beung keng korng in

{:kh}ញ៉ាំអាហារប៊ូហ្វេជប៉ុននិងភេសជ្ជៈជាង 80 មុខនៅ Watami ក្រោមតម្លៃ $15{:}{:en}80+ Items Japanese Buffet For Less Than $15 At Watami!{:}

{:kh}អាហារប៊ូហ្វេការពិតទៅគឺសំបូរមិនខ្វះទេ តម្លៃសមរម្យក៏មាន តម្លៃរាងថ្លៃបន្ដិចក៏បាន ប៉ុន្ដែអ្វីដែលកម្រឃើញ កម្រមាននោះគឺអាហារប៊ូហ្វេបែបជប៉ុនដែលរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យទៀតមែនអត់? ប៉ុន្ដែទៅញ៉ាំនៅណាបាន? ចាំ FoodBuzz ប្រាប់!   លែងពិបាកទៀតហើយព្រោះ អ្នកអាចញ៉ាំប៊ូហ្វេម្ហូបជប៉ុនបានទៅដល់50 មុខ បូកបន្ថែមនឹងភេសជ្ជៈ 30 មុខទៀតយ៉ាងឆ្ងាញ់និងមួយចម្អែតក្នុងតម្លៃយ៉ាងសមរម្យត្រឹមតែ $14.8 ប៉ុណ្ណោះនៅភោជនីយដ្ឋាន Watami Japanese Dining រៀងរាល់ថ្ងៃច័ន្ទដល់សុក្រចាប់ពីម៉ោង 3 ល្ងាចដល់ 9 យប់។ ចង់ដឹងថាមានអីញ៉ាំខ្លះ អាចមើលបញ្ជីមុខម្ហូបនិងភេសជ្ជៈនៅខាងក្រោមបាន! ម្ហូបនិងភេសជ្ជៈសរុបជាង 80 មុខ ល្អឥតខ្ចោះតែម្ដងសម្រាប់ការជួបជុំមិត្តភក្ដិឬគ្រួសារអី! ដឹងតែឆ្អែតនិងឆ្ងាញ់មាត់គ្រប់ៗគ្នាតែម្ដង។ ទីតាំង៖ Watami Japanese Dining, Terrace Avenue ផ្សារទំនើប AEON Mall  តម្លៃ៖ $14.8 ម្នាក់ ប្រូម៉ូសិន៖ ថ្ងៃច័ន្ទដល់សុក្រ 3PM-9PM{:}{:en}Here in Phnom… Read More

{:kh}សាកភីហ្សាវែងជាងគេនៅភ្នំពេញ និង អាហាររសជាតិអ៊ីតាលីដើមពិតៗនៅ Terrazza{:}{:en}The longest pizza in Phnom Penh with the best value and authentic Italian dining at Terrazza{:}

