Cafe and Bistro in

After-Work Chill Out: Unlimited Fried Chicken Wings and Free Flow of Beers at Wings&BeersKH

Who can resist chicken and beer combo? Ever drooling over hot crunchy fried chicken wing with cold icy beer while chilling out with friends but on tight budget? Then, Wings&BeersKH probably is the best choice for you! Wings&BeersKH is a fast food restaurant that serves chicken wings with wide selection… Read More

រសជាតិស្លាបមាន់បំពងដល់ទៅ 10 ហើយញ៉ាំស្រាបៀរគ្មានដែនកំណត់ទៀត រកណាបាន!

មើលរឿងភាគបណ្តើរឃ្លានមាន់បំពងបណ្តើរមែនទេ? ដាច់លុយប៉ុន្តែចង់ញ៉ាំរបស់ឆ្ងាញ់ហើយច្រើនមែនទេ? ចង់ជុំមិត្តផឹកស្រាបៀរតែមិនចង់ចំណាយច្រើនមែនទេ? អស់បារម្ភ ពេលនេះ Wings&BeersKH ប្រាកដជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក! Wings&BeersKH ជាភោជនីយដ្ឋានដែលមានលក្ខណៈបែបសាមញ្ញមានលក់ស្លាបមាន់បំពងជាមួយនឹងជម្រើសរសជាតិយ៉ាងច្រើនតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្ត ព្រមទាំងស្រាបៀរជាច្រើនម៉ាកពីប្រទេសផ្សេងៗក្នុងតម្លៃសមរម្យដែលមានទីតាំងស្ថិតនៅម្តុំផ្សារទួលទំពូង។ ដូចដែលបានរៀបរាប់ខាងលើ អ្វីដែលពិសេសពីកន្លែងនេះគឺអ្នកអាចជ្រើសរើសស្លាបមាន់បំពងរបស់អ្នកជាមួយរសជាតិណាក៏បានក្នុងចំណោមជម្រើសរសជាតិទាំង 10 ប្រភេទប្រចាំហាងនេះ ដែលរួមមាន Classic Chicken, Honey Mustard, KohKong Red, KohKong Green, Honey BBQ, Sesame Teriyaki, Spicy Siriracha, Black Pepper និង Mushroom។ បញ្ជាក់: ឈុតទាំងនេះមានរួមជាមួយបាយនឹងនំបង្គារបំពង។ ចំពោះប្រិយមិត្តដែលចង់សាកម្ហូបបន្ថែមពីលើស្លាបមាន់ទៀតនោះ Wings&BeersKH ក៏មាន Appetizer និង Snack  ព្រមទាំង salad ជាច្រើនប្រភេទទៀតផងដែរ។ អូ! តិចច្រលំថាមានតែស្លាបមាន់ ពួកគេក៏មានម្ហូបប្រចាំហាងមួយចំនួនទៀតដូចជា បង្គាបំពង មឹកបំពង ត្រីបំពង… Read More