bingsu in

{:kh}កន្លែងញ៉ាំថ្មី! Loy Canteen ប្រជុំទៅដោយហាងអាហារថ្មី ប្លែកៗមានតែមួយគត់ក្នុងរាជធានីភ្នំពេញ{:}{:en}Brand New Canteen in Toul Kork: What Is There To Eat At Loy Canteen? {:}

{:kh}ពិបាករកអី្វញ៉ាំត្រូវគ្នាមែនទេ? ពេលត្រូវការញ៉ាំអីពិបាករើសកន្លែងមានអីញ៉ាំត្រូវគ្នា អស់បញ្ហាជាមួយនឹងឡូយកង់ទីន។ ឡូយកង់ទីនជាប្រភេទអាហារដ្ឋានថ្មីទើបនឹងបើក ដែលមានបម្រើនូវជម្រើសមុខម្ហូបជាច្រើនប្រភេទទាំងប្រភេទម្ហូប, បង្អែម, ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនមុខ។ តោះ មកមើលថាមានអ្វីខ្លះនៅអាហារដ្ឋានថ្មីនេះ។ #1 Zapver ហាងមួយនេះមានលក់នូវឆ្អឹងជំនីជ្រូករសជាតិជូរហឹរ។ Zapver ជាហាងដែលមានសាខាមកពីប្រទេសថៃ ហើយក៏ល្បីខ្លាំងដែរនៅក្នុងប្រទេសថៃ។ ឆ្អឹងជំនីជ្រូកនៅហាងនេះត្រូវបានចំអិនឡើងផុយហើយលាយជាមួយទឹកស៊ុបរសជាតិជូរហឹរប្លែក ញ៉ាំជក់មាត់ ចង់់តែញ៉ាំទៀត។ តម្លៃ៖ $4.50-$12 #2 Thai Noodle សម្រាប់អ្នកចូលចិត្តញ៉ាំគុយទាវ ឬ មីស៊ុប ហាងនេះមិនធ្វើឲ្យអ្នកខកបំណងទេ។ ជាហាងគុយទាវ មី មកពីប្រទេសថៃ ទឹកស៊ុបច្រើនជម្រើសអាចឲ្យជ្រើសរើសបាន។ មុខម្ហូបមានដូចជា៖ គុយទាវទឹកខ្មៅសាច់គោ គុយទាវទឹកខ្មៅសាច់ជ្រូក គុយទាវតុមយ៉ាំសាច់ជ្រូក គុយទាវយិនតាហ្វូ ឆ្នាំងភ្លើងស៊ុបកៅឡាក់ ឆ្នាំងភ្លើងសម្លតុមសេប និងឆ្នាំងភ្លើងស៊ុបទឹកខ្មៅ។ តម្លៃ៖ $2.5-$4.5 #3 Pronto Steak & Spaghetti ដូចឈ្មោះហាងបានប្រាប់ស្រាប់ហើយ ហាងនេះជាហាងលក់ស្ទេក និងស៉្បាហ្កេធី។… Read More

