big portion in

កន្លែងញ៉ាំណាខ្លះតម្លៃសមរម្យហើយច្រើនញ៉ាំឆ្អែតតឹងពោះទៀតនោះ?

កំពុងតែរកមើលកន្លែងដែលលក់របស់ញ៉ាំតម្លៃសមរម្យ ហើយច្រើនទៀតមែនអត់? ថ្ងៃនេះ FoodBuzz ចង់ប្រាប់កន្លែងញ៉ាំទាំងច្រើន និងតម្លៃសមរម្យប្រិយមិត្តទាំងអស់គ្នា។ #1 សុខមុំមីខគោបាក់ទូក ភោជនីយដ្ឋាននេះបានដំណើរការអស់រយៈពេលជាង 20 ឆ្នាំមកហើយ ហើយអាជីវកម្មនៅតែរឹងមាំដដែល។ ជាមួយនឹងជម្រើសជាច្រើនមុខ  ភ្ញៀវពេញចិត្តជាខ្លាំងជាមួយនឹងរសជាតិ និងតម្លៃ។ ញ៉ាំហើយអត់ផឹកអីមិចកើត! ភោជនីយដ្ឋាននេះក៏ផ្តល់ជូនភេសជ្ជៈជាច្រើនប្រភេទដូចជាតែទឹកកក, កាហ្វេទឹកកក, កូកាកូឡា, ទឹកដោះគោ, ទឹកសណ្តែកជាដើម។ ពេលព្រឹកឡើងដាក់ស៊ុបគាវមួយចាន ហើយល្ងាចញ៉ាំគុយទាវខគោម៉េចដែរ? ម៉ោងបើក៖ 6:30ព្រឹក – 8 យប់ ទីតាំង៖ #277B ផ្លួវ 161 (ជិតវិទ្យាល័យបាក់ទូក) | Googlemap  លេខទំនាក់ទំនង៖ 012 908 392 តម្លៃ: $ 2 – $ 3.5 #2 ផ្ទះគាវ ក្នុងពេលតែមួយ ចិត្តមួយមិនចង់ចាយច្រើន តែចិត្តមួយទៀតឃ្លានគាវ!… Read More