cafe & restaurant in

{:kh}លែងខ្លាចអត់កាហ្វេញ៉ាំព្រឹកព្រលឹមពេក ឬយប់ជ្រៅហើយពេលនេះ{:}{:en}24 Hours Cafes That You Can Fancy at Dusk or Dawn{:}

{:kh}អ្នកញៀនកាហ្វេពិតប្រាកដជាយល់អារម្មណ៍ឃ្លានកាហ្វេសឹងគ្រប់ពេលវេលា សូម្បីតែពេលព្រឹកព្រហាម ឬយប់ជ្រៅក៏ដោយ។ តែឥឡូវលែងខ្វល់រឿងហាងបិទ ឬមិនទាន់បើកទៀតហើយ ព្រោះក្នុងភ្នំពេញសព្វថ្ងៃនេះ មានហាងកាហ្វេមួយចំនួនបើករហូតដល់ទៅ 24 ម៉ោងឯណោះ។ ដូច្នេះអ្នកអាចធ្វើការងារ ឬសិក្សាជាមួយកាហ្វេរបស់អ្នកក្នុងពេលណាក៏បាន។ (គិតពីសុខភាពផងណា!) #1 កាហ្វេប្រ៊ីដ​ 24 ម៉ោង កាហ្វេប្រ៊ីដ​ 24 ម៉ោង គឺជាហាងកាហ្វេមួយដែលបម្រើលោកអ្នកដល់ទៅ 24 ម៉ោងក្នុងមួយថ្ងៃ។ មិនថាអ្នកត្រូវការកន្លែងស្ងប់ស្ងាត់បន្ទាប់ពីការសប្បាយនៅពេលយប់ ឬអ្នកកំពុងត្រូវការកាហ្វេដើម្បីជួយបង្កើនស្មារតីនោះទេ ហាងនេះអាចផ្តល់ជូនអ្នកបាន។ ហាងនេះមានបម្រើនូវកាហ្វេជាច្រើនប្រភេទដូចជា Americano, Espresso, Latte, Mocha … ល។ ប្រភេទនិមួយៗ ផ្តល់ឱ្យអ្នកនូវរសជាតិខុសៗគ្នា ប៉ុន្តែសុទ្ធសឹងតែឆ្ងាញ់ទាំងអស់ និងគួរអោយចាប់អារម្មណ៍។ តម្លៃ៖ $1.6 ទៅ $3.2 ម៉ោង៖ 24 ម៉ោងជារៀងរាល់ថ្ងៃ ទីកន្លែង៖ វិថីព្រះត្រសក់ផ្អែម (63) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ |… Read More

Special 15% discount on all foods and snacks from Café Inn Cambodia

Looking for a cozy space to do your assignment while chilling out with friends? Craving for warm food to complement with nice icy cold coffee? Café Inn surely gonna be your best choice! This coffee shop just started their business recently but they offer all the facilitation you looking for… Read More

ញ៉ាំអាហារបានប្រូម៉ូសិនពិសេសពីហាងកាហ្វេ​ Cafe Inn Cambodia

កំពុងរកកន្លែងធ្វើ Assignment ជុំគ្នាជាមួយមិត្តភក្តិមែនទេ? មិនចង់អង្គុយធ្វើការផឹកកាហ្វេទាំងពោះទទេរត្រូវអត់? Cafe Inn ប្រាកដជាជម្រើសដ៏ល្អបំផុតរបស់អ្នក! ហាងកាហ្វេនេះទើបតែចាប់ផ្តើមអាជីវកម្មរបស់ពួកគេនៅចុងខែកញ្ញា ប៉ុន្តែពួកគេផ្តល់ជូននូវភាពងាយស្រួលទាំងអស់ដែលអ្នកកំពុងស្វែងរក អ៊ិនធឺរណិតឆាប់រហ័សទាន់ចិត្ត ភ្លេងកំដរអារម្មណ៍យ៉ាងរណ្តំ និងកន្លែងថតរូបស្អាតៗទុក update ក្នុង Facebook និង Instagram! តើមានអ្វីពិសេសនៅចុងខែតុលានេះ? ពួកគេមានការផ្តល់ជូននូវការបញ្ចុះតម្លៃ 15% ពេញមួយថ្ងៃលើម្ហូបអាហារទាំងអស់រួមមាន អាហារពេលព្រឹក អាហារថ្ងៃត្រង់ និង អាហារសម្រន់នានា។ ការផ្តល់ជូនពិសេសនេះមានសុពលភាពចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 31 ខែតុលា! តោះបបួលមិត្តភក្តិរបស់អ្នកទៅផឺកកាហ្វេ និង ញ៉ាំអាហារយកប្រូម៉ូសិនជាមួយគ្នា! ទីតាំង៖ ផ្ទះលេខ 54 ផ្លូវលេខ 313 សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap  ម៉ោងបើកដំណើរការ៖ 7:00AM – 7:00PM