{:kh}តើអ្នកចូលចិត្តភីហ្សា និង អាហារអ៉ីតាលីកម្រិតណាដែរ? បើចូលចិត្តខ្លាំងៗ យើងសូមណែនាំអ្នកមកកាន់ហាងអ៉ីតាលីមួយដែលឈរជើងនៅក្នុងប្លុកបឹងកេងកងនេះឯង! Terrazza គឺជាភោជនីយដ្ឋានអ៉ីតាលីដែលបើកដំណើរការប្រមាណជា 5 ឆ្នាំមកហើយ ហើយអ្វីដែលពិសេសជាងហាងម្ហូបអ៊ីតាលីផ្សេងៗទៀតនោះគឺពួកគេមានមេចុងភៅជំនាញដែលជាជនជាតិអ៉ីតាលី និង គ្រឿងផ្សំសុទ្ធតែមកពីតំបន់ដើមនៅប្រទេសអ៉ីតាលីផ្ទាល់តែម្តង។ មុខម្ហូបរបស់ Terrazza ក៏ត្រូវបានផ្លាស់ប្តូរ និង វិវត្តិជាប្រចាំផងដែរ ដូច្នោះប្រសិនបើលោកអ្នកធ្លាប់អញ្ជើញមកញុំាពីមុន ពេលនេះលោកអ្នកអាចនឹងទទួលបាននូវមុខម្ហូបថ្មីៗបន្ថែមទៀត។ សម្រាប់អាហារអ៉ីតាលី ដឹងតែមិនអាចខ្វះបាននោះទេនូវភីហ្សា! អ្វីដែលអស្ចារ្យជាងហាងដទៃគឺ Terrazza មានផ្តល់ជូននូវភីហ្សាប្រវែងមួយម៉ែត្រជាងដែលមានឈ្មោះថា Pizza Al Metro ដែលត្រូវបានដុតក្នុងឡដែលធ្វើឡើងយ៉ាងពិសេសតាមក្បួនខ្នាតអ៉ីតាលី។ Pizza Al Metro មានតម្លៃចាប់ពី $25.00 ឡើងទៅតែប៉ុណ្ណោះដែលមានដល់ទៅ 30 ចំណិត ហៅតែភីហ្សាមួយអាចញុំារហូតទៅដល់គ្នាពី 5-8 នាក់ឯណោះ។ ហើយលោកអ្នកអាចជ្រើសរើសរសជាតិបន្ថែមរហូតទៅដល់ 5 មុខដាក់ពីលើភីហ្សាតែមួយ។ ចំណេញហើយ បានឆ្ងាញ់មាត់ទៀត! ក្រៅពីភីហ្សា Terrazza ក៏មានបម្រើជូនជាអាហារអ៉ីតាលីជាច្រើនមុខទៀតដូចជា Burrata Queen គឺជាអាហារមួយមុខដែលផ្សំពីឈីសមួយប្រភេទឈ្មោះ… Read More

{:kh}បបរកង្កែបម៉ាន់ជូបើកសាខាថ្មីនៅផ្លូវព្រះមុនីវង្ស បន្ថែមមុខម្ហូបឆ្ងាញ់ៗដែលអ្នកមិនធ្លាប់ដឹង{:}{:en}Manzhu Xiang Palace opens new branch, steps up their Chinese food game{:}

