beung keng kong in

តើអ្នកបានស្គាល់ពីសាខាថ្មីរបស់ myBurgerLab នៅបឹងកេងកងហើយឬនៅ?

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់​ ឬលឺអំពី​ myBurgerLab ដែលជាហាងលក់បឺហ្គឺខ្មៅ បង្កប់នូវរសជាតិប្លែកៗដែលមិនអាចរកបាននៅហាងដទៃផ្សេងទៀត។ myBurgerLab បានមកដល់ភ្នំពេញតាំងពីឆ្នាំ២០១៤ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនទៅលើរូបរាងប្លែក និងរសជាតិដ៏ជាប់ចិត្ត​។ ហើយថ្មីៗនេះ myBurgerLab បានត្រលប់មកកាន់ម្ដុំបឹងកេងកងវិញហើយក្រោយពីផ្លាស់ប្តូរទីតាំងពីផ្លូវនរោត្តមមក ដែលហាងថ្មីរបស់ពួកគាត់ស្ថិតនៅលើផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១! បឺហ្គឺដែលមានលក់នៅ myBurgerLab តែងតែមានភាពស្រស់ល្អ និងរសជាតិឆ្ងាញ់! បើគិតទៅពួកយើងធ្លាប់សាកស្ទើរតែគ្រប់រសជាតិទៅហើយ តែថ្ងៃនេះពួកយើងបានសាកញ៉ាំ​ In-N-Out Tribute និង Cheeseburger​ ហើយនៅតែពេញចិត្តនឹងរសជាតិទាំងនេះដដែល។ ហាងនេះក៏មានលក់ “Platter” ដែលជាម្ហូបសម្រន់ចំនួនប្រាំប្រភេទនៅក្នុងមួយចាន សម្រាប់ឲ្យអ្នកញ៉ាំក្លែមជាមួយបឺហ្គឺដ៏ឈ្ងុយឆ្ងាញ់។ ហើយក្នុងឱកាសបុណ្យអុំទូកនេះ myBurgerLab នឹងបើកដំនើរការជាធម្មតា ដូច្នេះបើសិនមិនមានគម្រោងទៅណាទេ អាចមកញ៉ាំនៅទីនេះបាន។ ជាពិសេសទទួលបានការ myBurgerLab មានការផ្តល់ជូនយ៉ាងពិសេសដោយគ្រាន់តែ «បន្ថែម ១$ ទៅលើរាល់ការជាវបឺហ្គឺ លោកអ្នកនឹងទទួលបាន ស្លាបមាន់បំពង ដំឡូងបំពង និង Pepsi ជាមួយគ្នាតែម្តង»។ ហើយការផ្តល់ជូននេះមានចាប់ពីថ្ងៃទី​ 21 – 25 វិច្ឆិកាតែប៉ុណ្ណោះ។… Read More

Genki Sushi បញ្ចេញម្ហូប-ស៊ូស៊ីរសជាតិថ្មី និង ត្រៀមបើកសាខាថ្មីនៅ AEON Mall 2

បើឲនិយាយតាមត្រង់នោះគឺថារឿងម្ហូបជប៉ុនជាពិសេស Sushi តែម្ដងគឺញ៉ាំមិនចេះឆ្អែត កាន់តែញ៉ាំកាន់តែចង់ញ៉ាំទៀត។ ប្រិយមិត្តណាខ្លះចឹងដែរ? FoodBuzz យល់ចិត្តប្រិយមិត្តអញ្ចឹងហើយទើបថ្ងៃនេះពួកយើងទើបចង់ណែនាំមុខម្ហូបជប៉ុនថ្មីប៉ុន្មានមុខនេះនៅ Genki Sushi ដែលពួកយើងទើបតែទៅភ្លក្សផ្ទាល់កាលពីសប្ដាហ៍មុននេះ។ Sushi ពីរមុខដែលយើងបានភ្លក្សនោះគឺ Volcano Roll និង Lotus Roll ដែលពីរមុខនេះសុទ្ធតែមានជាសាច់ត្រីសាល់ម៉ុនចំណិតតូចៗពីលើដូចគ្នា ប៉ុន្ដែ Volcano Roll បានរសជាតិហិរបន្ដិចហើយក៏មានជាចំណិតសាច់ក្ដាម និង ពងត្រីបន្ថែមពីលើផងដែរ។ រីឯ Lotus Roll គឺជា Sushi ដែលត្រូវគេបំពងហើយដូច្នេះស្រួយៗឆ្ងាញ់ម្យ៉ាងហើយបានឈ្មោះ Lotus ឬ ផ្កាឈូកនេះមកគឺដោយសារមានជាក្រអៅឈូកបំពូងលំអរលើដុំ Sushi នីមួយៗ ដែលមើលទៅយ៉ាងស្រស់ស្អាតគួរឲចង់ញ៉ាំហើយថតរូបទុកទៀត។ ចង់ Order មួយណាក៏បានដែរ បើ Order ទាំងពីររឹតតែល្អ 😀 ញ៉ាំ Sushi ហើយក៏មិនត្រូវភ្លេចឈុតសាច់ត្រីស្រស់ Sashimi ដែរ មួយឈុតនេះមានសាច់ត្រីសាល់ម៉ុនផង ត្រីធូណាផង… Read More

Starbucks Opened Its New Flagship Store in Beung Keng Kong

Front look of the new flagship Starbucks store in BKK (credit: Starbucks Cambodia) Starbucks, the global coffee brand, which arrived in Cambodia for a while, finally opened the flagship store in Beung Keng Kong last week. This arrival could be also a sign of fear to all the coffee brands,… Read More