ទៅ Swensen’s ម្ដងៗធ្លាប់តែញ៉ាំការ៉េមសាន់ដេ តែឥឡូវមានការ៉េមព្រិលប៊ីងស៊ូទៀត!​

តែងតែទៅញ៉ាំការ៉េមនៅ Swensen’s មែនទេ? Swesen’s ជាការ៉េមប៊្រេនល្បីពីសហរដ្ឋអាមេរិច និងបានចូលមកជាមួយការ៉េមរាប់សិបរសជាតិមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2007។ តែថ្ងៃនេះប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលជាមួយ Swensen’s មិនខាន ព្រោះថា Swensen’s បានចេញនូវផលិតផលថ្មីរបស់ខ្លួន នោះគឺ ការ៉េមព្រិល (ប៊ីងស៊ូ)។ តើមានអ្វីពិសេសពីការ៉េមព្រិលរបស់ Swensen’s? ការ៉េមព្រិលមួយចានៗរបស់ Swensen’s ផ្សំឡើងពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដទៃទៀតជាច្រើនមុខ ដោយការរចនាពូនជាភ្នំព្រិល និងរៀបចំតុបតែងពីលើយ៉ាងស្រស់ស្អាត។ ចំណែកឯរសជាតិវិញ ប្រិយមិត្តអាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តមានដូចជាសូកូឡា តែបៃតង និងរសជាតិជាច្រើនទៀត។ គ្រាន់តែដាក់ចូលក្នុងមាត់ពីមួយម៉ាត់ទៅមួយម៉ាត់ ប្រិយមិត្តនឹងទទួលរសជាតិប្លែកៗគ្នាពីមួយស្រទាប់ទៅមួយស្រទាប់របស់ការ៉េមព្រិល Swensen’s។ មិនតែប៉ុណ្ណោះ ការ៉េមព្រិលនេះមានដល់ទៅ 3 ខ្នាត។ សម្រាប់ខ្នាតធំអាចញ៉ាំបានដល់ទៅ 4 ឬ 5នាក់ ចឹងប្រិយមិត្តអាចហៅមិត្តភក្ដិ ឬ ក្រុមគ្រួសារទៅជាមួយញ៉ាំសប្បាយទាំងអស់គ្នា។ បើទៅត្រឹមតែ 2 ឬ 3 នាក់ ប្រិយមិត្តអាចហៅត្រឹមទំហំកណ្ដាល… Read More

{:kh}បើកថ្មីភ្លាម មានប្រូម៉ូសិនភ្លែតតែម្ដងពី Sulbing ហាងទឹកកកព្រិលប្រេនល្បីពីកូរ៉េ{:}{:en}Sulbing Korean Dessert and Café Opening with Special Promotion{:}

{:kh}បង្អែមក្លាយជារបស់ញ៉ាំពេញនិយមមួយនៅពេលបច្ចុប្បន្ននេះ យើងអាចញ៉ាំពេលណាក៏បាន ជាមួយអ្នកណាក៏បាន។ ដំណឹងថ្មីសម្រាប់អ្នកចូលចិត្តញ៉ាំបង្អែមប្រ៊េនៗ ឬចូលចិត្តរកអីញ៉ាំថ្មីៗ ឥឡូវសាកមកញ៉ាំបង្អែមនៅហាងថ្មីទើបបើកមួយនេះម្តង បានសាកមុនគេហើយ ចំណេញលុយទៀត។ ហាង កាហ្វេនិងបង្អែម ស៊ូលប៊ីង (Sulbing) ដែលមានប្រភពដើមពីប្រទេសកូរ៉េ ឥឡូវបានមកដល់ប្រទេសកម្ពុជាហើយ។ Sulbing Korean Dessert Cafe ចាប់បើកដំណើរការពីថ្ងៃនេះហើយដែលមានដូចជា បង្អែមបុីងស៊ូ ( បង្អែមទឹកកកព្រិល) នំប័ុងអាំង នំប៉័ងដុត កាហ្វេ និងភេសជ្ជៈជាច្រើនទៀត។ ពិសេសជាងនេះទៅទៀត Sulbing Korean Dessert Cafe ក៏មានកម្មវិធីបញ្ចុះតម្លៃពិសេស 25% លើគ្រប់ម៉ឺនុយទាំងអស់ដែរ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី 06 ដល់ថ្ងៃទី 19 ខែសីហានេះ។ ចឹងបើមានពេលទំនេរ ឆ្លៀតទៅសាកបានកុំអោយស្តាយក្រោយណា។ ទីតាំង: ផ្លូវ 516 សង្កាត់បឹងកក់1 ខណ្ឌទួលគោក (ទល់មុខផ្សារទំនើប TK Avenue) |… Read More

{:kh}ស្ងាត់ៗ នៅសៀមរាបមានហាងបង្អែមទឹកកកឈូសដ៏ទំនងមួយកន្លែង{:}{:en}Jood3Jood: Thailand Dessert Franchise spotted in Siem Reap{:}

