Cafe Monivong in

{:kh}ចង់ដឹងថាកន្លែងណាមាន Gin ដ៏ឆ្ងាញ់បំផុតក្នុងរាជធានីភ្នំពេញទេ?{:}{:en}The Only Place in Phnom Penh to Get the Best Gins from 6 Different Places{:}

{:kh}គ្រឿងផ្សំរបស់ស្រាក្រឡុកដ៏សំខាន់គឺ Gin ដែលជាភេសជ្ជៈស្រវឹងមួយប្រភេទត្រូវបានចំរាញ់ចេញពីរុក្ខជាតិមួយចំនួនបង្កើតជារសជាតិជាច្រើនប្រភេទ។ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពី Gin ក្រុមការងារ FoodBuzz បានចូលរួមក្នុងកម្មវិធី “Gin World Tour” កាលពីថ្ងៃ 29 ខែមីនាកន្លងទៅនេះ។ កម្មវិធី The Gin World Tour ត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់រប​ស់កម្ពុជា Raffles Hotel Le Royal ដែលជាកម្មវិធីដំបូងបង្អស់បើកឱកាសណែនាំ Gin ពីរាជាណាចក្រកម្ពុជា ក៏ដូចជាពីប្រទេសអូស្រ្ដាលី បារាំង អាឡឺមង់ និងចក្រភពអង់គ្លេស ហើយពួកយើងក៏បានជួបអ្នកជំនាញឯកទេសខាងក្រឡុកស្រាផងដែរ។ កម្មវិធី “Gin World Tour” ប្រព្រឹត្តឡើងនៅក្នុងភោជនីយដ្ឋាន Café Monivong និងការបង្ហាញស្រាក្រឡុកផ្សំពី gin ចំនួន 12 ប្រភេទដែលប្រភេទនីមួយៗជាតំណាងតំបន់របស់ខ្លួន។ ពួកយើងបានសាកបីទៅបួនប្រភេទដែរ (ក្នុងនាមជាអ្នកចូលរួម) ហើយក៏ចង់ប្រាប់ប្រិយមិត្តពីរសជាតិឆ្ងាញ់អស្ចារ្យរបស់ស្រាក្រឡុកទាំងនោះ។ មកចាប់ផ្ដើមជាមួយប្រភេទស្រាក្រឡុកដំបូងដែលមានឈ្មោះថា Asian Trade… Read More