Bong Sushi in

{:kh}មានត្រឹមតែ $1 ក៏អាចញ៉ាំស៊ូស៊ីបាននៅបងស៊ូស៊ី{:}{:en}Eating Sushi on Budget: Bong Sushi Serves $1 Sushi{:}

{:kh}បើនិយាយពីអាហារជប៉ុន ដឹងតែនឹកដល់ស៊ូស៊ីមុនគេ តែញ៉ាំម្ដងៗតម្លៃក៏មិនដែលក្រោម 10$ ដែរ។ ប៉ុន្ដែថ្ងៃនេះ FoodBuzz បានដឹងនូវកន្លែងមួយដែលប្រិយមិត្តមានត្រឹមតែ $1 ក៏អាចញ៉ាំស៊ូស៊ីបាន។ បងស៊ូស៊ីជាហាងលក់ស៊ូស៊ីដ៏តូច និងថ្មីមួយស្ថិតនៅម្ដុំផ្សារកណ្ដាលក្នុងរាជធានីភ្នំពេញ។ ថ្មីត្បិតតែតូចតែក៏នៅមានកន្លែងសម្រាប់ឲ្យអតិថិជនអង្គុយបរិភោគបានដែរ។ ស៊ូស៊ីសាច់ត្រីធូណា និងសាលម៉ុង ស៊ូស៊ីពងមាន់ និងទឹកស៊ុបមីសូ ប្រិយមិត្តអាចរកបានទាំងអស់នៅទីនេះ។ តែបើចង់អង្គុយលំហែអារម្មណ៍ជាមួយសាកិ ឬស្រា ឬភេសជ្ជៈជាច្រើនទៀត ហើយក្លែមជាមួយស៊ូស៊ី ប្រិយមិត្តក៏អាចមកទីនេះបានដែរ។ មិនតែប៉ុណ្ណោះ បងស៊ីស៊ីក៏មានសេវាកម្មដឹកជញ្ជូនដែរ។ ចង់ដឹងរសជាតិ និងបរិយាកាសរបស់ហាងបងស៊ូស៊ីប្លែកបែបណា កុំភ្លេចទៅសាកទាំងអស់គ្នា! ម៉ោងបើក៖ 11:30AM – 11:00PM ទំនាក់ទំនង៖ 093 336 259/ 098 887 203 ទីតាំង៖ ផ្ទះលេខ 44 ផ្លូវ 15 សង្កាត់ផ្សារកណ្ដាលទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap {:}{:en}If… Read More