cambodian durian in

ចំនុចពិសេសអ្វីខ្លះ ធ្វើឲ្យទុរេនស្រីមុំរសជាតិឆ្ងាញ់ ល្បីមិនផ្លាស់ប្ដូរជាង 40 ឆ្នាំ?

តោះៗ រដូវកាលទុរ៉េនមកដល់ហើយ គ្រាន់តែនឹកឃើញស្រក់ទឹកមាត់តែម្ដងត្រូវហ្អេ៎? FoodBuzz ជឿជាក់ច្បាស់ថាអ្នកចូលចិត្កញ៉ាំទុរ៉េនគឺប្រាកដជាដឹងរួចទៅហើយថាចាប់ពីចុងខែមេសា – ដើមខែឧសភាគឺរដូវកាលទុរេនឆ្ងាញ់បានចាប់ផ្ដើមហើយបើនិយាយរឿងទុរេនឆ្ងាញ់វិញគឺគ្មានអ្វីក្រៅពីទុរេនខ្មែរ​ធានាធម្មជាតិ 100% រសជាតិឆ្ងាញ់លេខ 1 មិនប្ដូរតែម្ដង រកបានតែហាងផ្លែឈើ ស្រីមុំតែមួយគត់! កាលពីចុងសប្ដាហ៍មុននេះ FoodBuzz មានឱកាសបានចុះផ្ទាល់ទៅដល់ចំការទុរេនរបស់ហាងផ្លែឈើស្រីមុំ ដែលមានទីតាំងនៅស្រុកបែកអន្លូង ខេត្តកំពង់ចាមដើម្បីផ្ដិតយកទិដ្ឋភាពពិតៗនៅចំការនេះនិងភ្លក្សរសជាតិទុរេនស្រស់ៗបេះភ្លាម ញ៉ាំភ្លាម គួរឲ្យឆ្ងាញ់ជាប់ចិត្តតែម្ដង។ មានចម្ងល់អ្វីខ្លះទាក់ទងនឹងហាងផ្លែឈើស្រីមុំ ឬ ទុរេនខ្មែរធម្មជាតិ? អានបន្ដនៅខាងក្រោម! ហាងផ្លែឈើស្រីមុំបើកដំណើរការដំបូងពីឆ្នាំ 1982 ដែលគិតមកដល់បច្ចុប្បន្ននេះបានទទួលការគាំទ្រពីអតិថិជនបានរយៈពេល 37 ឆ្នាំហើយ។ ហាងផ្លែឈើស្រីមុំបានកែប្រែពីត្រឹមហាងផ្លែឈើសាមញ្ញរហូតដល់មានចំការដាំដុះផ្លែឈើផ្ទាល់ខ្លួន ជាពិសេសទុរេនដែលល្បីនិងត្រូវគេទទួលស្គាល់ច្រើនដាច់គេ។ ពីដំបូងឡើយទុរេនខ្មែរមិនសូវទទួលបានការគាំទ្រពីអតិថិជនទេ ព្រោះគ្មានការជឿជាក់លើគុណភាពនិងរសជាតិ ហើយគេពេញនិយមទុរេននាំចូលពីប្រទេសជិតខាងដូចជាថៃនិងវៀតណាមជាង ប៉ុន្ដែដោយការខិតខំផ្សព្វផ្សាយ ការល្បីតៗគ្នានិងការស្វែងយល់កាន់តែច្បាស់អំពីទុរេនធម្មជាតិខ្មែរ អតិថិជនក៏បានបែរមកញ៉ាំទុរេនខ្មែរធម្មជាតិហើយគាត់ជឿជាក់លើគុណភាព រសជាតិ និងសុវត្ថិភាពលើសុខភាពរបស់ពួកគាត់រហូតដល់ពួកគាត់ញ៉ាំតែទុរេនហាងផ្លែឈើស្រីមុំក្នុងរដូវកាលទុរេនមួយដងគត់ក្នុងរយៈពេលមួយឆ្នាំ។ ប្រភេទទូទៅដែលពេញនិយមជាងគេគឺពូជ ម៉ន់ថង ដែលមានសាច់រឹងល្មមពីខាងក្រៅ ជ្រាយល្មមនៅខាងក្នុង និងសំបុរពណ៌ពងមាន់ស្រាល និងរសជាតិផ្អែមល្មម បែបគ្រីមទឹកដោះគោ មិនងាយទ្រលាន់ សាច់ច្រើនហើយគ្រាប់តូច។ មួយប្រភេទទៀតគឺពូជ អូវខាក់ ដែលសាកសមសំរាប់អ្នកចូលចិត្តផ្អែមព្រោះរសជាតិធុរ៉េននេះផ្អែម… Read More