Beef Lok Lak in

{:kh}ជឿទេចំណាយតែ 6,000៛ ក៏អាចញុំាកាហ្វេក្នុងកន្លែងធំទូលាយ និង WiFi លឿននឹកស្មានមិនដល់{:}{:en}You Can Fancy a Cup of Coffee in a Modern Coffee Shop Under $2{:}

{:kh}មានហាងកាហ្វេជាច្រើនហូរហែរក្នុងរាជាណាចក្រកម្ពុជា តែមានមួយណាដែលគិតថាជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងរសជាតិកាហ្វេ ទាំងផាសុកភាពក្នុងទីធ្លាធំទូលាយរបស់ហាង? បើមិនទាន់មាន សាកមកស្គាល់ Misterbrew Coffee សិនក៏បាន។ Misterbrew មានប្រវត្តិត្រឹមជាកាហ្វេលក់ត្រឹមលើឡាននៅលើមហាវិថីព្រះនរោត្ដមកាលពីឆ្នាំ 2016 តែត្រូវបានវិវត្តខ្លួនទៅជាហាងកាហ្វេដ៏ទំនើប មានផាសុកភាព កន្លែងចតយានយន្ដធំទូលាយ មាន Wifi ដំណើរការលឿន និងបុគ្គលិករួសរាយរាក់ទាក់។ ហាងកាហ្វេនេះផងដែរ ជាសមិទ្ធផលរបស់កូនខ្មែរដែលមានគោលបំណងផ្ដល់ជូនកាហ្វេក្នុងស្រុកមួយដែលមានតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ Misterbrew ជាហាងកាហ្វេមួយដែលអាចជួបជុំមិត្តភក្ដិក្នុងការធ្វើកិច្ចការសាលា ឬធ្វើការណាត់ជួបការងារបែបសាមញ្ញមួយបាន ដោយសារ Misterbrew Coffee មានបន្ទប់ប្រជុំធំទូលាយដែលអាចអង្គុយបានគ្នាជាង 10 នាក់ ថែមទាំងបំពាក់ដោយទូរទស្សន៌ LCD យ៉ាងទំនើប មានព្រីសាកថ្មកំព្យូទ័រយ៉ាងច្រើន និងមានម៉ាស៊ីនព្រីនសម្រាប់ធ្វើការព្រីនឯកសារនានាដោយមិនបាច់ទៅណាឆ្ងាយទៀតផង។ តែមុននឹងទៅ ធ្វើការកក់ទុកជាមុនសិនណា។ ស្គាល់ថាហាងកាហ្វេ Misterbrew បែបណាហើយ អញ្ចឹងក្រលេកមកមើលភេសជ្ជៈ និងម្ហូបអាហារដែលត្រូវបានណែនាំយ៉ាងពិសេសពីបុគ្គលិក Misterbrew ម្ដង។ មកចាប់ផ្ដើមនឹងភេសជ្ជៈប្រចាំហាងដូចជា Ice Misterbrew និង Latte Edition… Read More

{:kh}បាយឆាក្ដាមស្នាដៃចុងភៅពីខេត្តកំពតផ្ទាល់នៅភោជនីយដ្ឋានម៉ានីវីន{:}{:en}Eating Kampot Crab Fried Rice by Kompot Chef in Phnom Penh{:}

{:kh}អ្នកណាមិនល្បីបាយឆាក្តាមកំពត? បើចង់ញ៉ាំមិនបាច់ជិះដល់កំពតអីទេ ទៅត្រឹមភោជនីយដ្ឋានម៉ានីវីនទៅបានហើយ!  ភោជនីយដ្ឋានម៉ានីវីន មានម្ហូបប្រចាំហាងចំនួន 4 មុខដែលសុទ្ធសឹងតែចំអិនដោយចុងភៅមកពីកំពតតែម្តង អញ្ចឹងទឹកដៃចុងភៅមកពីកំពតផ្ទាល់អញ្ចេះ រសជាតិដឹងតែឆ្ងាញ់ដូចរសជាតិដើមហើយ។ម្ហូប 4 មុខហ្នឹងមានដូចជាបាយមាន់ហៃណាម បាយឡុកឡាក់សាច់គោ បាយឆាគ្រឿងសមុទ្រ និងបាយឆាក្តាម។ FoodBuzz បានភ្លក្សរួចហើយ! បាយមាន់ហៃណាមជាសាច់មាន់ស្រែដែលស៊ីគ្នាជាមួយទឹកត្រីកោះកុង។ រីឯបាយឡុកឡាក់សាច់គោក៏ឆ្ងាញ់ដែរ ព្រោះសាច់គោឆាស៊ីគ្នាជាមួយនឹងទឹកម្រេច។ សាច់គោឡើងផុយ ហើយជ្រលក់ជាមួយទឹកម្រេចជូរហឹរៗតិចៗ ហ៊ឺម អ្នកសរសេរលេបទឹកមាត់ទៀតហើយនេះ។ ចំណែកបាយឆាគ្រឿងសមុទ្រវិញ គឺគេឆាបាយជាមួយគ្រឿងសមុទ្រដែលយកមកពីកំពតស្រស់ៗតែម្តង។ អញ្ចឹងពេលដាក់ចូលមាត់ប្រាកដជាផ្អែមឆ្ងាញ់ជាប់មាត់ដោយភាពស្រស់របស់គ្រឿងសមុទ្រកំពតនេះមិនខាន។ ឯម្ហូបប្រចាំហាងចុងក្រោយគឺ បាយឆាក្តាមកំពតដែលឆាលាយជាមួយសាច់ក្តាម និងមានស្នូកក្តាមទ្រង់គ្រឿងដោយក្នុងស្នូកក្តាមនោះមានសាច់ចិញ្រ្ចាំជាមួយមីសួរដែលបង្កើនរសជាតិមួយកំរិតទៀត។ ប៉ុន្ដែបើមិនសូវឃ្លាន ប្រិយមិត្តក៏អាចកុម្ម៉ង់បាននូវអាហារសម្រន់ដូចជាលតឆា និង មីឆាដែលទើបតែត្រូវបានបញ្ចូលក្នុងបញ្ជីមុខម្ហូបថ្មីៗនេះ។ រសជាតិក៏មិនចាញ់អាហារផ្សេងៗក្នុងហាងដែរ។ ក្នុងនោះក៏មានជម្រើសសាច់ជាច្រើនសម្រាប់ឲ្យប្រិយមិត្តជ្រើសរើសផងដែរ មានទាំងសាច់ជ្រូក សាច់គោ និងគ្រឿងសមុទ្រ។ បន្ទាប់ពីកុម៉្មង់អាហារ ច្បាស់ជាត្រូវហៅភេសជ្ជៈទុកលាងមាត់ហើយត្រូវអត់។ នៅទីនេះមានលក់ទឹកផ្លែមៀន ផាសិនសូដា ផាសិនទឹកដោះគោ និងភេសជ្ជ:ជាច្រើនតាមការកុម្ម៉ង់របស់ប្រិយមិត្ត។ ប្រសិនបើប្រិយមិត្តអត់បានមកដល់កន្លែង ក៏អាចទូរស័ព្ទទៅលេខ 070 500 058 ដើម្បីធ្វើការកុម៉្មង់ហើយខាងភោជនីយដ្ឋានម៉ានីវីននឹងដឹកជញ្ជូនជូនលោកអ្នកដល់ទីកន្លែងក្នុងរាជធានីភ្នំពេញ។… Read More