{:kh}ខែឧស្សាហ៍ភ្លៀងសឹងតែរាល់ល្ងាចអញ្ចឹង គ្មានអ្វីឆ្ងាញ់ជាងបបរកង្កែបក្ដៅៗទេ ត្រូវទេប្រិយមិត្ត FoodBuzz? ដោយសារអញ្ចឹងហើយទើបថ្ងៃនេះ FoodBuzz ពាំនាំនូវដំណឺងល្អមួយមកប្រាប់សំរាប់អ្នកស្នេហាបបរកង្កែបមិនប្ដូរផ្ដាច់ទាំងឡាយ ព្រោះថាពេលនេះភោជនីយដ្ឋានម៉ាន់ជូ ដែលជាហាងបបរកង្កែបដំបូងគេនៅកម្ពុជានេះទើបតែបើកសាខាថ្មីស្រឡាងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សជិតការ៉ាសសាំង Total ដែលមិនត្រឹមតែស្រួលរក ម្ហូបរសជាតិឆ្ងាញ់ដូចមុនទេ គឺទីតាំងក៏ស្រស់ស្អាត ធំទូលាយ ស្រួលចតឡាន ម៉ូតូទៀតផង។ និយាយអំពីម្ហូបវិញ ឲតែទៅដល់គឺដឹងតែញ៉ាំហើយបបរកង្កែប ប៉ុន្ដែ FoodBuzz ចង់ណែនាំមុខម្ហូបរសជាតិឆ្ងាញ់ៗ ដែលប្រិយមិត្តមិនទាន់បានដឹង ឬ សាកនៅឡើយ អញ្ចឹងតោះមកមើលទាំងអស់គ្នា! មាន់បំពងខ្ទឹមសមួយនេះគឺដឹងតែជាប់ចិត្តតែម្ដង បំពងខ្ទឹមសឡើយឈ្ងុយហើយយកមកប្រលាក់ជាមួយកំទេចនំប្រៃ រសជាតិឡើងប្លែក ធានាថាសាកម្ដងហើយ លើកក្រោយដឹងតែចង់ញ៉ាំទៀតហ្មង! សំរាប់អ្នកដែលចូលចិត្តញ៉ាំគ្រឿ៎ងសមុទ្រវិញគឺមិនខ្វះម្ហូបត្រូវចិត្តហ្មង ដូចក្ដាមឆាម្ទេសបែបសាំងហ្គាពួរមួយមុខនេះ ហិរៗហើយក្ដាមសុទ្ធតែសាច់។ ហើយបង្ការឆាពងទាប្រៃនេះក៏ឆ្ងាញ់ដកមាត់មិនរួចដែរ សំបកបង្កាស្រួយទំពារបាន មិនបាច់ពិបាកប្រលាក់ដៃបកឡើយ គ្រាន់តែនឹកឃើញ ស្រក់ទឹកមាត់បាត់! ប្រហិតម៉ាន់ជូស្នូលបង្គារនេះក៏រំលងមិនបានដែរ រីឯគុយទាវឆាហូហ្វាន់នេះក៏ឆ្ងាញ់ម្យ៉ាង ឆាលាយបង្ការ មឹក និង បន្លែចំរុះ គឹដឹងតែត្រូវចិត្តអ្នកចូលចិត្តគ្រឿងសមុទ្រ។ ប៉ុន្ដែអត់ទាន់អស់ទេ បាយឆាគ្រឿងសមុទ្រនិងស៊ុបគ្រឿងសមុទ្រទំពាំងបារាំងនេះ មើលតែរូបក៏ដឹងថាឆ្ងាញ់។ ចុងក្រោយគេនេះគឺ មាន់ខ្វៃជូរអែម… Read More

{:kh}សាច់ឆ្អឹងជំនីដុតផុយតាមរសជាតិអាមេរិចពិតៗនៅ D2 Smokehouse{:}{:en}D2 Smokehouse: Smoked Meat Paradise{:}

