BROWN Midtown in

{:kh}ហ្វេនកាហ្វេ BROWN នៅម្ដុំផ្លូវ 2004 អស់បារម្ភព្រោះសាខា Midtown បើកដំណើរការហើយ!{:}{:en}BROWN Midtown-NEW top-notch café outlet with another unique design from BROWN COFFEE AND BAKERY{:}

{:kh}គ្មានអ្វីធ្វើឲ្យអារម្មណ៍ស្រឡះភ្លាមពេលទើបតែក្រោកពីគេងដូចក្លិនកាហ្វេដ៏ឈ្ងុយនោះទេ។ គ្រាន់តែឆ្លងកាត់ផ្លូវ 2004 អ្នកអាចស្រង់ក្លិនកាហ្វេដ៏ឈ្ងុយប្រហើរដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមួយរំពេច ចង់ដឹងថាជាកាហ្វេរបស់ហាងអ្វីទេ? ហាងកាហ្វេល្បីដែលជាសមិទ្ធផលរបស់កូនខ្មែរ ប្រហែលជាស្គាល់គ្រប់គ្នាហើយមែនទេ? ហាងកាហ្វេ BROWN Coffee and Bakery ទើបតែបើកសាខាថ្មីនៅឯផ្សារទំនើប Midtown ដែលទើបតែបានបើកសាកល្បងកាលពីថ្ងៃទី 28 មីនា​ ឆ្នាំ 2019 ថ្មីៗនេះ។ កាន់តែមានភាពងាយស្រួលសម្រាប់ហ្វេនៗកាហ្វេ BROWN ហើយនេះ! ដឹងស្រាប់ហើយថាបុគ្គលិករបស់ហាងកាហ្វេនេះតែងតែរួសរាយរាក់ទាក់ អ៊ឹចឹងកុំភ្ញាក់ផ្អើលណា បើដើរចូលសាខាថ្មីនេះ ប្រិយមិត្តត្រូវបានរាក់ទាក់យ៉ាងកក់ក្ដៅទាំងព្រឹកនោះ។ អ្វីដែលថ្មីប្លែកសម្រាប់សាខានេះ អ្នកគួរតែចាប់អារម្មណ៍នឹងការរៀបចំថ្មីពិសេសមួយនៅផ្នែកខាងក្រោយខោនធ័រកាហ្វេដែលត្រូវបាន រៀបចំយកលំនាំតាមចំការកាហ្វេនៅតាមជម្រាលភ្នំ ដែលមានចំនួន ១២០០០ ថ្នាក់ ហើយបើពន្លាតប្រវែងជម្រាលភ្នំទាំងនេះដាក់តគ្នាវិញនោះ វាមានប្រវែងដល់់ទៅ ២១ Km។ ចំណែកឯផ្នែកជាន់ខាងលើ មានការរៀបចំដេគ័រជាពន្លកដើមកាហ្វេតូចៗនៅជាប់ជញ្ជាំងដ៏ប្លែកភ្នែកផងដែរ។ អ្នកណាក៏ដឹងថា BROWN ល្បីនឹងកាហ្វេឆ្ងាញ់ប្រចាំប្រទេសកម្ពុជា តែរសជាតិអាហារ និងនំនៅទីនេះក៏ឆ្ងាញ់ពិសេសដែរ ដែលក្នុងម៉ឺនុយមាន 3 ប្រភេទសម្រាប់ឲ្យជ្រើសរើសដូចជា សាំងវ៉ិច ផាស្ដា និងសាឡាដ… Read More