Brown Sugar Drinks in

ម្ហូបអាហារដែលរីកសុះសាយលើសលប់ពេញឆ្នាំ 2018

កាលពីឆ្នាំមុនពួកយើងបានចុះផ្សាយអត្ថបទអំពីម្ហូបអាហារនិងកន្លែងញ៉ាំអីដែលពេញនិយមជ្រុលក្នុងឆ្នាំ 2017 ដែលលោកអ្នកអាចអានបាននៅទីនេះ។ អញ្ចឹងឆ្នាំនេះពួកយើងក៏បានរៀបចំបញ្ជីសំរាប់ម្ហូបអាហារដែលពេញនិយមជ្រុលក្នុងឆ្នាំ 2018 នេះដូចគ្នា  #6 – ភេសជ្ជៈ Brown Sugar  ក្នុងឆ្នាំ 2018 នេះ ប្រភេទភេសជ្ជៈដែលពេញនិយមជាងគេគឺប្រាកដជាភេសជ្ជៈស្ករត្នោត ដែលហាងកាហ្វេនិងតែណាក៏មានបញ្ចេញភេសជ្ជៈបែបនេះដែរ។  #5 – នំពងមាន់ នំពងមាន់នេះមកដល់កម្ពុជាដំបូងកាលពីចុងឆ្នាំ 2017 ហើយក៏បានរីកសុះសាយហើយចេញជាបី បួនប្រ៊េនផងដែរ ប៉ុន្ដែមិនទាន់បានអីផង ដូចជាស្ងាត់បន្ដិចៗវិញទៅហើយ។  #4 – ដំណាប់អំពិល នឹកឃើញដល់អ្វីមួយដែលបានសាបហើយដែរអត់? ដូចជាស្លាបមាន់ប្រលាក់ 7-8 រសជាតិ ដំណាប់អំពិលនេះក៏ដូចគ្នាដែរ។  #3 – ចេកអាំងដូង ឃើញគេល្បីផ្លូកទឹកផ្លូកដី សុទ្ធតែត្រូវកក់ហើយតំរង់ជួរចាំទៀតផង។ #2- មីហឹរ ឆ្នាំមុនលេខមួយ ឆ្នាំនេះធ្លាក់ត្រឹមលេខពីរព្រោះត្រូវបានសាបរលាបខ្លះៗ។  #1 – ម្ទេស….ស្អីក៏ត្រូវតែហឹរ  ម្ហូបហិរឆ្ងាញ់ដឹងតែឆ្ងាញ់ហើយ….ប៉ុន្ដែពួកយើងអត់យល់សោះថាមូលហេតុអ្វីបានត្រូវដាក់ម្ទេសក្នុងម្ហូបស្ទើរតែគ្រប់មុខអញ្ចឹង? ម្ហូបដែលអត់ត្រូវញ៉ាំហឹរ ក៏ដាក់ម្ទេស។ រង់ចាំមើលនឹងមានអ្វីទៀត!

ភេសជ្ជៈស្ករត្នោតពេញនិយមក្នុងឆ្នាំ 2018 រកទិញនៅណាបានញ៉ាំ?

ពាក់កណ្តាលឆ្នាំ2018នេះ ភេសជ្ជៈស្ករត្នោតស្រាប់តែចាប់ផ្ដើមពេញនិយមទាំងអន្តរជាតិ និងក្នុងកម្ពុជាដោយសារតែរសជាតិផ្អែមមុតខុសពីស្ករស មិនតែប៉ុណ្ណោះមើលទៅប្លែកគួរអោយចាប់អារម្មណ៍។ អញ្ចឹងអ្វីទៅជាភេសជ្ជៈស្ករត្នោត? នៅក្នុងប្រទេសកម្ពុជាយើង ស្ករត្នោតអាចសំដៅទៅលើរឿងពីរយ៉ាង: “ស្ករធ្វើពីផ្លែត្នោត“: ដោយសារតែវាមានពណ៌ត្នោតពីធម្មជាតិ​ ចឹងបានគេហៅកាត់ថា ស្ករត្នោត។ តែហាងកាហ្វេខ្លះមិនប្រើផ្លែត្នោតទេ។ “ស្ករត្នោត” ខ្លះ វាអាចសំដៅទៅលើស្ករសផ្សំជាមួយនឹងទឹកសេរ៉ូពណ៌ត្នោតបង្កើតជាពណ៌ត្នោតដូចស្ករត្នោតធម្មជាតិ។ យ៉ាងណាក៏ដោយ ទាំងពីរនេះហ្នឹងគឺមានប្រជាប្រិយភាពខ្លាំងដូចគ្នា។ ដូច្នេះហើយ FoodBuzz នឹងរៀបរាប់ហាងកាហ្វេចំនួន 6 ដែលមានលក់ភេសជ្ជៈស្ករត្នោតនេះ។ #1 Brown Coffee and Bakery Brown Coffee បានបម្រើជូនភេសជ្ជៈស្ករត្នោតយូរគួរសមហើយ។ រហូតមកដល់ពេលនេះ Brown Coffee ផ្តល់ជូនភេសជ្ជៈស្ករត្នោតចំនួន 6 ប្រភេទគឺ “Brown Frappe”, “Brown Ice Latte”, “Palm Cappuccino”, “Palm & Cookies”, “Palm Espresso” និង “Palm… Read More