{:kh}ប្រសិនបើលោកអ្នកចូលចិត្តញុំាអាហារបែបបញ្ចឹមប្រទេស ជាពិសេសអាហារដែលមានរូបមន្តដើមមកពីប្រទេសអាមេរិច មកញុំាអាហារនៅ D2 Smokehouse ពិតជាមិនខកបំណងនោះទេ។ D2 Smokehouse មាននូវរូបមន្តពិសេសក្នុងការចម្អិនសាច់ដែលចុងភៅជាម្ចាស់ហាងបានពាំនាំមកពីស្រុកកំណើតរបស់គាត់ផ្ទាល់នៅសហរដ្ឋអាមេរិច។ FoodBuzz សូមណែនាំឲ្យភ្លក្សនូវ Smoked Spare Ribs ដែលជាឆ្អឹងជំនីជ្រូកដែលត្រូវបានចម្អិនយ៉ាងសម្រិតសម្រាំងអស់រយៈពេលយ៉ាងយូរជាមួយផ្សែងក្នុងឡចម្អិនសាច់ ដើម្បីធានានូវភាពទន់ល្មើយរបស់សាច់ជ្រូក។ សូម្បីតែតុល្យភាពនៃរសជាតិប្រៃផ្អែមត្រូវបានថ្លឹងថ្លែងយ៉ាងម៉ត់ចត់ ហើយសាច់ក៏មានសភាពផុយឆ្ងាញ់សឹងតែមិនបាច់ពិបាកទំពារ។ ប្រសិនបើអ្នកមិនសូវចូលចិត្តអង្គាមឆ្អឹងដូចជាពួកយើងទេនោះ អ្នកក៏អាចញុំា Smoked Pulled Pork ជាសាច់ជ្រូកចំនិតមានរសជាតិដូចគ្នាប៉ុន្តែត្រូវបានដកចេញពីឆ្អឹង ងាយស្រួលក្នុងការញ៉ាំ ដាក់ចូលមាត់អស់មិនដឹងខ្លួន។ ក្រៅពីនេះ ពួកគេក៏មានស្លាបមាន់អាំងផ្សែងដែលហៅថា Smoked Chicken Wings ផងដែរសម្រាប់អ្នកចូលចិត្តសាច់មាន់។ ក្រោយពីអាំងផ្សែងរួច ស្លាបមាន់បំពងទាំងនោះក៏ត្រូវបានយកទៅបំពង មុនពេលចេញមកជាសាច់ដែលមានភាពទន់ល្មើយឆ្ញាញ់នៅខាងក្នុងបូកផ្សំនឹងស្បែកដ៏ស្រួយឆ្ញាញ់ជាប់មាត់នៅខាងក្រៅ។ ស្លាបមាន់បំពងនេះចម្អិនមានរសជាតិផ្អែមបន្តិច ព្រោះតម្រូវឲ្យជ្រលក់នឹងទឹកជ្រលក់ហិរៗតិចៗទៅ ធានាថានឹងផ្តល់ជូននូវរសជាតិដែលលោកអ្នកមិនដែលធ្លាប់បានញុំាពីមុនមក។ D2 Smokehouse ក៏មានលក់នូវបឺហ្គឺ និង តាកូជាច្រើនប្រភេទ លោកអ្នកអាចជ្រើសរើសបាននូវជម្រើសសាច់ជ្រូក ឬ សាច់មាន់ផងដែរ។ មួយមុខៗសុទ្ធតែចម្អិនយ៉ាងយកចិត្ត ទុកដាក់ដើម្បីធានានូវគុណភាព និង រសជាតិដែលលោកអ្នកមិនអាចទៅរកញ៉ាំបាននៅកន្លែងដទៃ។… Read More

{:kh}ជាប់ចិត្តជាមួយបាយមាន់បែបសាំងហ្គាពួររូបមន្តថ្មីនៅឯ បាយមាន់360{:}{:en}Boneless Chicken Rice with a Brand New Singaporean Recipe You Have to Try Next{:}

{:kh}សម្រាប់ប្រិយមិត្ត FoodBuzz ដែលចូលចិត្តញុំាបាយមាន់ មិនគួរមើលរំលងហាងបាយមាន់ដែលទើបតែនឹងបើកថ្មីមួយនេះនោះឡើយ! បាយមាន់360 ជាភោជនីយដ្ឋានឯកទេសខាងបាយមាន់ ដែលទើបតែដំនើរការថ្មីៗនេះ បាននាំមកនូវរូបមន្តពិសេសនៃការធ្វើបាយមាន់ដែលមេចុងភៅមាននូវទឹកស៊ីអ៊ីវពិសេស ដែលពួកគេប្រើក្នុងការចម្អិនសាច់មាន់ និង ទឹកស៊ីអ៊ីវខាប់ពិសេសដែលមិនអាចរកបាននៅកន្លែងដទៃ សម្រាប់ជ្រលក់សាច់មាន់ដើម្បីបន្ថែមនូវរសជាតិផ្អែមប្រៃតិចៗចាប់មាត់ជាប់ចិត្ត។ សម្រាប់បាយមាន់សាំងហ្គាពួរដែលជាម្ហូបប្រចាំហាងនេះ អ្នកអាចជ្រើសរើសរវាង មាន់ស្ងោរ ឬ មាន់ចៀន បានតាមតម្រូវចិត្ត ហើយអ្វីដែលពិសេសនោះគឺ សាច់មាន់សម្រាប់ម្ហូបមួយមុខនេះត្រូវបានហូតឆ្អឹងចេញ ស្រួលញ៉ាំហើយផុយឆ្ងាញ់តែម្តង។ សម្រាប់បាយវិញ ខាងចុងភៅក៏មានការផ្សំគ្រឿងមួយចំនួនដែលបង្កើនរសជាតិនិងសោភ័ណភាពអាហារមួយកម្រិតទៀត។ សាកសមបំផុតសម្រាប់អាហារពេលព្រឹកនិងអាហារថ្ងៃត្រង់។ ក្រៅពីបាយមាន់សាំងហ្គាពួរនេះ លោកអ្នកក៏អាចកុម្ម៉ងញុំានូវបាយដទៃទៀតជាច្រើនមុខដូចជា បាយស្លាបមាន់ ឬ ភ្លៅមាន់ស្ងោរ ឬ ចៀន បាយឆ្អឹងជំនីរជ្រូកចៀន បាយសាច់ជ្រូកចៀន និង បាយមាន់ Pepsi ដែលជាមុខម្ហូបថ្មី ទើបតែចេញកាលពីដើមខែមេសានេះ។ ក្រៅពីនេះ លោកអ្នកក៏អាចញុំានូវម្ហូបកុម្ម៉ងមួយចំនួនទៀតដែលផ្សំពីសាច់មាន់ គ្រឿងក្នុង និង កង្កែបផងដែរ។ ថ្មីៗនេះ ហាងបាយមាន់360 ទើបតែចេញនូវបបរខកង្កែប ដែលមានរសជាតិ ហិរ និង ប្រៃតិចៗ… Read More

