Bayon Bakery in

មានអ្វីជូនម៉ាក់ក្នុងទិវាអ្នកម្ដាយ? ទិញនំខេកក្នុងតម្លៃពិសេសរបស់ហាងនំប៉័ងបាយ័នក៏បាន!

ចូលដល់ខែឧសភាភ្លាម ក៏មានការថ្ងៃឈប់សម្រាកយ៉ាងច្រើនហូរហែ តែថ្ងៃដែលពិសេសសម្រាប់ក្រុមគ្រួសារនោះ គឺជាថ្ងៃអ្វី? ច្បាស់ណាស់ថាជាថ្ងៃបុណ្យទិវាអ្នកម្ដាយ ដែលជាថ្ងៃរំលឹកគុណទៅដល់មាតារបស់ប្រិយមិត្តទាំងអស់គ្នា រួមទាំងអេដមីនផងនោះអី។ ទិវាបុណ្យអ្នកម្ដាយនេះ តែងតែប្រារព្ធឡើងទូទាំងពិភពលោកនៅថ្ងៃអាទិត្យក្នុងសប្ដាហ៍ទី 2 របស់ខែឧសភា ចំណែកឯឆ្នាំនេះចំនឹងថ្ងៃទី 12 ខែឧសភា។ កាន់តែពិសេសសម្រាប់ទិវាអ្នកម្ដាយ ហាងនំប៉័ងបាយ័នមានលក់នូវនំខេកដែលមានការរចនាយ៉ាងស្រស់ស្អាតប្លែក សាកសមនឹងការជូនទៅអ្នកម្ដាយរបស់ប្រិយមិត្ត។ នំខេកដ៏ស្រស់ស្អាតនេះ ត្រូវបានឲ្យឈ្មោះថា “Lovely Red Velvet” ដែលមានការលម្អជាមួយនឹងសន្លឹកមាស និងសាច់នំខាងក្នុងជាប្រភេទ Red Velvet ដែលជាពណ៌ដ៏ស្រស់ស្អាតមិនឆើតឆាយសាកសមជាការផ្ដល់ជូនទៅអ្នកម្ដាយ។ ចំណែកឯតម្លៃវិញ ត្រឹមតែ $11.95 ជាតម្លៃសមរម្យសឹងតែមិនគួរឲ្យជឿ។ តែចំនួននំខេកនេះមានកំណត់ត្រឹម 300 នំតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកពេញចិត្តចង់ទិញ អាចចាប់ផ្ដើមកុម្ម៉ង់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែឧសភានៅគ្រប់សាខាដែលជិតអ្នកបំផុតបាន។ រួសរាន់ឡើង ចំនួនមានកំណត់ណា៎! តម្លៃ៖ $11.95 លេខទំនាក់ទំនង៖ 069 555 075 ទីតាំង៖ គ្រប់សាខាទាំងអស់របស់ហាងនំប៉័ងបាយ័ន

រកកន្លែងទិញនំពងទាសម្រាប់ថ្ងៃឆេងម៉េង? មកសាកនំខ្នាតធំពិសេសម្ដងអ្ហ៊ៃ!

រដូវកាលឆេងម៉េងក៏មកដល់! អ្នកណាខ្លះកូនកាត់ចិន ហើយមានគម្រោងទៅសែនឆេងម៉េងជាមួយគ្រួសារចុងខែមីនា និងដើមខែមេសានេះខ្លះ? សែនរាល់ឆ្នាំដឹងតែមានជ្រូកខ្វៃ មាន់ស្ងោរ ផ្លែឈើ ទឹកក្រូច ឬនំនែកជាច្រើនទៀត តែអ្វីដែលខ្វះបាននោះគឺនំពងទា ដោយសារតែនំពងទាតំណាងឲ្យការនាំលាភនាំសំណាង រកស៊ីមានបានឡើងទៅតាមនំពងទា។ ដូច្នេះ អ្នកធ្លាប់គិតទេថាបើមាននំពងទាខ្នាតយក្សទំហំដល់ទៅ 3 តឹក 2 ជិតប៉ិនក្រឡាឥដ្ឋមួយទុកសែនកុងម៉ា មិនដឹងជាអស្ចារ្យប៉ុនណាទេមែនទេ? រកនំពងទាបែបនេះបាននៅ​ឯណា? ប្រិយមិត្តច្បាស់ជាស្គាល់ហាងនំប៉័ងបាយ័នហើយ ដែលមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ 1998 មកទល់ពេលនេះបើកជិត 20 ឆ្នាំហើយ។ ហាងនំបុ័ងនេះមានផលិតនំគ្រប់ប្រភេទ តាមតម្រូវការអតិថិជនគ្រប់រដូវកាលទាំងអស់ ហើយរសជាតិធានាថាឆ្ងាញ់ល្អពិតសំរាប់តែអ្នក។ ជាពិសេសក្នុងឱកាសសែនឆេងម៉េងខាងមុខនេះ ហាងនំបុ័ងបាយ័នបានចេញនូវនំថ្មីមួយដែលមានទំហំធំខុសពីធម្មតាដល់ទៅ 3 តឹក 2 គឺ “នំពងទាទឹកឃ្មុំពិសេស” ដែលប្រិយមិត្តអាចកម្មង់ទិញបាននៅគ្រប់សាខាទាំង 12 របស់ហាងនំប៉័ងបាយ័ន ដោយសារការដុតនំនេះពិសេសខ្លាំង ដូច្នេះបើចង់ទិញត្រូវកម្មង់ទុកយ៉ាងហោចណាស់ឲ្យបានមួយថ្ងៃមុន។ ក្រៅពីនំពងទាពិសេសនេះហើយ ប្រិយមិត្តក៏អាចរកទិញនំប្រភេទផ្សេងៗទៀតបានដែរ ដូចជានំពារ នំកោ នំទឹកចេក ឬនំត្រឡាចស្ករ ដែលអាចរកទិញបានសម្រាប់គ្រប់រដូវកាលដែលចង់បាន។​ យកចិត្តម៉ាកប៉ា អាចទិញនំជូនពួកគាត់ទុកយកទៅសែនក៏បានដែរណា៎!… Read More