Cafe Klaing in

Get Your Daily Dose of Coffee While Walking through Cambodia’s Currency Since Pre-Angkorian Era

A few weeks back then, we have seen a trending article about SoSoRo Museum being the only museum that exhibits historical currency during the Funan legacy up until nowadays. Today we would like to mention a café on the right side of the museum so that you can obtain your… Read More

ក្រេបរសជាតិ “កាហ្វេខ្លាំង” បណ្ដើរ ទស្សនារូបិយវត្ថុតាំងពីសម័យមុនអង្គរបណ្ដើរ មានអ្វីមិនល្អ!

ប្រមាណប៉ុន្មានសប្តាហ៍មុន អេតមីនបានឃើញអត្ថបទមួយផ្សព្វផ្សាយអំពីសារមន្ទីរព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ជាសារមន្ទីរតែមួយគត់ដែលបង្ហាញពីប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ច រូបិយវត្ថុ និង រូបិយប័ណ្ណក្នុងកំឡុងពេលសម័យហ្វូណនរហូតមកទល់សព្វថ្ងៃ។ អញ្ចឹងបើជ្រុលជាមកសារមន្ទីរ កុំភ្លេចងាកមើលខាងស្តាំដៃនៃសារមន្ទីរ ដើម្បីទទួលបាននូវរសជាតិកាហ្វេប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាហើយយកកម្លាំងដើរទស្សនាជាមួយការបង្ហាញរបស់សារមន្ទីរ។ ហាងកាហ្វេរបស់សារមន្ទីរផ្ទាល់ត្រូវបានដាក់ឈ្មោះថា​ “កាហ្វេខ្លាំង” ដោយបង្កប់នូវអត្ថន័យលាក់កំបាំងមួយចំនួននៅពីក្រោយការដាក់ឈ្មោះនេះ។ ហេតុផលដំបូងគឺការចង់បង្ហាញពីភាពខ្លាំងរបស់កាហ្វេ។ ឧទាហរណ៍ជាក់ស្ដែងគឺកាហ្វេ Iced Latte មួយកែវប្រើ espresso រហូតដល់ទៅ 3 shots បើយោងតាមខាងហាងផ្ទាល់។ លើសពីនេះទៀតដូចដែលបានបញ្ជាក់ដោយលោក P. ដែលជាអ្នកចូលចិត្តផឹកកាហ្វេផ្ទាល់ បានផ្តល់នូវមតិថា កាហ្វេស.ស.រ នេះមានរសជាតិដឹតខ្លាំងជាងកន្លែងផ្សេងៗដែលគាត់ធ្លាប់សាកល្បងជាមួយនឹងក្លិនឈ្ងុយឈ្ងប់នៅក្នុងតម្លៃសមរម្យ។ ក្រៅពីហេតុផលដែលបានលើកឡើង គ្រាប់កាហ្វេរបស់ពួកគេក៏ត្រូវបាននាំចូលពីប្រទេសល្បីៗ ចំនួន 5 ដែលធានានូវការផ្ដល់ថាមពលទាំងកម្លាំងកាយ និងកម្លាំងស្មារតី។ បន្ទាប់ពីការធ្វើតេស្ដ Café Latte និង Green Tea Frappe ដ៏ពេញនិយមរបស់គេរួចមក ពួកយើងក៏បានសាកនូវភេសជ្ជៈគួរឲ្យស្រឡាញ់ និងចម្រុះពណ៌ផ្សេងៗទៀតផងដែរដូចជា៖ – Blue Ocean៖ សាកស្រមៃរសជាតិនៃ Blue Margarita… Read More