{:kh}Miam៖ ភោជនីយដ្ឋានបារាំងកាត់អាស៊ីនៅទីក្រុងភ្នំពេញដែលអ្នកមិនគួរមើលរំលង{:}{:en}Miam: Authentic French Eatery with an Asian Twist You Don’t Wanna Miss{:}

{:kh}សម្រាប់ប្រិយមិត្ត FoodBuzz ដែលស្វែងរកអាហារបារាំងដែលមានរសជាតិដើមពិតៗ ហើយមានលក្ខណៈកាត់អាស៊ីតិចៗទៀតនោះ Miam គឺជាទិសដៅបន្ទាប់របស់លោកអ្នក! Miam ជាភោជនីយដ្ឋានបារាំងមួយដែលមានផ្តល់ជូននូវអាហារបារាំងជាច្រើនជម្រើស ហើយអាចបម្រើជារបៀបការញុំាបែបបារាំងទៀតផង ដែលក្នុងនោះមានការបែងចែកជាផ្នែកអាហារដំបូងដែលហៅថា Starter ផ្នែកចម្បងដែលហៅថា Main Course និង បង្អែម។ ប្រសិនបើលោកអ្នកចង់ញុំាតែផ្នែកណាមួយ លោកអ្នកក៏អាចកុម្ម៉ងញុំាបានតាមតម្រូវការផងដែរ ដោយសារមួយផ្នែកៗមាននូវអាហារខុសៗគ្នា និង ជម្រើសសាច់ជាច្រើនមុខ សុទ្ធសឹងតែបានចម្អិនដោយចុងភៅជំនាញជនជាតិបារាំងផ្ទាល់ ជាមួយនឹងអនាម័យខ្ពស់រួមទាំងរសជាតិឆ្ងាញ់។ អ្វីដែលប្លែកនៅទីនេះគឺ ការចម្អិនម្ហូបបែបបារាំងដោយប្រើប្រាស់គ្រឿងទេសបែបអាស៊ីមួយចំនួនដែលធ្វើឲ្យរស់ជាតិប្លែកជាកូនកាត់បែបបារាំងអាស៊ី។ នៅ Miam លោកអ្នកមិនត្រឹមតែទទួលបានបរិយាកាសល្អដោយសារកន្លែងអង្គុយមានភាពទូលាយនោះទេ ទីនេះក៏មានការដាំជារុក្ខជាតិតូចៗនៅមុខហាងដើម្បីលម្អទៀតផង ផ្តល់នូវអារម្មណ៍ធម្មជាតិ ស្រស់បំព្រងតែម្តង។ ចំណុចពិសេសរបស់អាហារនៅ Miam គឺអាហារគ្រប់មុខត្រូវបានចម្អិនដោយប្រើគ្រឿងទេសស្រស់ៗជាច្រើនមុខ ដែលធ្វើឲ្យអាហារមួយមុខមានលក្ខណៈខុសពីអាហារមួយមុខទៀតដាច់ដោយឡែក ប៉ុន្តែនៅតែរក្សាភាពដើមនៃរសជាតិអាហារបារាំង។ ការរៀបចំអាហារក៏មានសោភ័ណភាពខ្ពស់ អាហារឈ្ងុយគ្រាន់តែលើកមកដាក់លើតុក៏លេបទឹកមាត់ភ្លាម។ ផ្នែក Starter មាននូវមុខម្ហូបច្រើនមុខ លោកអ្នកអាចកុម្ម៉ងញុំានូវ Slow Cooked Pork Belly ដែលជាលក្ខណៈដុំសាច់ជ្រូកដែលត្រូវបានចម្អិនដោយប្រើរយៈពេលយូរ ជាមួយនឹងដុំសាច់ជ្រូកបីជាន់បំពងជាដុំ និង គ្រឿងទេសមួយចំនួនផ្សេងទៀតដូចជា… Read More

