Beijing Duck in

[Feature] ភោជនីយដ្ឋានចិន 5 កន្លែង ដែលអ្នកមិនគួរមើលរំលង

ម្នាក់ៗមានចំណូលចិត្តខុសៗគ្នា អ្នកខ្លះចូលចិត្តម្ហូបបែបខ្មែរ អ្នកខ្លះចូលចិត្តម្ហូបបែបអឺរ៉ុប រីឯអ្នកខ្លះចូលចិត្តម្ហូបចិន តែអ្នកដែលចូលចិត្តម្ហូបចិននៅថ្ងៃនេះ គឺត្រូវប៉ាន់តែម្តង តោះនាំគ្នាមកមើលហាងម្ហូបចិនទាំងប្រាំដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង!   #1 ភោជនីយដ្ឋាន Fu Lu Zu គ្រាន់តែលឺឈ្មោះ និង រូបភាពក៏ដឹងថាភោជនីយដ្ឋានម្ហូបចិនមួយនេះច្បាស់ជាមិនធម្មតាឡើយ ឃើញហើយគឺដឹងតែឃ្លានតែម្តង តែអ្វីដែលពិសេសនោះគឺ ម្ហូបឌីមសាំរបស់ភោជនីយដ្ឋាន Fu Lu Zu ផ្ដល់ជូននូវឌីមសាំញ៉ាំដោយសេរីពីម៉ោង 10:30 នាទីព្រឹក ដល់ 2:30 នាទីរសៀលក្នុងតម្លៃត្រឹមតែ $19.80++។ ហើយប្រូម៉ូសិននេះគឺសម្រាប់ថ្ងៃចុងសបា្តហ៏ប៉ុណ្ណោះគឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ទីតាំង៖ ស្ថិតនៅក្នុងសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន   #2 ភោជនីយដ្ឋាន Village Roast Duck សម្រាប់អ្នកដែលចូលចិត្តញ៉ាំទាខ្វៃប៉េកាំង បើបានទៅសាកនៅហាង Village Roast Duck គឺច្បាស់ជាមិនខកបំណងឡើយ… Read More