Cake Shop in Boeung Keng Kang in

{:kh}ហាងស្អាត នំខេកក៏ឆ្ងាញ់ មិនបាច់ទៅដល់ជប៉ុនមកត្រឹមបឹងកេងកងនេះក៏បាន{:}{:en}Get Your Sweet Tooth Satisfied with Nittocone Arm’s Cakes Shipped from Japan{:}

{:kh}មេឃក្តៅអ៊ីចឹង ចង់ញ៉ាំរបស់ត្រជាក់ៗ ដើម្បីបន្ថយកម្ដៅអត់? ជាដំណឹងល្អសម្រាប់ពួកយើងហើយ! Nittocone Arm ជាហាងនំខេកជប៉ុនដែលទើបតែបើកសម្ពោធថ្មីចុងខែមីនាជាមួយរសជាតិខេក និងម្ហូបអាហារជាច្រើនមុខ។ គ្រាន់តែចូលមកដល់ហាងភ្លាម នឹងមានអារម្មណ៍ថាស្រស់ស្រាយជាមួយការរៀបចំនិងរចនាពណ៌ខៀវនិងសរបស់ហាង។ មានអ្វីពិសេសបន្ថែមទៀត? ទោះបីមានហាងនំខេកជាច្រើនរាប់ពាន់នៅទីក្រុងភ្នំពេញក៏ដោយ អ្វីដែលធ្វើឱ្យ Nittocone Arm លេចធ្លោជាងគេគឺនំខេករបស់ពួកគេត្រូវបានដឹកថ្មីៗមកពីប្រទេសជប៉ុនដែលអ្នកមិនអាចរកបាននៅក្នុងហាងផ្សេងទៀតឡើយ។ FoodBuzz មានឱកាសសាកល្បងរសជាតិខេកពិសេសមួយចំនួន និងរីករាយក្នុងការពិពណ៌នាជូនលោកអ្នក។ Pumpkin Tart ជានំម្យ៉ាងដែលពួកយើងធ្លាប់តែឃើញក្នុងកម្មវិធីទូរទស្សន៍មួយចំនួនប៉ុណ្ណោះ តែពេលនេះមានឱកាសភ្លក់ហើយ! សម្រាប់ពួកយើងអ្នកភ្នំពេញដែលមានបំណងចង់សាក អាចមកញ៉ាំនំល្ពៅដ៏ផ្អែមល្មួត ឈ្ងុយឆ្ងាញ់់មួយនេះនៅ Nittocone Arm បាន! ធ្លាប់ស្គាល់ Earl Grey ទេ? Earl Grey ជាប្រភេទតែពេញនិយមមួយ ដែលឥឡូវ តែនេះត្រូវបានកិនបញ្ចូលគ្នាច្នៃទៅជានំខេក “C&E Cake Earl Grey” មិនផ្អែមពេក ហើយក៏មិនល្វីង ឈ្ងុយៗគួរឲ្យចង់ញ៉ាំ! ហាងនំខេកអត់រសជាតិសូកូឡាម៉េចបាន?! Nittocone Arm ក៏មានផ្ដល់ជូននំ Zaha… Read More