banhzung in

បាញ់ស៊ុងចែស្រី ល្បីទាំងឆ្ងាញ់ ទាំងច្រើន មួយចានដឹងតែតឹងពោះ!

តែងតែទៅញ៉ាំអីនៅម្ដុំអូរឬស្សីមែនទេ ព្រោះមានអីញ៉ាំច្រើននៅម្ដុំហ្នឹង ចុះមានដឹងថាមានបាញ់ស៊ុងឆ្ងាញ់ល្បីប្រចាំអូរឫស្សីអត់? ម៉ោះ មកមើលបន្ដិចថា FoodBuzz នឹងណែនាំឲ្យទៅញ៉ាំនៅទីណា។ បាញ់ស៊ុងមានលក់គ្រប់ទឹសទី ប៉ុន្ដែរកកន្លែងញ៉ាំឲ្យឆ្ងាញ់មិនឲ្យស្ដាយលុយរៀងពិបាករកបន្ដិចហើយមែនទេ ចំពោះអ្នកញ៉ាំរើស។ ចឹងប្រិយមិត្តគួរតែមកសាកបាញ់ស៊ុងចែស្រីនៅលើផ្លូវសុកហុកម្ដង ល្បីទាំងឆ្ងាញ់ ទាំងច្រើន ហើយតម្លៃសមរម្យទៀត ញ៉ាំម៉ាតឹងពោះល្មមតែម្ដង។ បើប្រិយមិត្តចូលចិត្តញ៉ាំសាច់វិញ ត្រូវចិត្តទីនេះតែម្ដង ក្នុងមួយចានៗមានសៃយ៉រ ប៉ាតេ និងសាច់ជ្រូកឡើងច្រើនពេញចាន។ បាញ់ស៊ុងចែស្រីបើកលក់តាំងពីព្រឹក រហូតដល់ម៉ោង 7:30 យប់ ចឹឹងឃ្លានពេលណាក៏អាចទៅញ៉ាំបានដែរណា។ មិនតែប៉ុណ្ណោះ នៅទីនេះក៏មានលក់ដូចជាគួង និងបាញ់ឆៀវថែមទៀតផង។ តម្លៃ៖ 6500 រៀល ទីតាំង៖ ផ្លូវសុកហ៊ុក (107), សង្កាត់អូរឫស្សី 4 ខណ្ឌ 7 មករា ភ្នំពេញ | Googlemap 

One of the Best Banh Zung Places to Try Right Now!

Let’s talk about Banh Zung. Well, for all you khmer folks, you guys are no strangers to this dish. But for the expats, Banh Zung is originally established in Vietnam, however; it is being sold everywhere in Phnom Penh. It’s basically round-shaped rice noodle garnished with fresh Asian vegetables underneath,… Read More