Bokor in

Starbucks បូកគោបើកថ្មី៖ មានអ្វីពិសេសខុសពីសាខាដ៏ទៃ?

សួស្តី អ្នកចូលចិត្តកាហ្វេរបស់ FoodBuzz ទាំងឡាយ! បើនិយាយពីហាងកាហ្វេបើកថ្មី តើអ្នកបានដឹងអំពីការបើកសាខាថ្មីរបស់ហាងកាហ្វេប្រេនអន្តរជាតិ Starbucks ហើយឬនៅ? Starbucks បូកគោគឺជាសាខាទី 8 របស់ប្រេនមួយនេះផ្ទាល់បន្ទាប់ពីសាខា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ផ្សារ AEON MALL , បឹងកេងកង, TK Avenue, Exchange Square, ផ្សារ Sorya Center Point, និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាគ្រប់សាខានិមួយៗរបស់ Starbucks គឺមានការរចនាខុសៗគ្នា ហើយសាខានិមួយៗគឺមានប្រវត្តិផ្សេងៗគ្នាផងដែរ។ ចំពោះសាខាថ្មីមួយនេះ ចំនុចពិសេសអាចនឹងមើលឃើញស្ដែងតែម្ដង បើសិនជាអ្នកទាំងអស់គ្នា ដើរចូលទៅ រួចក្រឡេកមើលទៅខាងស្តាំ និងខាងឆ្វេង អ្នកប្រាកដជាចាប់អារម្មណ៍នូវពណ៌ខុសគ្នារបស់សាខាមួយនេះ ខាងស្តាំគឺមានពណ៌ត្នោត និងខាងឆ្វេង ពណ៌ក្រម៉ៅប្រផេះ ប្រៀបបានទៅនឹងដំណើរការនៃការលីងគ្រាប់កាហ្វេតែម្តង! ដូចដែលចំនងជើងបានសួរ តើអ្វីទៅជាចំនុចពិសេសសំរាប់សាខាថ្មីនេះ? នោះគឺ បទពិសោធន៍កាហ្វេដែល Starbucks នឹងផ្តល់ជូននៅសាខានេះ។ តើអ្វីទៅជាបទពិសោធន៍កាហ្វេ Starbucks? ជាទូទៅយើងតែងតែចូលទៅ Starbucks… Read More