៛/ដើម  លេខទូរស័ព្ទទំនាក់ទំនង៖ 097 7770 534 / 097 9708 234 / 070 376 734 / 070 791 134{:}{:en}Who would have… Read More

{:kh}[Feature] Where to get Sub in the Penh?{:}{:en}[Feature] Where to get Sub in the Penh?{:}

{:en}Subs are generally what people would refer to sandwiches, for beginners. If you ever get taste subs, you basically will ask for more. But here in Phnom Penh, finding the right place for a sub is quite a struggle, as the city does not have much sub to offer. So… Read More

4 Great Vietnamese Restaurants to Drop By!

Have you ever been through a situation when you want to go for Vietnamese food, but then you can’t find to seem a good place to go or you just go completely blank whenever it is time for Decision? Well, we have all been there. But! Good news, if you… Read More