Block 11 in

{:kh}LN Square & Pub: ប្លុកសំបូរអីញ៉ាំថ្មីសំរាប់អ្នកម្ដុំសន្ធរម៉ុក និង IFL{:}{:en}LN Square & Pub: A New Food Spot In Sonthormuk/IFL Area{:}

{:kh}សំរាប់អ្នករស់នៅម្ដុំសន្ធរម៉ុក ឬ រៀននៅ IFL ឬ RUPP គឺដឹងស្រាប់ហើយថាម្ដុំនេះមិនដែលខ្វះអ៊ីញ៉ាំទេ ចង់ញ៉ាំអីក៏មានដែរ និយាយគឺសំបូរតែម្ដង ខ្វះតែពេលសម្រាប់ញ៉ាំប៉ុណ្ណោះ។ ថ្ងៃនេះ FoodBuzz ចង់មកបន្ថែមភាពសំបូរបែបឲរឹតតែសំបូរជាងនេះទៅទៀតជាមួយនឹង LN Square & Pub ដែលជាកន្លែងញ៉ាំអីថ្មីបែបរទេះ ទៅតែមួយកន្លែង ញ៉ាំបានច្រើនមុខតែម្ដង ហើយល្ងាចៗឡើងមានការលេងតន្រ្ដីច្រៀងផ្ទាល់កំដរអារម្មណ៍ទៀតផង។ (មិនតាមលំដាប់លេខរៀង) #1 – ត្បាល់ហិរ បុកល្ហុង បុកម្កាក់ បុកពោត បុកមីសព្វមុខ ចង់ញ៉ាំអីក៏ដែរ! ហើយដូចឈ្មោះគឺថាធានាម៉ាហិរឆ្ងាញ់ជាប់ចិត្តតែម្ដង។   #2 – Madam Crepes មិនមែននំ crepe សាមញ្ញទេណា គឺនំ crepe ពណ៌ឥណ្ធនូតែម្ដង។ Topping ចង់បានជារបៀបផ្អែមៗ ដូច marshmellow, nutella ក៏បាន ឬដាក់ជាឈីស ហេមអីកមានដែរ។… Read More

{:kh}ភូមិដូង៖ អាហារដ្ឋានរទេះថ្មីនៅសន្ធរម៉ុកមានអ្វីប្លែកខ្លះ?{:}{:en}Phum Dong: New Food Carts Spot Around Sonthormuk Is Open{:}

{:kh}កាលពីឆ្នាំមុន ឃើញថាមានការចាប់អារម្មណ៏ និងពេញនិយម ជាមួយនឹងការញុំា អាហារតាមរទេះ ជាមួយមុខម្ហូបដ៏ឆ្ងាញ់ៗ ប្លែកៗ ទៅតែ មួយកន្លែងញុំា បានច្រើនមុខ។ ចំណែកឯ ដើមឆ្នាំនេះវិញ ក៏មានអាហារដា្ឋនរទេះ ដែរទើបតែបើកដំណើរការថ្មីៗនេះផងដែរ សំរាប់អ្នកនៅម្តុំសន្ធរម៉ុកប្រហែលជា ធ្លាប់ជិះកាត់ហើយ។ ដូច្នេះពួកយើង សូមណែនាំនៅ ‘The Food Village – Phum Dong/ភូមិដូង’។ ឬក៏អាច ហៅកាត់ស្រួលតែម្តង គឺ ភូមិដូងៗ យើងនេះឯង ហើយ មានដល់ទៅ ប្រមាណជា 11 រទេះ។ តែថ្ងៃនេះពួកយើងសូម បង្ហាញនៅរទេះដែលពួកគេបានដំណើរការជាមុន។ (Disclaimer: មិនតាមលំដាប់លេខរៀង)   #1 D2 Smokehouse អាហាររទេះភាគ ច្រើនមានតែម្ហូប អាស៊ី អញ្ចឹងកុំអោយពិបាកប្រកែកគ្នា អាចមកសាក D2 Smokehouse នៅ… Read More

{:kh}K63 អាហារដ្ឋានរទេះទើបបើកថ្មី៖ មានអីសាកខ្លះ?{:}{:en}K63 Food Carts: What You Can Find There{:}

{:kh}កន្លែងញ៉ាំអីថ្មីលេចមុខទៀតហើយ! លើកនេះទៅតែមួយកន្លែងញ៉ាំបានច្រើនមុខតែម្ដង ព្រោះថាមានចំនីអាហារយ៉ាងសម្បូរបែប ហើយបរិយាកាសក៏ប្លែកទៀត។ ស្គាល់ K63 អត់? K63 គឺជាទីតាំងថ្មីស្រឡាងដែលមានការលក់ចំនីអាហារចម្រុះមុខយ៉ាងច្រើនតាមរយៈរទេះ ឬគេហៅកាត់ថា “អាហារដ្ឋានរទេះ”។ និយាយទៅ មីស៊ុប បាយ គ្រឿងសមុទ្រ បង្អែម ភេសជ្ជៈអីមានគ្រប់មុខទាំងអស់! ចង់ដឹងថាមានអីញ៉ាំខ្លះ ចូលមើលតាមរូបនៅខាងក្រោមទៅដឹងហើយ!   Belly Kids Nompang Cheese នំបុ័ងឈីសពណ៌ឥន្ទនូ យឺតៗ គួរឲ្យចង់ថតរូប!   Yum Food ចង់ភ្លក្សញាំសាច់ក្ដាមនេះទេ?   បាយឆាភ្នំភ្លើង ធ្លាប់តែលឺប្រហិតភ្នំភ្លើង ឥឡូវសាកបាយឆាភ្នំភ្លើងម្ដងមើល!   គុយទាវ យិនតាហ្វ៊ូ គុយទាវ ទឹកស៊ុបពណ៌ក្រហម ប្លែកណាស់!   គ្រឿងសមុទ្រអាំង គ្រាន់តែមើលចង់ស្រក់ទឹកមាត់បាត់ហើយ!   មីគាវ ប៉ាវចិន ធាតុអាកាសត្រជាក់ៗអញ្ចឹង បើបានមួយចានដឹងតែឆ្ងាញ់មាត់ហ្មង  … Read More

