cantral market in

ភ្លៀងត្រជាក់ចឹងហើយឈឺករទៀត រកបបរក្តៅៗញ៉ាំនៅណាបាន?

អំឡុងខែភ្លៀងហើយបើមិនសូវស្រួលខ្លួនឈឺករ បែបនេះប្រិយមិត្តប្រាកដជាចូលចិត្តញុំាអាហារក្តៅៗ និងមិនប៉ះពាល់សុខភាពហើយត្រូវអត់។ ចុះបើញុំាបបរវិញយ៉ាងម៉េចដែរ? ជូយទាំងកំដៅក្នុងរាងកាយនិងល្អសម្រាប់សុខភាពទៀតផង។ ប្រិយមិត្តអាចរកញ៉ាំបបរបាននៅច្រើនកន្លែងណាស់ហើយមានច្រើនប្រភេទទៀតផងព្រោះវាជាអាហារដែលពេញនិយមមួយសម្រាប់អ្នកទាំងអស់គ្នា។ តើរកបាននៅកន្លែងណាខ្លះក្នុងភ្នំពេញ? #1 បបរសាមចូក ផ្សារទួលទំពូង បបរសាមចូកតាមដងផ្លូវ អ្នកអាចរកបានក្នុងនិងក្រៅផ្សារទួលទំពូងដែលមានរសជាតិឆ្ងាញ់ តម្លៃសមរម្យហើយច្រើនទៀតផង។ នៅចំពីមុខផ្សារទួលទំពួងក្នុងបរិវេណចំណតរថយន្ត ចាប់លក់ពីម៉ោង 5 រសៀលទៅ។ ទីតាំង៖ បរិវេណចំំណតរថយន្តខាងមុខផ្សារទួលទំពូង ផ្លូវលេខ 163 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  ផ្សារទួលទំពូង និយាយពីម្តុំផ្សារទួលទំពួងប្រិយមិត្តមួយចំនួនដែលរស់នៅម្តុំហ្នឹងបែបជាស្គាល់ផ្ទះ 3 ខ្នងបើកលក់បបរដែលល្បីជាច្រើនឆ្នាំហើយត្រូវអត់។ ប្រិយមិត្តអាចរកទទួលទានបាននូវបបរដែលមានសាច់ច្រើនមុខនៅទីនោះដូចជាបបរមាន់ ត្រី សាច់ជ្រូកនិងគ្រឿងក្នុងជាដើម។ ទីតាំង៖ ផ្លូវលេខ 444 ច្រកទល់មុខផ្សារ សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  ផ្សារថ្មី សម្រាប់អ្នកដែលនៅម្តំផ្សារថ្មីប្រាកដជាស្គាល់ច្បាស់ណាស់ថាក្នុងផ្សារមានរបស់ញុំាច្រើនណាស់។  បបរសាមចូកក្តៅៗក៏មានលក់ក្នុងរបងផ្សារផងដែរ ព្រមទាំងមានសាច់ច្រើនមុខទៀតផង។ ម៉ោងបើក៖ 7AM… Read More