bubble tea shop in siem reap in

{:kh}ទៅដើរលេងសៀមរាប ចង់ញ៉ាំតែគុជ ទៅញ៉ាំណាឆ្ងាញ់? {:}{:en}Where to Get Your Milk Tea Fix in The City of Angkor?{:}

{:kh}សៀមរាបភ្នំពេញវិលវិញមិនឆ្ងាយ មួយឆ្នាំៗឡើងចុះសៀមរាបស្ទើរតែរាប់ភ្លេច ប្រិយមិត្ត FoodBuzz ណាខ្លះអញ្ចឹងដែរ? ប៉ុន្តែបញ្ហាមួយពេលទៅដល់ខេត្តសៀមរាប គឺតែងតែអាកាសធាតុក្ដៅខ្លាំង ហួតហែង ហើយឲ្យតែពេលក្ដៅអញ្ចឹង គឺតែងតែនឹកឃើញចង់ផឹករបស់ផ្អែមៗត្រជាក់ៗដូចតែគុជអីហ្នឹងហ្មង ហើយបើដូចអ្នកសរសរអត្ថបទនេះផ្ទាល់គឹថាអត់មួយថ្ងៃមិនបានទេ ដូច្នេះទោះជាទៅដល់សៀមរាបក៏ត្រូវតែតាមស្កាត់រកឲ្យបានមួយកែវដែរ។ អ៊ីចឹងហើយបានខាង FoodBuzz ក៏ខំទៅស្កាត់សង្ងំភ្លក្សតែគុជប្រ៊េនថ្មីដែលទើបតែបើកនៅក្រុងអង្គរខេត្តសៀមរាប ដែលទទួលការគាំទ្រពីភ្ញៀវទេសចរណ៍ និងអ្នករស់នៅខេត្តសៀមរាបស្រាប់យ៉ាងច្រើន ដោយរសជាតិតែក៏ឆ្ងាញ់ តម្លៃសមរម្យ ទីតាំងស្អាតធំទូលាយហើយស្រួលរកទៀត! រកណាបាន? រសជាតិតែ 4 ប្រភេទដែលយើងភ្លក្សក្នុងនោះមាន 3 ជាភេសជ្ជៈ signature ប្រចាំហាង ប្រភេទ Brown Sugar Deerioca តែគុជលាយជាមួយស្ករត្នោតដែលកំពុងតែពេញនិយមបំផុត។ សំរាប់អ្នកដែលចង់ភ្លក្សរសជាតិដើមគឺ Brown Sugar Deerioca & Fresh Milk គឺស្ករត្នោតឆុងជាមួយទឹកដោះស្រស់ ឈ្ងុយប្រហើរ បឺតមួយក្អឹកៗជាប់ជាមួយនឹងគុជដ៏ស្វិតហើយទន់ល្មើយ ធានាថាជាប់ចិត្តពិតៗតែម្ដង។ ប៉ុន្ដែប្រិយមិត្តក៏អាចភ្លក្សជាបែបតែបៃតងនិងតែកាកាវដូចគ្នា ដែលមានលាយជាមួយនឹងស្ករត្នោតដូចគ្នាគឺ Brown Sugar Deerioca &… Read More