beef soup in

យ៉ូសាយ៉ា ហាងម្ហូបថៃតម្លៃសមរម្យបើកសាខាថ្មីនៅម្ដុំទួលទំពូង

ស្គាល់យ៉ូសាយ៉ាហើយមែនទេ FoodBuzz បានណែនាំមិនប៉ុន្មានខែមុន។ អានអត្ថបទមុន។ តែថ្ងៃនេះ FoodBuzz នឹងណែនាំនូវសាខាថ្មីរបស់ យ៉ូសាយ៉ាបើកនៅក្បែរផ្សារទួលទំពូងដែលចាប់ផ្ដើមបើកលក់មិនប៉ុន្មានខែមុននេះ។​ យ៉ូសាយ៉ាហាងម្ហូបថៃនេះមានលក់មុខម្ហូបជាច្រើនបែបច្រើនយ៉ាង រួមទាំងម្ហូបសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាពិសេសមានប្រភេទអាហារសម្រន់ជាច្រើនមុខទៀត។​ ម្ចាស់ហាងជាជនជាតិថៃ រីឯម្ហូបចម្អិនដោយជនជាតិថៃផ្ទាល់ តែកុំភ័យរឿងហឹរញ៉ាំអត់កើត ប្រិយមិត្តអាចកុម្ម៉ង់កំរិតហឹរទៅតាមចំណូលចិត្តរបស់ប្រិយមិត្តបាន។ ឥឡូវមើលថាមានម្ហូបអី្វឆ្ងាញ់ៗខ្លះនៅយ៉ូសាយ៉ា! ផាត់ថៃ គឺជាគុយទាវឆាមួយប្រភេទប្រចាំប្រទេសថៃដែលទទួលបានការកុម្ម៉ង់និង​ទទួលទានយ៉ាងច្រើនកុះករ។ គ្រឿងផ្សំក្នុងគុយទាវឆាមួយចាននេះមានដូចជាគុយទាវ តៅហ៊ូ ស៊ុត ទឹកស៊ីអ៊ីវ​ បង្គាគ្រៀម ម្ទេស ស្ករត្នោត ឬស្ករស និងបង្គាស្រស់។ ជាធម្មតាមុខម្ហូបមួយចាននេះគឺមានសណ្ដែកដីនិងសណ្ដែកបណ្ដុះស្រស់អមជាមួយនឹងក្រូចឆ្មារដែលជារូបមន្តបង្កើនភាពឆ្ងាញ់របស់ផាត់ថៃនេះផងដែរ។​ ទោះបីជាការរួមបញ្ចូលគ្នា រវាងបង្គានិងតៅហ៊ូ គឺជាប្រពៃណីនៃការញ៉ាំរបស់ផាត់ថៃ តែ អ្នកក៏អាចកុម្ម៉ង់ផាត់ថៃសាច់មាន់មកជំនួសបង្គារបានដែរ ឬបើអ្នកមិនចង់ញុំាសាច់ អាចហៅជាផាត់ថៃបួសដែលមានតែបន្លែនិងតៅហ៊ូផងដែរ។ តុងយុំា សាកសមបំផុតសម្រាប់អាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាចជាមូយនឹងរសជាតិជូរហឹរ ហៅតុងយ៉ាំមួយចាននេះមក ប្រាកដជាស្រលះបំពង់កល្អណាស់។​ អ្នកដែលចូលចិត្តញុំាតុងយុំាប្រាកដជាចូលចិត្តរសជាតិម្ហូបនៅ​យ៉ូសាយ៉ា ទាំងអនាម័យ និងរសជាតិឆ្ងាញ់ជាប់មាត់។​ មិនត្រឹមតែតុងយុំាទេមានរសជាតិ​ឆ្ងាញ់ ញ៉ាំមឹកក្រូចឆ្មារក៏ឆ្ងាញ់មិនចាញ់គ្នាដែរ។​ និយាយពីមឹក វិញគឺស្រស់ៗញុំាមួយម៉ាត់ហើយចង់ញុំាមួយម៉ាត់ទៀត។​​ ចង់ញុំាបែបណាក៏បាន​ មុខម្ហូបជាច្រើនមុខមានក្នុងម៉ឺនុយសម្រាប់ជ្រើសរើស។​ គុយទាវតុងយុំាសាច់គោនេះក៏ឆ្ងាញ់ម៉្យាងជាពិសេសរសជាតិទឹកស៊ុបនិងប្រហិតសាច់គោដែលមានរសជាតិជាប់មាត់រួមជាមួយគ្រឿងផ្សំផ្សេងៗនៅក្នុងចានគុយទាវនេះ។​… Read More

{:kh}មីខគោសុខមុំ ល្បីតាំងពីបាក់ទូករហូតដល់ K63{:}{:en}Sok Mom Red Cooked Beef Noodle Soup, In Case You Missed It{:}

{:kh}អ្នកណាគេខ្លះចូលចិត្តញុំាមីខគោ? មីខគោសុខមុំ ជាហាងមីខគោដែលមានភាពល្បីល្បាញខ្លាំងនៅម្តុំបាក់ទូក។ អ្វីដែលពិសេសអំពីមីខគោនៅហាងនេះគឺថា តម្លៃសមរម្យហើយមានមីច្រើន សាច់ច្រើន ប្រហិតក៏ច្រើនទៀត។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺ ទឹកស៊ុបខគោដែលមានរសជាតិឆ្ងាញ់អស្ចារ្យ ញុំាហើយចង់ញុំាទៀត។ ក្រៅពីមីខគោ នៅហាងនេះក៏មានលក់នូវ មីតុងយុំា ដែលឆ្ងាញ់ពិសេស ហើយលោកអ្នកក៏គួរតែសាកផងដែរ។ ថ្មីៗនេះ ហាងនេះក៏បានបើកលក់នៅ អាហាដ្ឋានរទេះ K63 ផងដែរ ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងច្រើននៅទីនោះដូចគ្នា។ កុំភ្លេចណា បើចង់ញុំាមីខគោ កុំភ្លេចគិតដល់ មីខគោសុខមុំ!   តម្លៃ៖ ៧៥០០៛ សម្រាប់មីខគោ និង ៨៥០០៛ សម្រាប់មីតុងយុំា។ ទីតាំង៖ នៅលើកែងផ្លូវ 161 ក្រោយវិទ្យាល័យបាក់ទូក | Googlemap និង នៅក្នុង អាហាដ្ឋានរទេះ K63 | Googlemap {:}{:en}Red cooked beef noodle soup is one of… Read More

[ENDED] Taste the New Pho Cali in Town and Get Special Offer

New Pho Restaurant is here, and they have some special offer for you so hear it. Until 31st of 2016, just visit Pho Cali and check-in there will receive FREE Yummy Bone or Cali Milk Tea. It’s like hitting 3 birds on one stone, this is great! Eligibility: Only for… Read More