Brazilian in

[Feature] 24 កន្លែង សម្រាប់អ្នករកអីញ៉ាំនៅតំបន់ទួលគោក

#1 Dim Sum Emperor ទោះជាមានឈ្មោះតែឌីមស៊ាំ ប៉ុន្តែ Dim Sum Emperor មានលក់ម្ហូបចិនជាច្រើនមុខដែលលោកអ្នកអាចញ៉ាំជាអាហារទ្រាប់ពោះរឺជាអាហារមួយពេល។ ក្រៅពីស៊ីវម៉ៃ ហាកាវ Dim Sum Emperor មានលក់ជើងមាន់ចំហុយសៀង គុយទាវកាត់ ជ្រូកខ្វៃ មាន់ខ្វៃ ទាខ្វៃ និងម្ហូបចិនជាច្រើនបែបច្រើនយ៉ាង។ អាស័យដ្ឋាន៖ នៅក្នុង TK Avenue និងនៅក្រោយសាលាមត្តេយ្យ Zaman តំលៃ៖ ពី1.5$ ដល់ 15$ #2 Sashimi Sushi ប្រសិនបើអ្នកចូលចិត្តម្ហូបជប៉ុន Sashimi ប្រហែលជាកន្លែងសំណប់ចិត្តអ្នកដោយសារតែ Sashimi ផ្តល់ជូនអាហារជប៉ុនច្រើនប្រភេទដូចជាសាច់ត្រីឆៅ ស៊ូស៊ី សាច់ចង្កាក់អាំងជាមួយបាយ និងរ៉ាមេន។ អាស័យដ្ឋាន៖ ផ្ទះលេខ៥៥ ផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក តំលៃ៖ ពី 2$ ដល់ 15$ #3 Ocean Prime Steak House Ocean Prime ជាកន្លែងដែលអ្នកប្រាថ្នាសាច់ស្តេកនិងគ្រឿងសមុទ្រស្រស់ៗនាំចូលពីអាមេរិក។ ក្រៅពីនេះលោកអ្នកក៏អាចញ៉ាំក្ដាមយក្សដែលមានប្រភពនៅអាឡាស្កាផងដែរ។ អាស័យដ្ឋាន៖ ផ្ទះលេខ៧៤ ផ្លូវ៥៩២ ទល់មុខវិទ្យាល័យឥទ្រ្ទទេវី តំលៃ៖ ពី10$ ដល់ 150$ #4 Kami Sushi and BBQ សំរាប់អ្នកចង់ញ៉ាំទាំងស៊ូស៊ីនិងសាច់អាំងជប៉ុននោះ Kami ជាកន្លែងដែលផ្ដល់នូវម្ហូបស្រស់ៗ និងតំលៃសមរម្យ។ មិនត្រឹមតែសាច់អាំង Kami ក៏មានគ្រឿងសមុទ្រសំរាប់អាំងផងដែរ។ អាស័យដ្ឋាន៖ ផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ទល់មុខមជ្ឈមណ្ឌលទួលគោក… Read More

ប៊ូហ្វេសាច់អាំងបែបប្រេស៊ីលនៅ Samba ម្នាក់តែ 9.9$ ប៉ុណ្ណោះ

ដំណឹងល្អសំរាប់អ្នកដែលចូលចិត្តប៊ូហ្វេសាច់អាំងទៀតហើយ! ពេលនេះជាឱកាសដ៏ល្អមួយសំរាប់សាកសាច់អាំងបែបប្រេស៊ីលនៅ Samba Brazilian Steakhouse ។ ឥទ្បូវនេះអ្នកអាចញាំប៊ូហ្វេនៅ Samba បានក្នុងតំលៃតែ 9.9$ ក្នុងមួយនាក់។ ប្រូម៉ូសិននេះមាននៅសាខាទាំង២របស់ Samba និងសំរាប់តែពេលថ្ងៃត្រង់ចាប់ពីម៉ោង 11:30ដល់ម៉ោង 3 រសៀល ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រតែប៉ុណ្ណោះ។ សាខាវិមានឯករាជ្យ : 023-222-599 អាស័យដ្ឋាន :  ផ្ទះលេខ 64, ផ្លួវព្រះសីហនុ. សង្កាត់ទន្លេបាសាក់ ជិតវិមានឯករាជ្យ សាខាអេលីត: 023-880-008 / 023-880-822 អាស័យដ្ឋាន : ផ្ទះលេខ 87, ផ្លូវ 315, សង្កាត់បឹងកក់២, ខណ្ឌទួលគោក ជិតផ្សារមាន់អាំង