{:kh}បញ្ចុះតម្លៃ 30% ពី Marugame Udon រៀងរាល់ថ្ងៃអង្គារ{:}{:en}30% OFF From Marugame Udon Every Tuesday{:}

{:kh}ប្រិយមិត្តដែលចូលចិត្តញុំាអ៊ូដនប្រាកដជារីករាយនឹងដំណឹងមួយនេះហើយ! Marugame Udon នឹងធ្វើការបញ្ចុះតម្លៃ 30% ចំពោះមុខម្ហូបចំនួន 3 មុខដូចជា៖ នីគឹតាម៉ាបឹកាកិ, ការីអ៊ុដុង និង បាយមាន់តេរីយ៉ាគិ។ ការបញ្ចុះតម្លៃនេះមានសុពលភាពរហូតដល់ថ្ងៃទី 10 ខែ មេសាខាងមុខនេះ។ កុំខកខានឲ្យសោះណា! បានម្ហូបជប៉ុនឆ្ងាញ់ញុំាហើយ តម្លៃពិសេសទៀត។ តម្លៃ៖ នីគឹតាម៉ាបឹកាកិ៖ $4.00 សល់ត្រឹមតែ $2.80 ការី អ៊ុដុង៖ $3.20 សល់ត្រឹមតែ $2.30 បាយមាន់តេរីយ៉ាគិ៖ $4.50 សល់ត្រឹមតែ $3.20 ទីតាំង៖ មាននៅតែសាខា បឹងកេងកង ប៉ុណ្ណោះ។ ផ្ទះលេខ 189, ផ្លូវលេខ 63, បឹងកេងកង 1 | Googlemap{:}{:en}Love Udon? You must have already tasted… Read More

{:kh}Domino’s Pizza រកឃើញជើងខ្លាំងធ្វើភីហ្សាលឿនជាងគេនៅកម្ពុជា{:}{:en}Domino’s Pizza Crowns The Fastest Pizza Maker In Cambodia{:}

