Beef Meatball in

{:kh}តោះមកសាកប្រហិតចែម៉ីសាលាចិនល្បីបាត់ដំបង ឥឡូវបើកនៅភ្នំពេញហើយណា{:}{:en}The viral meatballs from Battambong are finally here in Phnom Penh!{:}

{:kh}សំរាប់អ្នកដែលរស់នៅ ឬ ធ្លាប់ទៅលេងខេត្តបាត់ដំបងដឹងតែស្គាល់ច្បាស់តែម្ដង ប្រហិតចែម៊ីសាលាចិននេះ ព្រោះថាឆ្ងាញ់ហើយល្បីល្បាញរន្ទឺពីបាត់ដំបងរហូតដល់ភ្នំពេញ ហើយអ្នកភ្នំពេញឲ្យតែបានទៅដល់បាត់ដំបងលើកណាគឺដឹងតែសម្រុកទៅរកតែម្ដង។ ប៉ុន្ដែឥឡូវនេះប្រហិតដ៏ល្បីនេះបានពង្រីកសាខាមកដល់ភ្នំពេញហើយ នៅជិតផ្សារថ្មីយើងនេះឯង! អត់ពិបាករកទៀត។ ប្រហិតចែម៉ី សាលាចិននេះគឺក្រៅពីឆ្ងាញ់ហើយល្បីនោះ ក៏មានចំនុចដ៏ពិសេសមួយទៀតនោះគឺប្រហិតពួកគាត់គឺធ្វើថ្មីៗដោយផ្ទាល់ខ្លួនតែម្ដង អញ្ចឹងរសជាតិគឺធានាថាប្លែកមិនដូច ប្រហិតសាច់គោដែលប្រិយមិត្តធ្លាប់ញ៉ាំរាល់ដងទេ។ ប្រហិតឆ្ងាញ់បានក៏មិនអាចខ្វះទឹកសៀងបានដែរ ហើយនៅកន្លែងប្រហិតចែម៉ីនេះគឺមានទឹកជ្រលក់ដល់ទៅពីរប្រភេទ ដែលមានដូចជាទឹកសៀងសណ្ដែកដី និង ទឹកម្ទេសសុទ្ធដែលមានរសជាតិហិរឆ្ងាញ់ ម្ទេសពិតៗ ប៉ុន្ដែមិនមែនហិររហូតញ៉ាំមិនបានទេណា ហិរម៉ាឆ្ងាញ់តែម្ដង។ បើអញ្ចឹងកុំភ្លេចទៅសាកឲបានគ្រប់គ្នាផងសំរាប់អ្នកមិនទាន់ដែលញ៉ាំ! ហើយសំរាប់អ្នកដែលស្គាល់រសជាតិហើយក៏គួរតែទៅរំលឹករសជាតិដ៏ឆ្ងាញ់ជាប់មាត់នេះដែរ! ទីតាំង៖ ផ្ទះ 13 ផ្លូវ 67 សង្កាត់ផ្សារថ្មី2 ខណ្ឌដូនពេញ ភ្នំពេញ  តម្លៃ៖ 2000៛/ចង្កាក់ បើកលក់៖ ម៉ោង 12 ថ្ងៃត្រង់រហូតដល់ 8 យប់   {:}{:en}If you’re on Facebook, then you may have seen this… Read More