black chicken soup in

អត្ថប្រយោជន៍ និង ការចំអិនស៊ុបមាន់ខ្មៅដែលអ្នកមិនធ្លាប់ដឹង

ស៊ុបមាន់ខ្មៅត្រូវបានគេដឹងថាមានប្រភពដើមមកពីប្រទេសចិន ដែលជនជាតិចិននិយមបរិភោគដើម្បីជួយសម្រួលកំដៅនៅក្នុងខ្លួន ពីព្រោះប្រទេសចិនជាប្រទេសមួយដែលមានអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់អាស៊ី។ សារធាតុល្អៗនៅក្នុងស៊ុប ដែលសារពាង្គត្រូវការជាចាំបាច់ដើម្បីទប់ទល់នឹងជំងឺចាញ់អាកាសធាតុ ជំងឺផ្តាសាយនៅរដូវភ្លៀវ រដូវរងារជាដើម ហើយលទ្ធផលបានបង្ហាញថានៅក្នុងស៊ុបមាន់ខ្មៅមួយចានគឺពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ ថែមទាំងអាចរក្សាតុល្យភាពកំដៅក្នុងសរីរាង្គកាយបានល្អជៀសឆ្ងាយពីជំងឺផ្តាសាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានរកឃើញនៅក្នុងសាច់មាន់ខ្មៅត្រូវបានគេហៅថា កាណូស៊ីន “CARNOSINE“ ។ កំហាប់ខ្ពស់នៃ កាណូស៊ីន “CARNOSINE “ ត្រូវបានរកឃើញនៅក្នុងសាច់ដុំនិងនៅក្នុងខួរក្បាលរបស់មនុស្សផងដែរ។ កម្រិត កាណូស៊ីន “CARNOSINE“  ដែលមាននៅក្នុងសាច់មាន់ខ្មៅគឺមានចំនួនទ្វេដងនៃកម្រិតកាណូស៊ីន “CARNOSINE “ ក្នុងសាច់មាន់ធម្មតា។ វាត្រូវបានរកឃើញផងដែរនៅក្នុងសាច់មាន់ទួរគី។   នៅក្នុងប្រទេសចិនសាច់មាន់ខ្មៅត្រូវបានគេយកធ្វើជាម្ហូបអាហារជាញឹកញាប់ដែលរួមទាំងរម្ងាស់ជាស៊ុបរួមជាមួយឱសថដូចយិនស៊ិនផង។ ដែលក្រៅពីការការពារជំងីផ្តាសាយ រោគចាញ់អាកាសធាតុផ្សេងៗ ហើយនោះ វាត្រូវបានឱ្យដឹងដែរថាគឺជួយដល់ សួត សំពាធឈាម និងក្រពះពោះវៀនផងដែរ។ បន្ទាប់ពីអានហើយ ប្រាកដជានឹកឃ្លានដល់ស៊ុបមាន់ខ្មៅហើយមែនទេ ដូច្នេះយើងសូមណែនាំនូវស៊ុបមាន់ខ្មៅ របស់ ផាកកាហ្វេ ដែលបានរម្ងាស់ជាមួយថ្នាំចិនបុរាណដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងប្រើប្រាស់នូវគ្រឿងផ្សំមានគុណភាពដើម្បីធានានូវរសជាតិ និង សុខភាពរបស់អ្នកញ៉ាំ។   រាល់មាន់ខ្មៅទាំងអស់ដែលផាកកាហ្វេបានយកមកផលិតសម្រាប់អតិថិជន គឺទទួលទិញផ្ទាល់ពីកសិករខ្មែរដែលចិញ្ចឹមបែបលក្ខណៈគ្រួសារតាមជនបទ។ លើសពីនេះទៀតដើម្បីធានាអោយបានថាផលិតផលទាំងអស់សុទ្ធតែមានគុណភាពត្រឹមត្រូវតាមស្តង់ដារ រាល់ផលិតផលទាំងអស់សុទ្ធតែត្រូវបានធ្វើតេស៍ពិសោធន៍យ៉ាងល្អិតល្អន់។… Read More