bobor lot in

ឆ្ងាញ់ប្លែក “បបរលតជើងជ្រូកសាច់ 4 មុខក្នុងចានតែមួយ” មុខម្ហូបថ្មីពិសេសពីផាកកាហ្វេ

បើចង់ញ៉ាំអាហារមិនមានប៊ីចេង ល្អសម្រាប់សុខភាព ច្បាស់ជាទៅផាកកាហ្វេហើយមែនទេ? ព្រោះថាផាកកាហ្វេល្បីល្បាញជាមួយមុខម្ហូបឆ្ងាញ់គ្រប់មុខដោយមិនប្រើប្រាស់ប៊ីចេងទាល់តែសោះ។ មិនតែប៉ុណ្ណោះ ផាកកាហ្វេតែងតែមានមុខម្ហូបថ្មីៗជារឿយៗ ដើម្បីតំរូវការរបស់អតិជនរបស់ខ្លួន។ តើថ្ងៃនេះមានអ្វីពិសេសពីផាកកាហ្វេ? ដោយមានការស្នើពីអតិថិជនយ៉ាងច្រើន ផាកកាហ្វេបានចេញនូវមុខម្ហូបថ្មីមួយមុខពិសេសសម្រាប់ខែកញ្ញានេះតែម្ដង នោះគឺបបរលតជើងជ្រូក និងឆុតបបរលតជើងជ្រូក។ បើតាមការបង្ហើបអោយដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេថាម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្នាជាមួយគ្រឿងទេសផ្សេងៗសម្រាប់ទឹកស៊ុបរបស់បបរលតនេះមានរសជាតិឈ្ងុយឆ្ងាញ់ មិនតែប៉ុណ្ណោះគ្រឿងផ្សំដូចជា ជើងជ្រូក, សាច់ជ្រូកចិញ្ច្រាំគឺជាជ្រូកស្រែដែលចិញ្ចឹមបែបលក្ខណៈគ្រួសារនៅខេត្តតាកែវ បាក់សៀប(ប្រហិតសាច់ជ្រូក)វិញ គឺបានផលិតឡើងប្រកបដោយអនាម័យ តាមស្តង់ខ្ពស់ ប្រហិតត្រីត្រូវបានជ្រើសរើសយកប្រហិតសាច់ត្រីលេខ១ កោសស្រស់ៗយកទៅចៀនភ្លាមៗ ដាក់ចូលរួមគ្នាជាមួយផ្កាគូរឆាយ ការ៉ុត គល់់ស្លឹកខ្ទឹមក្នុងចានតែមួយស្រោចទឹកស៊ុបក្តៅៗ ហុយៗជូនប្រិយមិត្តជាពិសេសតែម្ដង។ តោះ ចាំកាល បានញ៉ាំទាំងបបរលតជើងជ្រូកគ្មានប៊ីចេងពិសេស ទាំងកាហ្វេឈ្ងុយឆ្ងាញ់ដែលឆុងតាមបែបខ្មែរបុរាណនៅផាកកាហ្វេទៀត!