Brown Sugar Drink in

18+ Countries Later, The Alley Has Officially Landed in Cambodia

If you’re as bubble tea enthusiastic as we are, then you might already recognize this deer logo. It’s The Alley, and it’s finally and officially in Cambodia! After taking the world by storm with their very Instagrammable drinks and expanding stores to 18+ countries worldwide such as France, USA, Canada,… Read More

មាននៅជាង 18 ប្រទេស ប្រ៊េនតែគុជល្បី The Alley បើកសាខាជាផ្លូវការដំបូងនៅភ្នំពេញហើយ

ក្រឡែកមួយឆ្វាច់ឃើញឡូហ្កូររូបក្ដាន់នេះ ប្រិយមិត្តស្គាល់បាត់ទៅហើយថាជា The Alley ដែលជាប្រ៊េនតែគុជដ៏ល្បីល្បាញចេញពីតៃវ៉ាន់និងមានសាខានៅជាង 18 ប្រទេសពាសពេញពិភពលោក ដូចជាបារាំង អាមេរិក  កាណាដា អូស្រ្ដាលី ញូវហ្សែលែន ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម ហ្វីលីពីន ចិន និងជាច្រើនទៀត។ ដោយសារតែភាពល្បីល្បាញ និងពេញនិយម ទើប The Alley ពង្រីកសាខាបានយ៉ាងច្រើនក្នុងរយៈពេលយ៉ាងឆាប់រហ័ស ហើយស្របពេលនោះដែរក៏មានការក្លែងបន្លំបើកហាងមិនស្របច្បាប់ជាច្រើន ដូច្នេះហើយចង់បញ្ចាក់ថានេះគឺជាសាខាពិតប្រាកដនៅកម្ពុជារបស់ The Alley ដែលមាននៅលើផែនទីផ្លូវការដែលប្រិយមិត្តអាចចូលមើលបាន។ និយាយពីការពេញនិយមដូច្នេះ ឆ្ងល់អត់ថាហេតុអ្វីបានជា The Alley ទទួលបានការគាំទ្រទូទាំងពិភពលោកយ៉ាងនេះ? នោះក៏ដោយសារទីមួយគឺភេសជ្ជៈ The Alley គ្រប់ៗកែវគឺសុទ្ធតែមានរូបសម្រស់យ៉ាងទាក់ភ្នែក ដែលធ្វើឲ្យអ្នកញ៉ាំតែងតែចង់ថតបង្ហោះ និងចែករំលែកតៗគ្នា ប៉ុន្ដែអ្វីដែលរឹតតែសំខាន់នោះ គឺគុណភាព និងរសជាតិដែលមិនអាចប្រៀបបាន។ ដើម្បីរក្សាគុណភាព និងរសជាតិ The Alley ផលិតស្ករអំពៅប្រើប្រាស់អំពៅមានគុណភាពដោយខ្លួនឯង រីឯស្លឹកតែក៏ត្រូវឆ្លងកាត់ការរើស និងសម្ងួតយ៉ាងសម្រិតសម្រាំង… Read More