{:kh}Block 11 បើកសម្ពោធជាផ្លូវការ + កន្លែងថ្មីៗដែលទើបបើកបន្ថែម{:}{:en}Block 11 Teen’s Favorite Eating Spot is Officially Open!{:}

{:kh}អត្ថបទមុន FoodBuzz អោយស្គាល់ Block 11 និងហាងមួយចំនួនដែលបានបើកលក់ហើយ (អាននៅទីនេះ) តែកន្លងមកនេះគ្រាន់ជាការបើកសាកល្បងតែប៉ុណ្ណោះ។ Block 11 នឹងធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 18 សីហាខាងមុខនេះ ដូច្នេះតោះមកមើលថាបច្ចុប្បន្នមានអីញ៉ាំខ្លះនៅទីនោះ៖   #1 ស៊ុបពើមួ សាច់មាន់អាំង សាច់ក្រក សាច់ជ្រូកអាំងជាមួយបន្លែ និង ទឹកជ្រលក់ហិរហិរមកពីប្រទេសថៃផ្ទាល់ហើយនិងបានដំណើបទៀត។ឈ្ងុយៗចឹងអត់ម៉េចបាន?   #2 មីគាវ ប៉ាវចិន ល្ងាចឡើងចេញពីរៀនបានហុតស៊ុបគាវក្តៅៗ ខ្យល់ត្រជាក់ល្មមៗ មើលគេមើលឯងមានអីមិនល្អ? ជាមួយហាងលោកម្ចាស់ប៉ាវដែរមាន ដូចជា រសជាតិស្នូលបង្គាស៊ុប អីជាដើមហ្នឹងតែម្តង។   #3 NomPao នំប៉ាវ ពណ៌ខ្មៅស្នូលសាច់ជ្រូក នំប៉ាវពណ៌បៃតងស្នូលស្លឹកតយ និងនំប៉ាវពណ៌សធម្មតាស្នូលសាច់ជ្រូកដូចគ្នានោះ ដែលមានប្រអប់វិចខ្ចប់ឡើងគួរអោយស្រលាញ់។ តំលៃត្រឹមតែ ៤០០០ រៀលនេះ ធ្លាប់តែឃើញគេបង្ហោះតាម facebook តាម instagram អីតែអត់ដឹងទៅទិញនៅណា។ ចាស!… Read More

Block 11 ទៅតែមួយកន្លែង ញ៉ាំបានច្រើនមុខ

ទៅណាមកណាម្តងៗប្រាកដជានិយាយគ្នាមិនតិចជាង ២-៣ម៉ោង ទេគ្រាន់តែរកកន្លែងញ៉ាំអីត្រូវចិត្តម្នាក់ៗនោះមិនងាយទេ។ ពួកយើងសូមណែនាំអ្នកឲ្យស្គាល់ Block 11 ដែលមានរបស់ញ៉ាំច្រើនហាង ច្រើនមុខក្នុងមួយកន្លែង។     #1 មីគាវ ប៉ាវចិន   ល្ងាចឡើងចេញពីរៀនបានហុតស៊ុបគាវក្តៅៗ ខ្យល់ត្រជាក់ល្មមៗ មើលគេមើលឯងមានអីមិនល្អ? ជាមួយហាងលោកម្ចាស់ប៉ាវ ដែរមានគាវដូចជារសជាតិស្នូលបង្គាស៊ុប ជាដើម។   #2 NomPao   នំប៉ាវ ពណ៌ខ្មៅស្នូលសាច់ជ្រូក នំប៉ាវពណ៍បៃតងស្នូលស្លឹកតយ និងនំប៉ាវពណ៍សធម្មតាស្នូលសាច់ជ្រូកដូចគ្នានោះ ដែលមានប្រអប់វិចខ្ចប់ឡើងគួរអោយស្រលាញ់ ក្នុងតំលៃត្រឹមតែ៤០០០រៀលនេះ ធ្លាប់តែឃើញគេបង្ហោះតាម facebook តាម instagram អីតែអត់ដឹងទៅទិញនៅណា ចាស! មានណាទៀតនៅ Block 11 នេះឯង។ #3 S&M Noodle   ពណ៌ក្រហមៗ មានប្រហិត មានសាច់ មានទាំងបន្លែទំនងណាស់ អាចរកបាននៅ S&M។… Read More