{:kh}ទៅដើរលេងសៀមរាប តែអាកាសធាតុក្ដៅហើយឃ្លានបង្អែមត្រជាក់ៗ តើគួរតែទៅញ៉ាំនៅណា បើអត់សូវស្គាល់សៀមរាបផង? កុំព្រួយ! ថ្ងៃនេះ FoodBuzz សូមណែនាំអ្នកមកស្គាល់នូវហាងបង្អែមមួយកន្លែងដែលល្បីឈ្មោះជាមួយនឹងបង្អែមទឹកកកឈូសហ្នឹងតែម្ដង។ ចុត 3 ចុត ជាហាងបង្អែមដែលទើបតែបើកថ្មីនៅខេត្តសៀមរាប កាលពីខែមិថុនានេះទេ។ គ្រាន់តែបើកបានកន្លះខែសោះ មានអតិថិជនគាំទ្រយ៉ាងច្រើនកោះករ។ តើមានអ្វីញ៉ាំខ្លះនៅទីនេះ? ដូចដែលបានណែនាំខាងលើ ចុត 3 ចុត មានបង្អែមទឹកកកឈូសច្រើនរសជាតិដែលអាចឲ្យអ្នកជ្រើសរើសបានដូចជា ស្រ្ដប៊ែរី សូកូឡា ផ្លែស្វាយ ផ្លែមៀន និងរសជាតិជាច្រើនទៀត។ ក្រៅពីបង្អែមទឺកកកឈូស នៅទីនេះក៏មានលក់ភេសជ្ជៈជាច្រើនប្រភេទផងដែរ កាហ្វេក៏មាន ហ្វ្រេបក៏មាន តែថៃក៏មាន និងមានភេសជ្ជៈផ្សេងៗទៀត។ ជាពិសេសទៅទៀតនោះ បើឃ្លានអាហារវិញណា អាចសាកអាហារនៅទីនេះបាន។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ហូបថៃ អ្នកអាចកុម្មង់រសជាតិបានទៀត ចង់បានហិរហិរ ចង់បានជូរ ជូរ គឺថាម៉ាឆ្ងាញ់។ ទៅដល់សៀមរាប កុំភ្លេចចូលចុត 3 ចុត សាកទាំងអស់គ្នាណា រសជាតិបែបណា ប្រាប់ FoodBuzz វិញផង។… Read More

Be.K មានលក់ទឹកកកឈូសកូរ៉េរសជាតិធុរ៉េនហើយ!

ទាន់នៅក្នុងរដូវកាលធុរ៉េន ជិះទៅណាមកណាតាមផ្លូវឃើញគេលក់ធុរ៉េនឲគ្រប់កន្លែង។ ពេលធុំក្លិនឈ្ងុយធុរ៉េនម្ដងៗ គឺដឺងតែកូរពោះគ្រូកៗតែម្ដង ហើយឃ្លានចង់ញ៉ាំគ្រប់មុខឲ្យតែមានទាក់ទងនឹងធុរ៉េនមែនទេ? បើអញ្ចឹងសាកមកភ្លក្សទឹកកកឈូសកូរ៉េរសជាតិធុរ៉េន នៅ Be.K Dessert & Coffee នេះម្ដងមើល! អូ៎ហើយមានលាយជាមួយបាបដំណើបទៀតហ្អ៎! ល្អឥតខ្ចោះតែម្ដងសម្រាប់អ្នកដែលចូលចិត្តញ៉ាំបាយដំណើបធុរ៉េន។ ប៉ុន្តែសំរាប់អ្នកដែលមិនចូលចិត្តធុរ៉េនឬ ចាញ់ក្លិនធុរ៉េនក៏មិនអីដែរ ព្រោះថានៅមានរសជាតិថ្មីមួយទៀតដែរតា៎! គឺរសជាតិស្វាយលាយជាមួយដំណើបដែលឆ្ងាញ់ម្យ៉ាងប្លែកពីគ្នា។   កុំភ្លេចទៅសាកភ្លក្សទឹកកកឈូសរសជាតិថ្មីនេះផងណា ទាន់រដូវកាលធុរ៉េនកំពុងពេញល្អ! ទីតាំង៖ Be.K Dessert & Coffee ទាំងពីរសាខា តម្លៃ៖ ចាប់ពី 8$ – 13$

5 Fancy Shaved Ice Places

Because of our current weather is super hot and we totally feel you, we’re going to recommend you 5 places in Phnom Penh where you can find Korean, Japanese and Taiwanese shaved ice that are cold and sweet and simply perfect for this weather.   #1 Noonkotsi Newly opened, this… Read More