{:kh}បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះយ៉ាងសម្រិតសម្រាំងនៅតាមហាងទាំង ៧ សាខា រួមមកហើយនោះ Domino’s Pizza បានរកឃើញជ័យលាភីពីររូប ដែលជាជើងខ្លាំងដាច់គេ ក្នុងវគ្គផ្តាច់ព្រ័ត្ររបស់កម្មវិធី «ប្រកួតប្រជែងធ្វើភីហ្សានៅកម្ពុជា» ដែលរៀបចំឡើងនៅហាង Domino’s Pizza សាខាបឹងកេងកង កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨។ ជ័យលាភីលេខ ១ ក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ បានទៅលើបេក្ខជនឈ្មោះ ផុន សំបូរ ដែលជាជើងខ្លាំងខាងធ្វើភីហ្សាមកពីហាង Domino’s Pizza សាខាបឹងកេងកង ចំណាយរយៈពេលត្រឹមតែ ១ នាទី ៥២ វិនាទី ប៉ុណ្ណោះ ក្នុងការធ្វើភីហ្សា ៣ ប្រភេទផ្សេងពីគ្នា ដោយលោកទទួលបានពានរង្វាន់តំណាងជ័យលាភី ប្រាក់រង្វាន់ ដំណើរកំសាន្តទៅកាន់ខេត្តកោះកុង និងឱកាសក្នុងការបន្តទៅចូលរួមកម្មវិធីប្រកួតប្រជែងធ្វើភីហ្សាថ្នាក់តំបន់នៅអាស៊ីប៉ាស៊ីហ្វិក និងថ្នាក់សកលលោក ដែលនឹងធ្វើឡើងនៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។ ចំណែកឯជ័យលាភីលេខ ២ គឺបានទៅលើបេក្ខជន ណន ដារ៉ា… Read More

{:kh}ភេសជ្ជៈសុខភាពបញ្ចុះតម្លៃ 30% ពី Wink Wink{:}{:en}Drink Healthy and Get 30% OFF All Drinks at Wink Wink {:}

{:kh}តើអ្នកទាំងអស់គ្នានៅចាំ Wink Wink Herb Drink & Sweet អត់? បើចម្លើយគឺចាំ អញ្ចឹង Foodbuzz ចង់ប្រកាសថាហាងនេះមានប្រូម៉ូសិនទៀតហើយគឺបញ្ចុះតម្លៃលើភេសជ្ជៈទាំងអស់ 30% ពេញមួយខែមករានេះតែម្តង។ ប្រញាប់ឡើង ទាន់មានប្រូម៉ូសិន! ទីតាំង: #14, St. 51, បឹងកេងកង១ | Googlemap  លេខទូរស័ព្ទ: 092 766 268 ម៉ោង: 6:30AM-9:30PM តម្លៃ: ចាប់ពី 3900 រៀលទៅ{:}{:en}Do you guys still remember Wink Wink Herb Drink & Sweet? If it is a yes, then FoodBuzz… Read More

{:kh}[Feature] ទួលគោក: ឋានសួគ៌ហាងកាហ្វេទី 2 បន្ទាប់ពីបឹងកេងកង{:}{:en}[Feature] Toul Kork: The 2nd Coffee Paradise After Beoung Keng Kong{:}

{:kh}កាលពីមុន អោយតែមកម្តុំទួលគោក នាំគ្នារអូរថាអត់កន្លែងទៅ មែនអត់? xD សារភាពអោយអស់មក! តែឥលូវ អស់បារម្មណ៍ហើយ ព្រោះថា Update ខ្លាំងៗហ្មង! 😀 ហើយ FoodBuzz នឹងចម្រាញ់ហាងកាហ្វេទាំងអស់ដែលនៅទួលគោកដើម្បីអោយអ្នកទាំងអស់គ្នាកាន់តែមានភាពងាយស្រួល ! ហើយខាងក្រោមនេះជាហាងទាំង 25 ដែរនៅក្នុងប្លុក ទួលគោក! (*not based on ranking)   #1 Takefive Coffee Shop ហាងកាហ្វេប្រេន ក្នុងស្រុក ជាមួយនឹងការតុបតែងរចនា ដ៏គួរអោយទាក់ទាញ និងភេសជ្ជៈដែលមានរសជាតិប្លែកថែមទៀតផង! ទីតាំង: កែងផ្លូវសាលារៀន PUC  សែនសុខ | Googlemap  តំលៃ: $2ឡើងទៅ   #2 The Coffee Bean and Tea Leaf… Read More

{:kh}[PROMO] អុំទូកអត់ដឹងញ៉ាំអី មក Mo-Mo-Paradise មកមាន Discount{:}{:en}[PROMO] Get 20% Discount When You Make a Reservation at Mo-Mo-Paradise{:}

