cafes in phnom penh in

ប្ដូរកន្លែងញ៉ាំកាហ្វេ មកហាងកាហ្វេថ្មីៗទាំង 10 នេះវិញម្ដងម៉េចដែរ?

អ្នកដែលចូលចិត្តញុំាកាហ្វេ ឬ ចូលចិត្តចំណាយពេលជាមួយមិត្តនៅហាងកាហ្វេប្រាកដជា ដឹងហើយថាការស្វែងរកកន្លែងថ្មីដែលមានរសជាតិឆ្ងាញ់ និងការរៀបចំហាងស្អាតឲ្យត្រូវចិត្តអាចនឹងពិបាករក។ តោះ ថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាងកាហ្វេបើកថ្មី 10 កន្លែងសម្រាប់អ្នកចូលចិត្តរកបរិយាកាសប្លែកថ្មី។ #1 Farmhouse បើប្រិយមិត្តចូលចិត្តភាពស្ងប់ស្ងាត់ និង​ចំនាយពេលម្នាក់ឯង Farmhouse គឺជាជម្រើសដ៏ល្អបំផុត។ ថ្មីត្បិតតែការតុបតែងរបស់ហាងកាហ្វេមួយនេះ មានការតុបតែងយ៉ាងសាមញ្ញ តែអ្វីដែលធ្វើឲ្យទីនេះលេចធ្លោនោះដោយសារតែ Farmhouse ប្រកាន់ខ្ជាប់នូវគោលការណ៍ថែរក្សាបរិស្ថានដោយមិនប្រើប្រាស់ប្លាស្ទិក។ តម្លៃ៖ $ – $$ បើកពីម៉ោង៖ 7 ព្រឹក ដល់ 7 យប់ ទីតាំង៖ #78, ផ្លូវ 454 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  #2 Vibe Cafe ម៉ោះ ចង់ដឹងថា good vibe ហ្នឹងម៉េចអត់? អ្នកទាំងអស់គ្នាទៅសាករសជាតិកាហ្វេនៅ… Read More