Barista’s Choice of Drink Special Offer from Brown Café

Brown Café has proudly announced their barista’s two significant drinks, Caffe Latte and Mocha Chip Creme. At the same time, Brown Barista has a special offer on the two significant drinks. Purchasing one of these two drinks, you will get a free upsize from Brown Café. This offer starts from… Read More

តម្លើងទំហំភេសជ្ជៈហ្វ្រីពី BROWN Cafe

Brown Café បានណែនាំនូវភេសជ្ជៈពីរមុខ Mocha Chip Creme និង Caffe Latte ដែលជាភេសជ្ជៈចំណូលចិត្តរបស់  barista ប្រចាំហាងកាហ្វេ BROWN។ ព្រមគ្នានោះដែរ Brown Café ក៏មានប្រូម៉ូសិនសម្រាប់ភេសជ្ជៈទាំងពីរមុខ។ គ្រាន់តែជាវភេសជ្ជៈ Mocha Chip Creame ឬ Caffe Latte ប្រិយមិត្តនឹងទទួលបានការតម្លើងទំហំកែវភ្លាមៗ។ ការផ្តល់ជូននេះមានរយៈពេល 7 ថ្ងៃចាប់ពីថ្ងៃទី 22 ដល់ ថ្ងៃទី 28 ខែតុលានេះ។ ប្រិយមិត្តអាចស្វែងរកការផ្តល់ជូននេះនៅគ្រប់សាខារបស់ Brown Café ទាំងអស់ក្នុងរាជធានីភ្នំពេញ និង Brown Café សៀមរាប លើកលែងតែ Brown Café សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លក្ខខណ្ឌ៖ គ្រាន់តែថតរូបភេសជ្ជៈ រួចផុសនៅលើ Facebook ឬ… Read More

Woody Cafe and Salad Bar: the First Shibuya Toast in Phnom Penh

Savory honey french toast, dribbled with whatever your heart desire – chocolate, fruit, sorbet, pocky stick, candy or toppling with ice cream with your favorite flavor. Does it awake your inner enthusiastic yet? You probably have to take a flight to Tokyo for this amazing dish. But no longer worry,… Read More

ម៉ោះ សាក Shibuya Toast នំប៉័ងថូសល្បីរបស់ជប៉ុនមកដល់កម្ពុជាហើយនៅ Woody Cafe and Salad Bar

Shibuya Toast គឺជានំប៉័ងថូសល្បីនៅប្រទេសជប៉ុនដែលមានរសជាតិផ្អែមឆ្ងាញ់ផ្បំជាមួយទឹកឃ្មុំ និងបន្ថែមរសជាតិតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តដូចជាសូកូឡា ផ្លែឈើ នំ Pocky ស្ករគ្រាប់ និងការ៉េមជាដើម។ ចាប់អារម្មណ៍តិចៗនៅ? ទាល់តែទៅដល់ជប៉ុនណា បានបានញ៉ាំ តែឥឡូវជិះត្រឹមផ្លូវត្រសក់ផ្អែមបានញ៉ាំហើយ។ ថ្ងៃនេះ FoodBuzz នឹងណែនាំហាងកាហ្វេថ្មីមួយ ដែលប្រិយមិត្តអាចអង្គុយបានទាំងញ៉ាំកាហ្វេ ទាំងអាហារ 3 ពេល និង  Shibuya Toast ប្រចាំហាងនេះតែម្ដង។ ប្រិយមិត្តជិះហួស IBC (International Book Center) បន្ដិច ប្រិយមិត្តនឹងឃើញហាងកាហ្វេ Woody Cafe & Salad Bar នៅខាងស្ដាំដៃដែលមានទីធា្លចតឡាន និងម៉ូតូធំទូលាយ។ គ្រាន់តែឈានជើងក្នុងហាង អ្នកនឹងចាប់អារម្មណ៍នឹងភាពស្ងប់ស្ងាត់ ការតុបតែងបែបសាមញ្ញតែរ៉ូមែនទិចទៅតាមបទចម្រៀងដែលមានសូរសៀងល្វើយៗនៅក្នុងហាង។ Woody Cafe & Salad Bar ជាហាងកាហ្វេ តែមានបម្រើជាអាហារអ៊ឺរ៉ុបជាច្រើនមុខ។ អ្វីដែលសំខាន់នោះគឺ ហាងមួយនេះផ្ដោតទៅលើអាហារថែរក្សាសុខភាពគ្មានសារធាតុកាបូនអ៊ីដ្រាតនៅក្នុងអាហារដូចជាសាឡាដដែលត្រូវបានបម្រើជូនប្រិយមិត្តជាច្រើនរសជាតិហ្នឹងតែម្ដង។… Read More