{:kh}ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែកប្រទីប និង អកអំបុក សំបះព្រះខែ អ្នកទាំអស់គ្នាមានគំរោងទៅណារឺអត់? បើអត់ដូច FoodBuzz ចាំ FoodBuzz នាំទៅកន្លែងបញ្ចុះតំលៃហើយ ឆ្ងាញ់ ថែមទៀតផងណា! គឺ Mo-Mo-Paradise ដែរ ជំនាញខាងផ្នែក ស៊ុប Shabu Shabu និង Sukiyaki ហើយជាពិសេសនោះ គឺសាច់ដែលមានរសជាតិឆ្ងាញ់ គុណភាពល្អ បន្លែស្រស់ រួមផ្សំនិង ទឹកជ្រលក់ ដែរកាន់តែធ្វើអោយ អាហារមួយពេល របស់អ្នកទាំងអស់គ្នា រឹតតែគួរអោយចងចាំ!   ដូច្នេះ ក្នុងថ្ងៃ 2 – 4 វិច្ឆិកា ខាងមុខនេះ Mo-Mo-Paradise មានកម្មវិធីពិសេស គឺបញ្ចុះតំលៃដល់ទៅ 20% ងាយស្រួលមែនទែន គ្រាន់តែ ខលកក់មុន នឹងទទួលបានការបញ្ចុះតំលៃតែម្តង! អុំទូកមួយឆ្នាំម្តង អត់ដាំបាយផ្ទះមួយថ្ងៃ… Read More

{:kh}[Review] មកភ្លក្សស៊ុបឆ្នាំងភ្លោះរសជាតិពីជប៉ុនពិតៗនៅ Mo-Mo-Paradise{:}{:en}[Review] Japanese Twin Hot Pot Soup at Mo-Mo-Paradise {:}

{:kh}មួយរយៈក្រោយនេះ ល្បីរឿងស៊ុបតែម្ដង ព្រោះថាខែភ្លៀងអញ្ចឹងគឺពេញនិយមណាស់ ក្ដៅៗ ហ៊ុយៗ ញ៉ាំពេលណាក៏ត្រូវ ពេលណាក៏ឆ្ងាញ់។ ដោយ FoodBuzz ដឹងថាប្រិយមិត្តចូលចិត្តស៊ុប អីចឹងហើយទើបថ្ងៃនេះពួកយើងមានហាងថ្មីមកណែនាំទីតាំងថ្មីមួយទៀតដែលមានបម្រើជាស៊ុបបែបជប៉ុនពិតៗ ថ្មីប្លែក ទាំងរសជាតិ ទាំងរបៀបញ៉ាំទៀត! Mo-Mo-Paradise គឺជាភោជនីយដ្ឋានជប៉ុនដែលមានបម្រើជាស៊ុបដល់ទៅ 3 រសជាតិប្លែកៗគ្នា ដែលមានដូចជា ស៊ុប Shabu Shabu ស៊ុប Sukiyaki និង ស៊ុប Kimchi ដែលស៊ុបនិមួយៗសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ម្យ៉ាងៗម្នាក់។ ពួកយើងបានភ្លក្សរសជាតិ ស៊ុប Shabu Shabu  និងស៊ុប Sukiyaki ដែលជារសជាតិល្បីប្រចាំហាង ហើយបើនិយាយអំពីចំនុចខុសប្លែករវាងស៊ុបពីររសជាតិនេះវិញ គឺខុសទាំងពណ៌សំបុរ ដោយស៊ុប Shabu Shabu គឺមានពណ៌ថ្លា រីឯ Sukiyaki វិញគឺមានពណ៌ខ្មៅ ខុសទាំងរបៀបញ៉ាំ (អាចមើលបាននៅរូបខាងក្រោម) ខុសទាំងទឹកជ្រលក់ទៀតផង។ សម្រាប់ Sukiyaki… Read More