Bibimbap in

ធ្លាប់តែឃើញប្រេនសាច់អាំងក្នុងរឿង ឥទ្បូវបានភ្លក្សរសជាតិផ្ទាល់មាត់ហើយ!

ចង់ញ៉ាំសាច់អាំងដូច Oppa និង Unnie នៅក្នុងរឿងម្ចាស់ព្រះអាទិត្យ (Descendants of the Sun) មែនទេ? FoodBuzz អាចប្រាប់បានថាទៅញ៉ាំនៅទីណាបាន គឺទៅ  សររ៉េ (Seorae) ភោជនីយដ្ឋានសាច់អាំងកូរ៉េដ៏ល្បីដែលបានឃើញក្នុងរឿងម្ចាស់ព្រះអាទិត្យនោះអី! តែអត់បាច់ទៅដល់ប្រទេសកូរ៉េទេ ព្រោះថាសររ៉េបានបើកសាខាដំបូងនៅប្រទេសកម្ពុជាយើងហើយស្ថិតនៅជាន់ទី 2 ផ្សារអ៊ីអនម៉លសែនសុខ។ សររ៉េ (Seorae) ជាហាងសាច់អាំងកូរ៉េដ៏ល្បី មានសាខាដល់ទៅជាង 300 នៅតាមបណ្ដាប្រទេសនានា ដូចជាប្រទេសជប៉ុន សិង្ហបុរី ហុងកុង ចិន ឥណ្ឌូនេស៊ី កាណាដា អូស្រ្ដាលី និងបានមកដល់កម្ពុជាថ្មីៗនេះហើយ។ មកដល់សររ៉េ ប្រិយមិត្តញ៉ាំសាច់អាំងដោយមិនបាច់ភ័យពីភាពឆ្ងៀមខ្លួនពេលញ៉ាំហើយទេ ព្រោះថាសររ៉េមានបំពង់ប៊ឺតផ្សែងក៏ទំនើបដោយមិនឲ្យប្រិយមិត្តពិបាកចិត្តញ៉ាំឆ្អែត ដើរផ្សារមិនបានដោយសារធុំក្លិនឆ្ងៀមពេញខ្លួន។ អ្វីដែលពិសេសទៅទៀតនោះ គឺញ៉ាំសាច់អាំងនៅទីនេះមានរបៀបញ៉ាំ របៀបអាំង សូម្បីតែជន្ទៀសអាំងសាច់ក៏មាន 2 ប្រភេទដែរ ដើម្បីរក្សារសជាតិដើមរបស់សាច់ តែកុំបារម្ភព្រោះគ្រាន់តែការកុម៉្មង់របស់ប្រិយមិត្តមកដល់តុ បុគ្គលិករបស់ហាងនឹងរៀបចំ ផ្លាសប្ដូរជន្ទៀសអាំង និងប្រាប់ពីរបៀបអាំងប្រចាំហាងឲ្យឆ្ងាញ់ជូនប្រិយមិត្តភ្លាមៗ។ ចំណែកឯទឹកជ្រលក់វិញ ប្រិយមិត្តនឹងមិនធ្លាប់ញ៉ាំនៅហាងផ្សេង ព្រោះថាជាទឹកជ្រលក់ប្រចាំហាង ហើយមានដល់ទៅ… Read More

[Feature] ចង់ដឹងថា Bonchon ហាងម្ហូបកូរ៉េមានប៉ុន្មានសាខាហើយនៅភ្នំពេញ?

អ្នកចូលចិត្តម្ហូបបែបកូរ៉េប្រហែលជាធ្លាប់ទៅញ៉ាំអីនៅ Bonchon ហើយមែនអត់? ហើយអ្វីដែលឆ្ងាញ់នៅទីនោះគឺមាន់បំពងហិរៗ បែបកូរ៉េៗ យើងហ្នឹងឯង ហើយចង់ប្រាប់ថា FoodBuzz ក៏ជាហ្វេនផ្កាប់មុននឹងមាន់បំពងដ៏ឆ្ងាញ់នេះដែរ។ មកទល់ពេលនេះ Bonchon មានទាំងអស់ចំនួន 9 សាខាហើយ អញ្ចឹងយើងមើលថានៅទីណាខ្លះ? #1 សាខាដំបូងនៅ Phnom Penh Centre #2 សាខា Bonchon បឹងកេងកង បឹងកេងកងទាំងមូល ម៉េចនឹងអាចខ្វះ Bonchon បាននោះ! បើខ្លាចរកអត់ឃើញ ចុចនៅទីនេះ #3  Bonchon ក្នុងផ្សារ Aeon Mall ទីតាំងមានផាសុកភាព គ្រាន់ថារាងតូចបន្តិច ប្រសិនបើមកគ្នាច្រើន ពិបាករកកន្លែងអង្គុយ #4 Bonchon មាត់ទន្លេ គិតមើលទៅបានញ៉ាំឆ្ញាញ់ ហើយចេញមកខាងក្រៅបានស្រូបខ្យល់អាកាសនៅមាត់ទន្លេទៀត កប់ម៉ង។ #5 Bonchon សាខា TK Avenue… Read More