Canteen in

ទៅដល់ ផ្សារទំនើបអ៊ីអន ញ៉ាំអ្វីកុំឲ្យចំណាយលើសពី 5000 រៀល?

ចុងខែមែនពិត មិនប្រាកដថាត្រូវចាយខ្ជះខ្ជាយទេមែនអត់? ថ្វីត្បិតតែទៅផ្សារទំនើបអ៊ីអន តែមានដឹងថាកន្លែងណាដែលអ្នកអាចញ៉ាំដោយធ្វើការចំណាយតែ 5000៛ ឬលើសហ្នឹងបន្ដិចបន្ដួចទេ? ប្រហែលជាឆ្ងល់ហើយ ត្រឹម 5000៛ ទៅទិញអ្វីកើត FoodBuzz នឹងបង្ហាញពីប្រិយមិត្តអ្នកអានពីរបៀបញ៉ាំដែលចំណាយតិចនៅក្នុងអាហារដ្ឋានរបស់ផ្សារទំនើបអ៊ីអន។ #1 មាន់បំពង – 4900៛ អ្នកទាំងអស់គ្នាអាចញ៉ាំភ្លៅមាន់បំពង ឬស្លាបមាន់បំពងដោយចំណាយតែ 4900៛​ ប៉ុណ្ណោះ។ លើសពីនេះទៀតមាន់បំពងមានច្រើនរស់ជាតិ ដូចជារសជាតិហឹរ ហឹរផ្អែម និងមាន់បំពងបែបកូរ៉េ។ បើប្រៀបធៀបមាន់បំពងនេះទៅហាងល្បីៗផ្សេងទៀតនោះ រសជាតិវា គឺមិនអន់ឡើយ។ #2 បង្កងអាំង – 3300៛ ប្រសិនបើអ្នកកំពុងស្វែងរកអាហារបែបសាច់អាំងនោះ អ្នកទាំងអស់គ្នាអាចសាកល្បងបង្កងអាំងបាន ដោយវាមានរសជាតិឆ្ងាញ់ម្យ៉ាងដែរ​។ ប៉ុន្តែប្រសិនបើអ្នកមិនសូវចូលចិត្តបង្កង អ្នកអាចសាកល្បងជម្រើសសាច់អាំងផ្សេងៗទៀតដូចជា បង្គា ឬមឹកក៏បានដែរ។ #3 Kakiage – 2500៛ Kakiage គឺជាអាហារប្រភេទ tempura របស់ជប៉ុនដែលធ្វើឡើងពីបន្លែផ្សេងៗគ្នាជាមួយគ្រឿងសមុទ្រ ឬសាច់ផ្សេងទៀត។ នៅអាហារដ្ឋានរបស់ផ្សារទំនើបអ៊ីអននេះ អ្នកអាចញ៉ាំ Kakiage… Read More