5 កន្លែងសម្រាប់ញ៉ាំទឹកកកឈូស brand brand

ដោយសារតែអាកាសធាតុឥលូវនេះកំពុងតែក្តៅខ្លាំងហើយពួកយើងយល់ពីអ្នកទាំងអស់គ្នា ដូចនេះពួកយើងនឹងណែនាំកន្លែងសម្រាប់ញ៉ាំអីត្រជាក់ៗហើយផ្អែមដល់បេះដូង គឺកន្លែងទឹកកកឈូស brand brand បែបកូរ៉េ តៃវ៉ាន់ និង ជប៉ុន 5 កន្លែងនៅក្នុងទីក្រុងភ្នំពេញ។   #1 Noonkotsi ទើបតែបើកថ្មី ហាងនេះមានលក់ទឹកកកឈូសបែបកូរ៉េ ដែលគេហៅថា bingsu ទៅដល់ជាង 10 រសជាតិឯណោះ! កាន់តែប្រសើរសម្រាប់អ្នកដែលមិនសូវចូលចិត្តចែករំលែករបស់ញ៉ាំពួកគាត់មានលក់ទាំងកែវធំ និង កែវតូចសម្រាប់ញ៉ាំតែម្នាក់ឯងផងដែរ! ល្អទេ? ទីតាំង៖ ជាន់ទី ២ ផ្សារ AEON Mall តម្លៃ៖ ចាប់ពី 3.5$ ទ្បើងទៅ   #2 Cozy Coffee ហាងនេះក៏មានលក់ទឹកកកឈូសត្រជាក់ៗផ្អែមដល់បេះដូងដែរ ប្រភេទទឹកកកឈូសរបស់ពួកគាត់គឺបែបជប៉ុនដែលគេហៅថា Kakigori។ ហើយអ្វីដែលពិសេសនោះគឺថាពួកគាត់កំពុងតែមានការបញ្ចុះតម្លៃ 20% ដល់ចុងខែឧសភាឯណោះ។ ទីតាំង៖ ផ្ទះលេខ 20 ផ្លូវ 454… Read More

Bingsu នៅ Café Bene រឺក៏ Be.K?

ពេលដែលប្រាប់ពី Bingsu ប្រហែលជាមនុស្សមួយចំនួនមិនស្គាល់ថា Bingsu ជាអ្វីនោះទេ? តែជាក់ស្តែង Bingsu គឺជាឈ្មោះរបស់បង្អែមទឹកកកឈូសម្យ៉ាងដែលមានដើមកំណើតមកពីប្រទេសកូរ៉េ។ ហើយភាពល្បីល្បាញរបស់បង្អែមប្រភេទនេះចាប់ផ្តើមរីកសុះសាយនៅក្នុងទីក្រុងភ្នំពេញតាមរយៈហាងកាហ្វេដើមកំណើតពីប្រទេសកូរ៉េ Café Bene និងក្រោយមកគឺនៅហាងបង្អែម Be.K។   ដូច្នេះសម្រាប់អ្នកដែលធ្លាប់ទៅញុំានៅកន្លែងណាមួយក្នុងចំនោមនេះ រឺអ្នកដែលមិនធ្លាប់សោះ ពេលនេះ Foodbuzz សូមផ្តល់នៅអត្ថបទណែនាំខាងក្រោមសង្ឃឹមថាអ្នកដែលចង់ទៅភ្លក់នឹងទទួលបានពត៌មានខ្លះពីពួកយើង៖   Bingsu នៅ Café Bene Café Bene ជាហាងដំបូងបង្អស់ដែលយកបង្អែម Bingsu នេះមកប្រទេសកម្ពុជា។ រសជាតិដំបូងដែលខ្ញុំបានភ្លក់បង្អែមទឹកកកឈូសនេះ អាចនិយាយបានថាតាំងពី 3-4 ឆ្នាំមុនម្ល៉េះ។ Bingsu នៅ Café Bene មានប្រហែលប្រមាណ 5 រសជាតិសម្រាប់ជ្រើសរើស ហើយរសជាតិដែលខ្ញុំតែងតែកុម៉្មង់នោះគឺរសជាតិស្ត្របឺរី។ សម្រាប់មួយកែវធំនេះគឺអាចញុំាបានប្រហែល 4-5 នាក់ (កុំភ្លេចសុំកែវតូចៗដើម្បីចែកគ្នាស្រួលញុំាផង)។ នេះហើយទឹកកកឈូសកូរ៉េ នៅ Cafe Bene ទំនងអត់?… Read More